ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់មានសតិមិនគ្រប់បានដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកដទៃជាញឹកញាប់ត្រូវនគរបាលស្រុកខ្សាច់កណ្តាលធ្វើការឃាត់ខ្លួន ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២និង០០នាទី នៅចំណុចភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ រិន វិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលើកស្រូវ មានទីលំនៅភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ ជនរងគ្រោះឈ្មោះ ជា ជឺត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិអ្នកដទៃ ហើយជនសង្ស័យជាមនុស្ស(មានសតិមិនល្អ) ។ លុះដល់ថ្ងៃទី០៣ សីហា ម៉ោង០៥និង០០នាទីល្ងាច ជនសង្ស័យបានជិះរថយន្តតាក់ស៊ីតែម្នាក់ឯងចេញពីផ្ទះរបស់ខ្លួននៅឯភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ឆ្ពោះមកឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ពេលមកដល់ឃុំវិហារសួគ៌ ជនសង្ស័យបានដើរតាមផ្លូវហើយដេកតាមសំយ៉ាបផ្ទះគេ ។
រហូតដល់ថ្ងៃទី០៤ សីហ ម៉ោង១២និង០០នាទីថ្ងៃត្រង់ ជនសង្ស័យបានដើរតាមផ្លូវមកដល់ដេប៉ូលក់ដែកនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ឃើញម៉ូតូកង់បីរបស់ជនរងគ្រោះទុកនៅមុខដេប៉ូលក់ដែកពេលនោះជនសង្ស័យបានលួចម៉ូតូកង់បីជិះចេញទៅទិសខាងកើត ភ្លាមនោះជនរងគ្រោះឃើញបានស្រែកឆោរឡោ ហើយថៅកែដេប៉ូលក់ដែកបានជិះម៉ូតូឌុបជនរងគ្រោះជិះដេញតាមរហូតដល់ភូមិព្រៃធំ ឃុំវិហារសួគ៌ ទើបឃាត់ជនសង្ស័យបានប្រគល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៌ចាត់ការតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ