ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​សុង​បង្កើត​ Galaxy Glass ដើម្បី​ប្រកួតប្រជែង​ជា​មួយ​ Google Glass​

11 ឆ្នាំ មុន

យោងតាម​​គេ​ហ​ទំព័រ​​បច្ចេ​ក​វិទ្យា​​របស់​កូរ៉េ​ចេញ​ផ្សាយ​​កាល​ពី​ពេល​ ថ្មី​ៗ​នេះ​​ ​ថា​ ​ក្រុម​​ហ៊ុន​សាំ​សុង​គ្រោង​​នឹង​​បង្កើត​​វ៉ែន​តា​​ម៉្យា​ង​ ដែល​ឱ្យ​ឈ្មោះ​ថា​ «Galaxy Glass» ។ ​លក្ខណៈ​ពិសេស​​របស់​វា​ គឺ​​អាច​ភ្ជាប់​​​ទាក់​ទង​ជា​មួយ​​ទូរ​ស័ព្ទ​ Smartphone ​កម​្មវិធី​​ប្រកាស​ដំណឹង​ជា​​មុន ​និង​ព័ត៌​មាន​​ជា​ច្រើន​​ទៀត​តាម​រយៈ​ ​កញ្ចក់​​ដ៏​ភ្លឺ​ថ្លា​របស់វា​ ។ ​

ក្រៅ​ពីនេះ​ អ្នក​ប្រើ​ប្រាស់​​ទាំង​អស់​​អាច​​​​ហៅ​ចេញ​ ឬ​ទទួល​ការ​ឆ្លើយ​​តប​ ស្តាប់​តន្ត្រី​ ​និង​មាន​កម្មវិធី​​ សំខាន់​ៗ​មួយ​ចំនួន​ទៀត​​ ដែល​មាន​លក្ខណៈ​​ដូច​ផលិត​ផល​ Galaxy Gearដែរ។​ក្រុម​ហ៊ុន​សាំ​សុង​ ​នឹង​សហ​ការ​​ជា​មួយ​សា​ខា​ក្រុម​ហ៊ុន​​របស់​ខ្លួន​ គឺ​​ Samsung Display ​ដើ​ម្បី​បង្កើត​​កញ្ចក់​​អេ​ក្រង់​ឱ្យ​មាន​​លក្ខណៈ​ល្អឥត​ខ្ចោះ​​ សម្រាប់​ផលិត​ផល​​មួយ​នេះ​ ។ ​

ក្រុម​ហ៊ុន​ Samsung ​មិន​បាន​​បញ្ជាក់​​ពី​តម្លៃ​ពិ​ត​ប្រាកដ​​របស់​​ផលិត​ផល​នោះ​ទេ​ ​តែ​ទោះ​​ជា​យ៉ាងណា​ក៏​ដោយ​ ​ក្រុម​ហ៊ុន​សង្ឃឹម​ថា​ ​​​វា​អាច​វាយ​​លុក​​ទីផ្សារ​​បច្ចេក​វិទ្យា​បាន​ ។ ​តាម​រយៈ​ Galaxy Glass ​ដែល​ជា​ឧបករណ៍​​អេ​ទ្បិច​​ត្រូនិក​​ជំនាន់​ថ្មី​​របស់​ក្រុម​ហ៊ុន​​សាំសុង​ ​នឹង​បង្កើត​ការ​ទាក​់​ទង​​តាម​ប្រព័ន្ធ​​បច្ចេក​វិទ្យា​​ ដែល​ផ្តោត​លើ​ឧបករណ៍​អេ​ទ្បិច​ត្រូនិក​​សម័យ​ថ្មី​របស់​ពិភព​លោក​ ។​ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​ហ៊ុន​​សាំសុង​ ​នឹង​​​​ប្រកួត​ប្រជែង​​បើក​ចំហ​ជា​មួយ​ផលិត​ផល​​របស់​ក្រុម​ហ៊ុន​ ​Google គឺ​ Google Glass ​៕