ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អ្នក​រត់​តាក់​ស៊ី​បារាំង​ធ្វើ​បាតុកម្ម​​ជា​ថ្មី​ប្រឆាំង​រថយន្ត VTC

11 ឆ្នាំ មុន

ពួក​អ្នក​រត់​តាក់​ស៊ី​បារាំង​​ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ម្តង​ទៀត​​​ កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ប្រឆាំង​នឹង​ការ​ប្រើ​រថយន្ត​ទេស​ចរណ៍​​មាន​អ្នក​បើក​​ (រថយន្ត​ដឹក​ជញ្ជូនរួម) VTC ដោយ​​ពួក​គេ​យល់​ថា នោះ​ជា​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​ ដែល​បាតុកម្ម​នោះ​យក​រថយន្ត​តាក់​ស៊ី​ទៅ​តម្រៀប​គ្នា​ជា​ជួរ​​​លើ​ដង​ផ្លូវ​នាំ​ឱ្យ​មាន​ការ​កក​ស្ទះ​​ចរា​ចរណ៍​យ៉ាង​ខ្លាំង​ ពិសេស​ត្រង់​ច្រក​ចូល​ក្រុង​ប៉ារីស​ ។

​ពួក​អ្នក​រត់​តាក់​ស៊ី​បារាំង​​ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ម្តង​ទៀត​​​ កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ប្រឆាំង​នឹង​ការ​ប្រើ​រថយន្ត​ទេស​ចរណ៍​​មាន​អ្នក​បើក​​  (រថយន្ត​ដឹក​ជញ្ជូនរួម) VTC ដោយ​​ពួក​គេ​យល់​ថា នោះ​ជា​ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់​ ដែល​បាតុកម្ម​នោះ​យក​រថយន្ត​តាក់​ស៊ី​ទៅ​តម្រៀប​គ្នា​ជា​ជួរ​​​លើ​ដង​ផ្លូវ​នាំ​ឱ្យ​មាន​ការ​កក​ស្ទះ​​ចរា​ចរណ៍​យ៉ាង​ខ្លាំង​ ពិសេស​ត្រង់​ច្រក​ចូល​ក្រុង​ប៉ារីស​ ។

​លោក Christian Delomel ប្រធាន​សហ​ជីព​​អ្នក​បើក​តាក់​ស៊ី​ បាន​​ព្រមាន​ថា ទិវា​​​សកម្ម​ភាព​ជាតិ​មួយ​ ត្រូវ​បាន​​គ្រោង​រួច​ហើយ​​​ ធ្វើ​នា​ថ្ងៃ​ទី១៣ មីនា ខាង​មុខ​នេះ តាម​​ការ​អំពាវ​នាវ​របស់​អង្គ​ការ​តាក់​ស៊ី​​​៨ លើក​លែង​តែ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​មុន ។ តាម​ទូរ​ទស្សន៍​​ BFM TV ប្រធាន​​សហ​ជីព​រូប​នោះ និយាយ​ថា​​គេ​ពុំចង់​លុប​បំបាត់​ចោល​រថយន្ត​ VTC ឡើយ​​​ តែ​គេ​ចង់​ធ្វើ​ការ​ដោយ​សម​ស្រប​ ហើយ​​ត្រូវ​អនុវត្ត​ច្បាប់​​គ្រប់គ្នា និង​ដូចៗ​គ្នា​ ។

ការ​ធ្វើបាតុកម្ម​ថ្មី​នេះ​របស់​​​​ពួក​អ្នក​រត់​តាក់​ស៊ី គឺ​ជា​លើក​ទី​២​ បន្ទាប់​ពី​បាតុកម្ម​​ថ្ងៃ​ទី​១៣ មករា មក​ពី​ក្រុម​ប្រឹក្សា​​រដ្ឋ​​ផ្អាក​​ក្រិត្យ​របស់​រដ្ឋា​ភិបាល ដែល​តម្រូវ​កម្រិត​ពេល​វេលា​​យ៉ាង​ត​ិច​បំផុត​ត្រឹម​​១៥​នាទី​សម្រាប់​អ្នក​ជិះ​រថយន្ត​​​ VTC ម្នាក់​ មុន​ពេល​ទារ​លុយ​​ពី​គេ ។ ក្រុម​ប្រឹក្សា​រដ្ឋ​យល់​ថា បែប​នោះ​វា​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង និង​ភ្លាមៗ​ដល់​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​របស់​បណ្តា​ក្រុម​ហ៊ុន VTC ៕