យោងតាមគេហទំព័របរទេសចេញផ្សាយកាលពីពេល ថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងបង្កើនទំហំអេក្រង់ទូរស័ព្ទឱ្យកាន់តែធំជាងមុន គឺ១០មេហ្គាភិចស៊ែលលើផលិតផលស៊េរីចុងក្រោយរបស់ខ្លួន គឺ iPhone 6 ។ ក្រុមហ៊ុនមួយនេះ ធ្លាប់បានផលិតកាមេរ៉ា ៨មេហ្គាភិចស៊ែល ចាប់តាំងពីឆ្នាំ២០១១មកម៉្លេះដោយរួមបញ្ចូលទាំងផលិតផល iPhone 5S និង iPhone 5C ផងដែរ ។ លើសពីនេះទៀត សម្រាប់កម្រិតពន្លឺរបស់វាមានរហូតដល់ f/1.8 ដែលមានលក្ខណៈទំនើបជាង iPhone 5S ដែលប្រើប្រាស់ f/2.2 ។ ទំហំរបស់ aperture កាន់តែតូច រូបភាពកាន់តែច្បាស់ ដូចនេះមានន័យថា ទំហំរបស់ sensor ងាយស្រួលក្នុងការចាប់យករូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក ។
គេហទំព័រដដែលបន្តទៀតថា ក្រុមហ៊ុន Apple នឹងបង្កើន lens ដែលជាភ្នែករបស់កាមេរ៉ាលើផលិតផលមួយនេះ ដោយប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាតម្រងពន្លឺធ្វើទ្បើងពីសារធាតុម៉្យាងគឺ Resin ។ វត្ថុធាតុដើមនេះ នាំចូលពីរោងចក្រជប៉ុន JSR ។
ក្រុមហ៊ុន Apple បន្តការបង្កើតលើទូរស័ព្ទ iPhone 6 ដែលមានទំហំអេក្រង់ ៤.៧អីុញ និង ៥.៧អីុញ មិនត្រឹមតែប៉ុណ្ណោះផលិតផលស៊េរីថ្មីមួយនេះ បំពាក់ដោយបន្ទះកញ្ចក់ ដែលធ្វើពីត្បូងកណ្តៀង ហើយជាពិសេសជាងនេះទៅទៀតនោះ គឺការសាកថ្មក្រោមពន្លឺព្រះអាទិត្យ ៕
ចែករំលែកព័តមាននេះ