ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្រាវ​ជ្រាវ​របស់​រដ្ឋា​ភិបាល​ជប៉ុន​បង្ហាញ​ថា បើ​ភ្នំ​ភ្លើង​ហ៊្វូ​ជី​ផ្ទុះ​នឹង​មាន​ប្រជា​ជន​ជា​ច្រើន​សែន​នាក់​ត្រូវ​គេច​ពី​សេច​ក្តី​ស្លា.ប់​

10 ឆ្នាំ មុន

គណៈ​កម្ម​ការ​សិក្សា​ស្រាវ​ជ្រាវ​ភ្នំ​ភ្លើង​របស់​ជប៉ុន​លើក​ឡើង​ថា ប្រសិ​ន​បើ​ភ្នំ​ភ្លើង​ «ហ៊្វូ​ជី»​ ផ្ទុះ​នឹង​មាន​ប្រជា​ពល​រដ្ឋ​ជាង​៤៧០.០០០​នាក់​ ស្ថិត​នៅ​ខេត្ត​៣ ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​លំ​នៅ​ឋាន​ ដោយ​សារ​ផ្សែង​ដែល​បង្ក​ឱ្យ​កើត​ជាតិ​ពុល​ក្នុង​អាកាស​ធាតុ​ដ៏​អាក្រក់​ ខណៈ​ពេល​ពល​រដ្ឋ​ចំនួន​២៣៨​.០០០​នាក់​ ត្រូវ​គេ​ច​ពី​សេច​ក្តី​ស្លា.ប់​ដោយ​សារ​កំអែរ​ភ្នំ​ភ្លើង​ ។

គណៈ​កម្ម​ការ​សិក្សា​ស្រាវ​ជ្រាវ​ភ្នំ​ភ្លើង​របស់​ជប៉ុន​លើក​ឡើង​ថា ប្រសិ​ន​បើ​ភ្នំ​ភ្លើង​ «ហ៊្វូ​ជី»​ ផ្ទុះ​នឹង​មាន​ប្រជា​ពល​រដ្ឋ​ជាង​៤៧០.០០០​នាក់​ ស្ថិត​នៅ​ខេត្ត​៣ ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​លំ​នៅ​ឋាន​ ដោយ​សារ​ផ្សែង​ដែល​បង្ក​ឱ្យ​កើត​ជាតិ​ពុល​ក្នុង​អាកាស​ធាតុ​ដ៏​អាក្រក់​ ខណៈ​ពេល​ពល​រដ្ឋ​ចំនួន​២៣៨​.០០០​នាក់​ ត្រូវ​គេ​ច​ពី​សេច​ក្តី​ស្លាប់​ដោយ​សារ​កំអែរ​ភ្នំ​ភ្លើង​ ។

សារ​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ដោយ​យោង​តាម​របាយ​ការណ៍​គណៈ​កម្ម​ការ​សិក្សា​ស្រាវ​ជ្រាវ​ភ្នំ​ភ្លើង​របស់​រដ្ឋា​ភិបាល​ជប៉ុន​ថា ប្រសិន​បើ​ភ្នំ​ភ្លើង​ហ៊្វូជី​ កម្ពស់​៣.៧៧៦​ម៉ែត្រ​​ផ្ទុះ​ នឹង​បង្ក​ឱ្យ​កើត​មហន្ត​រាយ​ដ៏​ធំ​ ដល់​ពល​រដ្ឋ​ ។ ទោះ​បី​ភ្នំ​ភ្លើង​នេះ​ជា​និមិត្ត​រូប​របស់​ជប៉ុន​ ដោយ​មិន​ធ្លាប់​ផ្ទុះ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ ចាប់​តាំង​ពី​ឆ្នាំ​១៧០៧​មក​ក៏​ដោយ​ ប៉ុន្តែ​ប្រសិន​បើ​ផ្ទុះ​ធំ​នៅ​ក្នុង​ថ្ងៃ​អនា​គត​ នឹង​បង្ក​ឱ្យ​ខេត្ត​៣​ គឺ​យ៉ា​ម៉ា​ណា​ស៊ី, ស៊ី​ស៊ូ​អូ​កា​ និង​កា​ណា​ង៉ា​វ៉ា រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ។ បើ​ភ្នំ​ភ្លើង​ហ៊្វូ​ជី​ ផ្ទុះ​​ក្នុង​កំរិត​ខ្ពស់​ដូច​កាល​ពី​ឆ្នាំ​១៧០៧ ខេត្ត​៣​នោះ​ ត្រូវ​គ្រប​ដណ្តប់​ដោយ​ផ្សែង​ធូលី​ ស្ថិត​ក្នុង​កំរាស់​ប្រហែល​៣០​សង់​ទី​ម៉ែត្រ​ ជា​មូល​ហេតុ​បង្ក​ឱ្យ​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​របស់​ពល​រដ្ឋ​ និង​ធ្វើ​ឱ្យ​ពល​រដ្ឋ​ច្រើន​ជាង​៤៧០.០០០​នាក់​ ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​លំ​នៅ​ឋាន​របស់​ខ្លួន​ ។

លទ្ធ​ផល​សិក្សា​ស្រាវ​ជ្រាវ​បញ្ជាក់​ឱ្យ​ដឹង​ថា ទី​ក្រុង​ធំ​របស់​ជប៉ុន​ ដូច​ជា​ តូ​ក្យូ​ យ៉ូ​កូ​ហា​ម៉ា​ និង​កា​វ៉ាសា​គី គឺ​ជា​ផ្នែក​មួយ​ក្នុង​តំបន់​ដែល​រង​គ្រោះ​ដូច​គ្នា​ ប្រសិន​បើក​ហ៊្វូជី​ផ្ទុះ​ជា​ថ្មី​ ជា​ពិសេស​នៅ​ភាគ​កណ្តាល​ក្រុង​តូ​ក្យូ​ ដែល​មាន​លំ​នៅ​ឋាន​របស់​ពល​រដ្ឋ​ជាង​១៣​លាន​នាក់ ។

លោក​តូ​ស៊ី​ស៊ូ​គូ ហ៊្វូ​ជិ​អីុ មនុស្ស​ម្នាក់​ក្នុង​គណៈ​កម្ម​ការ​សិក្សា​ស្រាវ​ជ្រាវ​ភ្នំ​ភ្លើង​​ ឱ្យ​ដឹង​ថា នឹង​មាន​ពល​រដ្ឋ​ដល់​ទៅ​២៣៨.០០០​នាក់​ អាច​ជម្លៀស​គេច​ពី​សេច​ក្តី​ស្លាប់​ ប្រសិន​បើ​កំអែរ​ភ្នំ​ភ្លើង​គ្រប​ដណ្តប់​នៅ​តំបន់​ក្បែរ​នោះ​ ។

ក្រៅ​ពី​នេះ​លទ្ធ​ផល​ស្រាវ​ជ្រាវ​ បាន​រក​ឃើញ​ថា​ ប្រព័ន្ធ​គមនា​គមន៍​របស់​ជប៉ុន​នឹង​កក​ស្ទះ​ខ្លាំង​ បើ​សិន​ភ្នំ​ភ្លើង​ហ៊្វូជី​ផ្ទុះ​ ចំណែក​ខ្សែ​រថ​​ភ្លើង​តូ​ខៃ​ដូ​ និង​អាកាស​យាន​ដ្ឋាន​ហា​នេ​ដា នឹង​រង​ការ​ប៉ះ​ពាល់​ និង​ជា​ហេតុ​ឈាន​ដល់​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​ជប៉ុន​ ដែល​មិន​អាច​ប៉ាន់​ប្រមាណ​លើ​ការ​ខូច​ខាត​បាន​ ។

ភ្នំ​ភ្លើង​ហ៊្វូ​ជី​ ផ្ទុះ​​ចុង​ក្រោយ​ពី​ថ្ងៃ​ទី​១៦ ធ្នូ​ ១៧០៧​ ដល់​ថ្ងៃ​ទី​១ មករា ១៧០៨ ។ ទិន្ន​ន័យ​ដែល​បាន​កត់​ត្រា​ថា​ ការ​ផ្ទុះ​របស់​ភ្នំ​ភ្លើង​នោះ​បាន​បញ្ចេញ​ផ្សែង​ធូ​លី​ ក្នុង​បរិ​មាណ​ច្រើន​ជាង​៨០០​លាន​ម៉ែត្រ​គូប​ និង​លាត​សន្ធឹង​នៅ​លើ​អាកាស​ជិត​១០០​គី​ឡូ​ម៉ែត្រ​ ៕