ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​ម្នាក់​ច្នៃ​ម៉ូដ​ចិញ្ចៀន​​ដោយ​វះ​កាត់​ស្បែក​របស់​គាត់ ដើម្បី​យក​មក​ស្រោប​ពី​លើចិញ្ចៀន​នោះ​

11 ឆ្នាំ មុន

ប្រភពពី​បរទេស​​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ក​នូវ​ភាព​ភ្ញាក់​ផ្អើល ខណៈ​ដែល​អ្នក​រចនា​ម៉ូដ​គ្រឿង​អលង្ការ​​ម្នាក់​ឈ្មោះ Sruli Recht ជា​​អ្នក​រស់​នៅ​ក្នុង​ប្រទេស​អង់​គ្លេស បានច្នៃ​ចិញ្ចៀន​មាស​មួយ​វង់​ធ្វើ​ពី​មាស ហើយ​ផ្នែក​ខាង​ក្រៅ​ស្រោប​ដោយ​ស្បែក​របស់​​គាត់​ផ្ទាល់ ។ ការ​ច្នៃ​ចិញ្ចៀន​​ដ៏​អស្ចារ្យ​នេះ គឺ​ពិត​ជា​កម្រ​បំផុត​ក្នុង​ចំណោម​អ្នក​​ច្នៃ​ម៉ូដ​ទាំង​អស់​​នៅ​លើ​ពិភព​លោក​ដែល​ហ៊ាន​វះ​កាត់​​ស្បែក​​របស់​ខ្លួន​មក​រចនា​​ម៉ូដ​ពី​លើ​ចិញ្ចៀន​បែប​នេះ ។

​​ប្រភពពី​បរទេស​​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ក​នូវ​ភាព​ភ្ញាក់​ផ្អើល ខណៈ​ដែល​អ្នក​រចនា​ម៉ូដ​គ្រឿង​អលង្ការ​​ម្នាក់​ឈ្មោះ Sruli Recht ជា​​អ្នក​រស់​នៅ​ក្នុង​ប្រទេស​អង់​គ្លេស បានច្នៃ​ចិញ្ចៀន​មាស​មួយ​វង់​ធ្វើ​ពី​មាស ហើយ​ផ្នែក​ខាង​ក្រៅ​ស្រោប​ដោយ​ស្បែក​របស់​​គាត់​ផ្ទាល់ ។ ការ​ច្នៃ​ចិញ្ចៀន​​ដ៏​អស្ចារ្យ​នេះ គឺ​ពិត​ជា​កម្រ​បំផុត​ក្នុង​ចំណោម​អ្នក​​ច្នៃ​ម៉ូដ​ទាំង​អស់​​នៅ​លើ​ពិភព​លោក​ដែល​ហ៊ាន​វះ​កាត់​​ស្បែក​​របស់​ខ្លួន​មក​រចនា​​ម៉ូដ​ពី​លើ​ចិញ្ចៀន​បែប​នេះ ។

លោក​ Sruli បាន​និយាយថា «ការ​ច្នៃ​នូវ​ម៉ូដ​ចិញ្ចៀន​ដែល​ស្រោប​ស្បែក​ដោយ​ស្បែក​គាត់​ពី​លើ​មាស មាន​អ្នក​ខ្លះ​បាន​កោត​សរសើរ​​យ៉ាង​ខ្លាំង​ពី​​ទេព​កោសល្យ​ក្នុង​ការ​ច្នៃ​ម៉ូដ​គ្រឿង​អលង្ការ​ដ៏​អស្ចារ្យ តែ​ក៏​មាន​អ្នក​ខ្លះ​គិត​ថា ជា​រឿង​ឆ្កួត​​លីលា។ សម្រាប់​គាត់​វិញ​ នេះគឺ​ជា​ការ​លះ​បង់​នូវ​​សាច់​ឈាម​ដោយ​ផ្ទាល់ ពោលគឺ​គាត់​បាន​វះកាត់​ស្បែក​ពោះ​របស់​គាត់​មួយ​ចំនួន​​ ហើយ​យក​ទៅ​ស្រោប​ពី​លើ​ចិញ្ចៀន​តែ​ម្តង។ បើ​យើង​មើល​ទៅ​វា​ប្រហាក់​ប្រហែល​ទៅ​នឹង​ស្បែក​របស់​​អ្នក​ដទៃ​ផង​ដែរ ។ នេះ​ជា​លើក​ដំបូង​ដែល​គាត់​វះ​កាត់​ស្បែក​ពោះ​ខ្លួន​ឯង ដើម្បី​យក​មក​​ច្នៃ​ម៉ូដ​គ្រឿង​អលង្ការ ។ ស្បែក​របស់​គាត់​បាន​យក​មក​អ៊ុត​​ស្រោប​ពី​លើ​ចិញ្ចៀន​ គឺ​បាន​ត្រឹម​តែ​ចំនួន​ពីរ​តែ​ប៉ុណ្ណោះ ។

ចិញ្ចៀន​ទាំង​ពីរ​នោះ គាត់​មាន​គំរោង​​នឹង​យក​ទៅ​ដាក់​តាំង​ពិព័រណ៍​​ជូន​សាធារណ​​ជន​ទស្សនា​សិន បន្ទាប់​មក​គាត់​នឹង​យក​វា​ទៅ​ដាក់​ដេញ​ថ្លៃ ។ គាត់​អះអាង​ថា ចិញ្ចៀន​ដែល​មាន​ម៉ូដ​ប្លែក​ពី​ចិញ្ចៀន​ដទៃៗ​ទៀត យ៉ាង​ហោច​ណាស់​ក៏​មាន​តម្លៃ​យ៉ាង​ទាប​បំផុត​ត្រឹម​៥០០.០០០​ដុល្លារ​ដែរ» ។

លោក Sruli បាន​និយាយ​បន្ត​ទៀត​ថា «ដើម​ចម​ដែល​នាំ​ឱ្យ​គាត់​ហ៊ាន​វះ​កាត់​ប្រថុយ​​នឹង​គ្រោះ​ថ្នាក់​បែប​នេះ គឺ​មិន​មែន​ចង់​បាន​តែ​លុយ​នោះ​ទេ ក៏​ប៉ុន្តែ​សំខាន់​បំផុត​គឺ​ទទួល​បាន​ជោគជ័យ​ក្នុង​ជំនាញ​ជា​អ្នក​ច្នៃ​ម៉ូដ​គ្រឿង​អលង្ការ​ដែល​មានកេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ម្នាក់ ។ យ៉ាងណា​មិញ គាត់​នឹង​ខិត​ខំ​ច្នៃ​ប្រឌិត​បែប​ណា ដើម្បី​ឱ្យ​គ្រឿង​អលង្ការ​មាន​ម៉ូដ​ប្រកប​ដោយ​ភាព​ស្រស់​ស្អាត និង​​​ទាក់​ទាញ​អតិថិ​ជន» ៕