តែងតាំងលោកប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ
ខេត្តកំពង់ចាម ៖ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកពញាក្រែក កាលពីព្រឹកថ្ងៃទី១១ កុម្ភៈ ២០១៤ មានរៀបចំពិធីប្រកាសបង្កើតគណៈកម្មាធិការបក្សប្រជាជនខេត្តត្បូងឃ្មុំ និងប្រកាសប្រធាន អនុប្រធានគណបក្សប្រជាជនខេត្ត និងប្រធាន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្ត ក្រោមអធិបតីភាពលោកសាយ ឈុំ ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ចែករំលែកព័តមាននេះ