ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មើលចុះ​កុងតឺន័រ​ផ្ងារជើង​យ៉ាង​ច្រងាង បើ​មាន​មនុស្ស​ក្បែរ​នោះ​គ្រោះថ្នាក់​យ៉ាងណា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លុះ​មក​ដល់​ផ្លូវបំបែក​បត់​ស្តាំ​មិន​បន្ថយល្បឿន បួង​ចង្កូត​ជ្រុល​បណ្តាល​អោយ​រថយន្ត​គ្រលែង​ធ្លាក់​ទូ​កុងតឺន័រ​ក្រឡាប់​ផ្ងារជើង​ច្រងាង​ពេញ​ផ្លូវ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​ស្រា​បៀរ​ថៃ​ហ្គ័​រ កែង​នឹង​ផ្លូវជាតិ​លេខ​១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លុះ​មក​ដល់​ផ្លូវបំបែក​បត់​ស្តាំ​មិន​បន្ថយល្បឿន បួង​ចង្កូត​ជ្រុល​បណ្តាល​អោយ​រថយន្ត​គ្រលែង​ធ្លាក់​ទូ​កុងតឺន័រ​ក្រឡាប់​ផ្ងារជើង​ច្រងាង​ពេញ​ផ្លូវ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​ស្រា​បៀរ​ថៃ​ហ្គ័​រ កែង​នឹង​ផ្លូវជាតិ​លេខ​១ ភូមិ​តា​ព្រហ្ម សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​។

រថយន្ត​កុងតឺន័រ​ធុន​ធំ​ដឹក​ទំនិញ​មួយ​គ្រឿង​ខាងលើ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ៣C-០៧៩៥ នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​មាន​កាត​សម្គាល់​ខ្លួន​អ្នកបើកបរ​ម្នាក់​ឈ្មោះ ខុន ខេន ភេទ​ប្រុស ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​កុងតឺន័រ​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ផ្លូវបំបែក​ស្រា​បៀរ​ថៃ​ហ្គ័​រ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​នោះ​ក៏​បួង​ចង្កូត​បត់​ស្តាំ​ភ្លាម​ៗ មិន​បន្ថយល្បឿន បណ្តាល​ឱ្យ​រថយន្ត​គ្រលែង​ធ្លាក់​ទូ​កុង​ទី​ន័​រ ក្រឡាប់​ទាំង​រថយន្ត​ផ្ងារជើង​ច្រងាង​ពេញ​ផ្លូវ ធ្វើ​ឱ្យ​ក្បាល​រថយន្ត​កុងតឺន័រ​រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

នៅ​កន្លែង​កើតហេតុ​មិន​មាន​ប្រភព​ព័ត៌មាន​ណា​អាច​បញ្ជាក់​ថា​រថយន្ដ​កុងតឺន័រ​មួយ​គ្រឿង​ខាងលើ​មាន​អ្នក​ជិះ​ប៉ុន្មាន​នាក់​នោះ​ទេ​ហើយ​ក៏​មិនដឹង​ថា​នៅ​ក្នុង​ទូ​កុងតឺន័រ​មាន​ដឹក​អីវ៉ាន់​អ្វី​ដែរ ។

ក្រោយ​កើតហេតុ រថយន្ដ​កុងតឺន័រ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង និង​ស្ទូច​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នាក់​ការដ្ឋាន​នគរបាល​រាជធានី ដើម្បី​រង់ចាំ​ដោះស្រាយ​​គ្នា​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ