ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទីផ្សារ​​​អាយុក្រោម​10ឆ្នាំ​​ឃោសនា​​លក់ផ្ទះ​​​ដាច់​តែ​1សប្ដាហ៍

11 ឆ្នាំ មុន

ជា​រឿង​​អស្ចារ្យ​​មួយ​ដែល​ក្មេង​​ប្រុស​-ស្រី​​២​នាក់​​​បង​ប្អូន​​ដើរតួ​​ជា​​អ្នក​​ទី​ផ្សារ​​ឃោស​នា​លក់​ផ្ទះ​​​ឱ្យ​ឪពុក​ម្ដាយ​បាន​ជោគជ័យ​តែ​ក្នុង​រយៈ​​​ពេល​​១​សប្ដាហ៍​ប៉ុណ្ណោះ ។ ​​នោះ​​ជា​រឿង​ហេតុ​​​កម្រ​​មាន​នៅ​អង់គ្លេស ​​និង​នៅលើ​ពិ​ភព​លោក​ ។​​

ជា​រឿង​​អស្ចារ្យ​​មួយ​ដែល​ក្មេង​​ប្រុស​-ស្រី​​២​នាក់​​​បង​ប្អូន​​ដើរតួ​​ជា​​អ្នក​​ទី​ផ្សារ​​ឃោស​នា​លក់​ផ្ទះ​​​ឱ្យ​ឪពុក​ម្ដាយ​បាន​ជោគជ័យ​តែ​ក្នុង​រយៈ​​​ពេល​​១​សប្ដាហ៍​ប៉ុណ្ណោះ ។ ​​នោះ​​ជា​រឿង​ហេតុ​​​កម្រ​​មាន​នៅ​អង់គ្លេស ​​និង​នៅលើ​ពិ​ភព​លោក​ ។​​

ការឃោសនា​លក់​​ផ្ទះ​នោះ​​សរសេរ​អក្សរ​​មិន​​ស្អាត ​​​និង​រូប​គំនូរ​​ផ្ទះប្រៀប​ដូច​ជារូប​គំនូរ​​​ជីវ​ចល។ ​​​ស្លាក​ផ្សាយ​​ពាណិជ្ជ​កម្ម​​នោះមានទំហំ​ប៉ុន​ក្រដាសA4 ​​និង​សរសេរ​​​ពីខ្មៅដៃ​ក្នុង​អត្ថន័យ​​ថា​«​ផ្ទះ​សម្រាប់​លក់​» ​។

សមត្ថ​ភាព​ដ៏​លេច​ធ្លោ​​របស់​ក្មេង​​ប្រុស​​​​អេល​ឡា ​និង​ក្មេង​ស្រី​ថូម៉េស ទាំង​​​​២នាក់ជា​​បង​ប្អូន​បង្កើត​នឹង​គ្នា​​​​​អាយុ​​​៨​ឆ្នាំ និង​​៦ឆ្នាំ​ រស់​​នៅ​ក្នុង​ខណ្ឌ​ស៊ុមម័រ​សេត ចក្រភព​​អង់​គ្លេស​ ​ទទួល​​បាន​លទ្ធ​ផល​​ល្អ​ជួ​យ​ដល់​​​​ឪពុក​ម្ដាយរបស់​​ពួក​គេ​​លក់​​ផ្ទះ​​បាន​សម្រេច​​តែ​ក្នុង​រយៈ​​​ពេល​​១​​សប្ដាហ៍​ប៉ុណ្ណោះ​ដោយមិនចាំបាច់​​បង់​ថ្លៃ​​​ផ្សាយ​​ពា​ណិជ្ជ​កម្ម​សូម្បី​​​​តែ១​​ដុល្លារ​ ។

ការ​ផ្សាយ​​ពាណិជ្ជ​កម្ម​​របស់​​ក្មេង​ទាំង​​​២នាក់​​នោះ​មាន​ចំណាប់​​អារម្មណ៍​​ពីអតិថiជន​ច្រើន​ ហើយ​​​បានទាក់ទង​​ទៅ​ទិញ​​ផ្ទះ​នោះ ។ ​ទីបំផុត​​ផ្ទះ​របស់​​ក្មេង​​ទាំង​​២លក់​​ដាច់​​តែ​​ក្នុង​រយៈ​ពេល​​​១​សប្ដាហ៍​​ប៉ុណ្ណោះ​ ។

​ជាទូទៅ​​កុមារ​ក្រោម​អាយុ​​១០​ឆ្នាំ ​មិនអាច​​ធ្វើ​ការ​ងារ​អ្វី​ជា​ដុំ​កំភួន​​​បា​នទេ ប៉ុន្តែ​សម្រាប់​កុមារ​​អេល​ឡា​​ ​និងប្អូន​​ស្រី​ថូម៉េស ​​មាន​សមត្ថ​ភាព​ពិសេស​​ដែល​ក្មេង​ដទៃ​ទៀតមិន​អាច​ធ្វើ​បានដូច​ ។ សមត្ថ​ភាព​ពិសេស​​របស់​ក្មេង​ប្រុស-ស្រី​​​​២នាក់​​នោះជាគំរូ​​សម្រាប់​ក្មេង​ទូទៅ​​ និង​គួ​រឱ្យ​​សរសើរ​​លើក​ទឹក​ចិត្ត​​ ​៕