ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ហាម​លក់​សៀវ​ភៅ​ហោ​រា​សាស្ត្រ​ ព្រោះជា​ជំនឿ​មិ​ន​សម​ហេតុ​ផល​

11 ឆ្នាំ មុន

ជា​ធម្មតា​ សៀវ​ភៅហោ​រា​សាស្ត្រ​លក់​​ដាច់​បំផុត​នៅ​ប្រទេស​ចិនក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុ៉ន្តែ​សម្រាប់​ឆ្នាំ​នេះ​បែរ​ជា​មាន​បម្រាម​ក្រោយ​ពី​លោក​ប្រធានា​ធិបតី​ ស៊ី​ ជីន​ពីង​ ចេញ​បញ្ជា​ឱ្យ​អាជ្ញាធរ​ជួយ​ឃោសនា​ប្រឆាំង​លើ​ជំនឿ​ស្តី​ពី​ជោគ​ជតា​រាសី​ ដែល​គ្មាន​ហេតុ​ផល​នៅ​ក្នុង​ប្រទេស​ និង​ហាម​ដាក់​លក់​សៀវ​ភៅ​នោះ ។​

បណ្តា​ហោ​រា​ចារ្យ​ ល្បីៗ​នៅ​ហុង​កុង​និយាយ​ថា​ ពួកគេ​​មិនបាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​បោះ​ពុម្ព​សៀវ​ភៅ​ហោ​រា​សាស្ត្រ​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ទៀត​ឡើយ​ ដោយ​ឱកាស​មាស​ប្រាក់​នេះ​​ធ្លាក់​ទៅ​លើ​ហាង​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ប្រទេស​ចិន​ ដែល​លួច​លក់​សៀវ​ភៅ​ទស្សន៍​ទាយ​ជោគ​ជតា​រាសី​បោះ​ពុម្ព​នៅ​ហុង​កុង ៕​