ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យា​សាស្ត្រ​អូស្ត្រាលី​ប្រទះ​ឃើញ​ផ្កាយ​អាយុ​ជាង​1​ម៉ឺន​លាន​ឆ្នាំ

11 ឆ្នាំ មុន

សារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​៩​ កុម្ភៈ​ ឆ្នាំ​២០១៤​ ផ្សាយ​ថា​ អ្នក​វិទ្យា​សាស្ត្រ​អូស្ត្រាលី​ បាន​ប្រទះ​ឃើញ​ផ្កាយ​ដ៏​ចំណាស់​បំផុត​មាន​អាយុ​ប្រហែល​១៣.៦០០​លាន​ឆ្នាំ​ បំបែក​ឯតទគ្គ​កម្ម​កាល​ពី​មុន​ដែល​អ្នក​ជំនាញ​អះ​អាង​ថា​​ រក​ឃើញ​ផ្កាយ​ចំណាស់​មាន​អាយុ​កាល​១៣.២០០​លាន​ ឆ្នាំ ។ ផ្កាយ​ដែល​ប្រទះ​ឃើញ​ថ្មី​នោះ​ឈ្មោះ​ មេធូ​សេឡា​ បាន​កកើត​ក្រោយ​ពេល​មាន​បាតុ​ភូត​ផ្តល់​កំណើត​ចក្ក​វាឡ​

សារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​៩​ កុម្ភៈ​ ឆ្នាំ​២០១៤​ ផ្សាយ​ថា​ អ្នក​វិទ្យា​សាស្ត្រ​អូស្ត្រាលី​ បាន​ប្រទះ​ឃើញ​ផ្កាយ​ដ៏​ចំណាស់​បំផុត​មាន​អាយុ​ប្រហែល​១៣.៦០០​លាន​ឆ្នាំ​ បំបែក​ឯតទគ្គ​កម្ម​កាល​ពី​មុន​ដែល​អ្នក​ជំនាញ​អះ​អាង​ថា​​ រក​ឃើញ​ផ្កាយ​ចំណាស់​មាន​អាយុ​កាល​១៣.២០០​លាន​  ឆ្នាំ ។ ផ្កាយ​ដែល​ប្រទះ​ឃើញ​ថ្មី​នោះ​ឈ្មោះ​ មេធូ​សេឡា​ បាន​កកើត​ក្រោយ​ពេល​មាន​បាតុ​ភូត​ផ្តល់​កំណើត​ចក្ក​វាឡ​ ត្រឹម​តែ​២០០​លាន​ឆ្នាំ​ ។​

លោក​ស្ទីវ៉េន​ ខេល​ល័រ​ អ្នក​វិទ្យា​សាស្ត្រ​នៅ​មហា​វិទ្យា​ល័យ​អូស្ត្រាលី​ ស្ថិត​ក្នុង​ទីក្រុង​កេន​ប៊ើរ៉ា​ ឱ្យ​ដឹង​ថា​ ក្រុម​លោក​ប្រើ​ម៉ាសុីន​ថត​ទូរ​ទស្សន៍​ស្កាយ​មេប​ភ័រ​ ដើម្បី​ចាប់​យក​ពន្លឺ​ដែល​បញ្ចាំង​ពី​ផ្កាយ​ ហើយ​ឃើញ​ភព​ផ្កាយ​មេធូ​សេឡា​ ស្ទើរ​តែ​គ្មាន​ធាតុ​ដែក​សោះ​ ដោយ​មាន​ត្រឹម​តែ​១​ ក្នុង​ចំណោម​១លាន​បំណែក​ ។​ ធាតុ​ដែក​គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​ការ​កកើត​របស់​ផ្កាយ​ ធ្វើ​ឱ្យ​ធាតុ​នោះ​អាច​ប្រើ​ជា​នាឡិកា​បញ្ជាក់​ពី​អាយុ​កាល​របស់​ផ្កាយ​បាន​ ។​

ផ្កាយ​ «មេធូ​សេឡា» ជា​ផ្កាយ​ស្ថិត​ក្នុង​ភព​កាឡាក់សុី​ ដូច​គ្នា​នឹង​ផែន​ដី​ និង​នៅ​ឆ្ងាយ​ពី​ផែន​ដី​ប្រហែល​៦.០០០​ឆ្នាំ​ពន្លឺ​ ៕