ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​អូស្រ្តាលី​ម្នាក់​ស្លា.ប់​ក្នុ​ង​ផ្ទះ​អស់​រយៈពេល​10ឆ្នាំ​ គ្មាន​នរណា​ដឹង​ព្រោះ​ជាមនុស្សអាត្មានិយម

11 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​បាន​ឱ្យ​ដឹង​ថា​ លោក​ អ៊ែន​ ដ្រូ​វីល​ ប៉ូលិស​ផ្នែក​ស៊ើប​អង្កេត​ក្នុង​ទី​ក្រុង​ស៊ីដនីបាន​ថ្លែង​ពី​លទ្ធផល​ស៊ើប​អង្កេត​របស់​ខ្លួន​ក្រោយ​ពី​ប្រទះគ្រោង​ឆ្អឹ​ង​មនុស្ស​នៅ​ក្នុង​ផ្ទះ​មួយ​ស្ថិត​នៅ​ក្បែរ​ ស្ថានីយរថភ្លើង​កណ្តាល​ក្រុង​ស៊ីដនី​តាំង​ពី​ខែ​មេសា ២០១០ ថា​ជាគ្រោង​ឆ្អឹង​របស់​លោក​យាយ​ ណាតាលីវូដ​ ដែល​រស់​នៅ​ក្នុង​ផ្ទះ​ម្នាក់​ឯង​ ។ សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ ទាក់​ទង​នឹង​ការ​ស្លា.ប់​របស់​

សារព័ត៌មាន​បរទេស​បាន​ឱ្យ​ដឹង​ថា​ លោក​ អ៊ែន​ ដ្រូ​វីល​ ប៉ូលិស​ផ្នែក​ស៊ើប​អង្កេត​ក្នុង​ទី​ក្រុង​ស៊ីដនីបាន​ថ្លែង​ពី​លទ្ធផល​ស៊ើប​អង្កេត​របស់​ខ្លួន​ក្រោយ​ពី​ប្រទះគ្រោង​ឆ្អឹ​ង​មនុស្ស​នៅ​ក្នុង​ផ្ទះ​មួយ​ស្ថិត​នៅ​ក្បែរ​ ស្ថានីយរថភ្លើង​កណ្តាល​ក្រុង​ស៊ីដនី​តាំង​ពី​ខែ​មេសា ២០១០ ថា​ជាគ្រោង​ឆ្អឹង​របស់​លោក​យាយ​ ណាតាលីវូដ​ ដែល​រស់​នៅ​ក្នុង​ផ្ទះ​ម្នាក់​ឯង​ ។ សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ ទាក់​ទង​នឹង​ការ​ស្លាប់​របស់​លោក​យាយវូដ​ថា​ អាច​កើត​ឡើង​នៅ​ដើម​ឆ្នាំ​២០០៤​ ដោយ​គាត់​អាច​ដួល​នៅ​ក្នុង​បន្ទប់​ទឹក​ ដែល​មិន​អាច​ក្រោក​ឡើង​បាន​ ខណៈ​នៅ​ក្នុង​ផ្ទះគ្មាន​បន្ទប់​សម្រាន្ត​ ទូរទស្ស​ន៍​ និង​ទូ​ទឹក​កក​ រីឯ​ទ្រព្យ​សម្បត្តិ​ដ៏មាន​តម្លៃ​ គ្មាន​ស្លាក​ស្នាម​អូស​បម្លាស់​ទី​ចេញ​ និង​បាត់​បង់​ទេ​ ។

អ្នក​រស់​នៅ​ជិត​ខាង​បាន​រៀប​រាប់​ប្រាប់​ប៉ូលិស​ក្នុង​ន័យ​ដូច​គ្នា​ថា​ លោក​យាយ​វូដ​ជាមនុស្ស​ឯកោ និង​ប្រកាន់​ណាស់​ ទើប​បាន​ជា​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ តើ​មាន​អ្វី​កើត​ឡើង​ទៅ​លើ​គាត់​ដែល​រស​់​នៅ​ក្នុង​ផ្ទះ​នោះ​ ? លោក​យាយ​នោះ​បើក​ទ្វារ​ឱ្យ​ចំពោះ​តែអ្នក​គោះ​ទ្វារ​ ឬផ្តល់​សញ្ញា​ពិសេស​ប៉ុណ្ណោះ​ ។ ក្រៅ​ពី​នេះ​មនុស្ស​គ្រប់​រូប​ស្ទើ​រតែ​​គិត​ថា​ គាត់​បាន​ផ្លាស់​ផ្ទះ​ទៅ​ហើយ​ ។

ចំណែក​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​ពី​ជីវប្រ​វត្តិ​លើក​ដំបូង​ឃើញ​ថា​ លោក​យាយ​វូដ​ កើត​នៅ​ក្នុង​ឆ្នាំ​១៩២៤ បច្ចុប្ប​ន្ន​នៅ​សល់​សាច់ញាតិ​ជា​ប្អូន​ថ្លៃ​ស្រី​ គឺ​អ្នក​ស្រី​អេនីស​ ដេវីស និង​បង​  ប្អូ​ន​​​​ចំនួន​៤នាក់​ ។ អ្នក​ស្រី​អេនីស​ ដេវីស បាន​ថ្លែង​ថា​បាន​ជួប​លោក​យាយ​វូដ​ លើ​ក​ចុងក្រោយ​ កាល​ពី​ខែ​មករា​ ២០០៤​ ។

សមត្ថកិច្ច​បញ្ជាក់​ថា​ នឹង​ស៊ើប​អង្កេត​បន្ត​ទៀត​ខណៈ​បង​ប្អូន​ និងសាច់​ញាតិ​របស់​អ្នក​ស្លាប់​ចាប់​ផ្តើម​ធ្វើ​លិខិត​ ដើម្បី​សុំ​ចែក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ​ ៕