ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន​ឬ ដែលនាងទើបតែមាន​អាយុ​១០​​ឆ្នាំ..?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិតជា​មានការភ្ញាក់ផ្អើលលើបណ្តាញ​សង្គមពេលនេះ ក្រោយ​​បាន​ឃើញរូប​ភាព​មួយត្រូវ​បង្ហោះ​ថា នាង​ទើបតែ​មានអាយុ១០ឆ្នាំ ប៉ុន្តែ​មុខមាត់​​​នាងវិញ គឺ​ដូច​ជា​ស្ត្រី​​ដែលមាន​អាយុ​៥០​ទៅ​៦០ឆ្នាំ​យ៉ាងដូច្នោះ ខណៈ​គេមិនដឹង​ពី​មូលហេតុថា តើរឿងនេះពិត ឬយ៉ាងណានោះទេ…

រាជធានីភ្នំពេញ ៖ ពិតជា​មានការភ្ញាក់ផ្អើលលើបណ្តាញ​សង្គមពេលនេះ ក្រោយ​​បាន​ឃើញរូប​ភាព​មួយត្រូវ​បង្ហោះ​ថា នាង​ទើបតែ​មានអាយុ១០ឆ្នាំ ប៉ុន្តែ​មុខមាត់​​​នាងវិញ គឺ​ដូច​ជា​ស្ត្រី​​ដែលមាន​អាយុ​៥០​ទៅ​៦០ឆ្នាំ​យ៉ាងដូច្នោះ ខណៈ​គេមិនដឹង​ពី​មូលហេតុថា តើរឿងនេះពិត ឬយ៉ាងណានោះទេ ហើយ​បើពិត​ តើ​មាន​អ្វី កើតឡើង​ចំពោះនាង?​ ខណៈ​កន្លង​មក យើង​ធ្លាប់​ឃើញ​តែ​មាន​​​ស្រុកគេតែប៉ុណ្ណោះ ។

https://www.facebook.com/kohsantepheap/videos/2080431185595479/

ជាក់ស្តែង ​យោងតាមការបង្ហោះរបស់អាក់ខោនមួយ​​​ថា៖ «កុមារី​អ៊ូ​រ៉ា​ឈី​ង ​មាន​អាយុ​១០​ឆ្នាំ ហេ​ី​យ​ទេ​ី​ប​តែ​​រៀន​ថ្នាក់​ទី​១​ នៅ​បឋម​សិក្សា​ប្ញ​ស្សី​ស្រស់​ទេ តែ​មុខ​គាត់​ដូច​មនុស្ស​ចាស់​អាយុ​៦០​ចឹ​ង អាណិត​គាត់​ចេះ​តែ​និយាយ​លេង​មួយ ព្រោះ​គេ​ស្អាត​ៗ គេ​មិនសូវ​លេង​ចូល​ទេ ​។ (​សូម​លោក​អ្នក​ពិចារណា​លេ​ី​ទ្រឹស្តី​កម្មផល​ចុះ​) Credit from : ព្រះ​អង្គ​គ្រូ គុណ​វឿ​ន​សា​វឿ​ន»

យ៉ាងណាក៏ដោយ កោះសន្តិភាព​នឹងព្យាយាម​ស្វែង​រកគាត់ ដើម្បីដឹង​ជីវប្រវត្ត​ិរបស់​នាង​ផ្ទាល់​ ដើម្បី​ផ្សាយជូន​បង​ប្អូនជាបន្តទៀត ។ (សម្រួលដោយ៖ ស្រីណា​)

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្តទៀត ។