សារព័ត៌មានបរទេស កាលពីថ្ងៃទី៥ កុម្ភៈ ២០១៤ ផ្សាយថា នាវាផ្ទុកយន្តហោះអាមេរិក ក្លាយជាអតីតនៃការចងចាំរបស់ពលរដ្ឋ ក្រោយពីកងទ័ពដាក់លក់ក្នុងតម្លៃថោកឱ្យអ្នកជំនួញម្នាក់ ដើម្បីកម្ទេចជាបំណែកអេតចាយ ។
នាវាមួយគ្រឿងនោះ បានបំលាស់ទីទៅរដ្ឋតិចសាស់កាលពីថ្ងៃទី៤ កុម្ភៈ ដើម្បីបញ្ចូលទៅក្នុងទីតាំងកាត់បំណែកមួយនៅកំពង់ផែប្រោនវីល សម្រាប់កែច្នៃជាបំណែកលោហៈ ។ នាវានោះមានអាយុ៦០ឆ្នាំ ប្រវែង៣២៦ម៉ែត្រ ធ្លាប់ប្រើនៅក្នុងសង្គ្រាមវៀតណាម និងធ្លាប់ឆាបឆេះនៅក្នុងឆ្នាំ១៩៦៧ ។ នាវានោះបញ្ចប់ការប្រើប្រាស់នៅថ្ងៃទី១១ កញ្ញា ១៩៩៣ បន្ទាប់ពីចំណាយពេលប្រើជាង៣៨ឆ្នាំ ។ កាលពីមុនកងទ័ពបានស្នើឱ្យរក្សានាវានោះទុកជាអនុស្សាវរីយ៍ ប៉ុន្តែរដ្ឋាភិបាលមិនចាប់អារម្មណ៍ ។
ក្រុមហ៊ុនកែច្នៃជាលោហៈឈ្មោះ All Star Metals បានទទួលទិញនាវានោះក្នុងគោលបំណងរកចំណូល ប៉ុន្តែបញ្ជាក់ថា ពួកគេបានចំណាយប្រាក់ក្នុងការអូសនាវា និងថ្លៃឈ្នួលដល់កម្មករអស់ជាច្រើនលានដុល្លារ ៕
ចែករំលែកព័តមាននេះ