ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​អាសន្ន​ពី​ទឹក​កក​ក្នុង​សមុទ្រ​នៅ​ភាគ​ឦសាន​ចិន​

11 ឆ្នាំ មុន

មជ្ឈ​មណ្ឌល​ជាតិ​ព្យា​ករណ៍​បរិស្ថាន​សមុទ្រ​ចិន​គូសបញ្ជាក់​កាលពីថ្ងៃ​ទី​១០ កុម្ភៈ​ថា ជាង​៣៧%​ នៃ​ឆក​សមុទ្រ​លី​អាវ​ដុងក្នុង​សមុទ្រ​បូ​ហៃ BOHAI ភាគ​ឦសាន​ចិន​ គ្រប​ដណ្តប់​ដោយ​ទឹក​កក​អណ្តែត​ក្រោយ​ការ​មក​ដល់​នៃ​រណ​សិរ្ស​ត្រជាក់​មួយ ។​យោងតាម​ការប្រកាស​អាសន្ន​ពី​ទឹក​កក​អណ្តែត​ចេញ​ដោយ​មជ្ឈ​មណ្ឌល​នោះ​ថា​ ទឹក​កក​មាន​កម្រាស់​មធ្យម​ពី​៥ ទៅ​១៥​សង្ទី​ម៉ែត្រ​ ដោយ​ខ្លះ​មាន​កម្រាស់

មជ្ឈ​មណ្ឌល​ជាតិ​ព្យា​ករណ៍​បរិស្ថាន​សមុទ្រ​ចិន​គូសបញ្ជាក់​កាលពីថ្ងៃ​ទី​១០ កុម្ភៈ​ថា ជាង​៣៧%​ នៃ​ឆក​សមុទ្រ​លី​អាវ​ដុងក្នុង​សមុទ្រ​បូ​ហៃ BOHAI ភាគ​ឦសាន​ចិន​ គ្រប​ដណ្តប់​ដោយ​ទឹក​កក​អណ្តែត​ក្រោយ​ការ​មក​ដល់​នៃ​រណ​សិរ្ស​ត្រជាក់​មួយ ។​យោងតាម​ការប្រកាស​អាសន្ន​ពី​ទឹក​កក​អណ្តែត​ចេញ​ដោយ​មជ្ឈ​មណ្ឌល​នោះ​ថា​ ទឹក​កក​មាន​កម្រាស់​មធ្យម​ពី​៥ ទៅ​១៥​សង្ទី​ម៉ែត្រ​ ដោយ​ខ្លះ​មាន​កម្រាស់​ដល់​៣០​សង្ទី​ម៉ែត្រ​គ្រប​ដណ្តប់​លើ​ផ្ទៃ​ទឹក​សមុទ្រ​ទំហំ​១១.៤០៩​គីឡូ​ម៉ែត្រ​ក្រឡា ។​

ម្យ៉ាង​វិញ​ទៀត​ បណ្តា​ផ្ទាំង​ទឹក​កក​មាន​កម្រាស់​មធ្យម​ពី​៥ ទៅ​១០​សង្ទី​ម៉ែត្រ​គ្រប​ដណ្តប់​លើ​ផ្ទៃ​ទឹក​២.០០៤​គីឡូ​ម៉ែត្រ​ក្រឡា​ក្នុង​សមុទ្រ​លឿង ។​មជ្ឈ​មណ្ឌលខាង​លើ​នោះព្យា​ករណ៍​​ថា​ រយៈ​ពេល​៣​ថ្ងៃ​ខាង​មុខ​នេះ​ ទឹក​កក​អណ្តែត​អាច​មាន​ទំហំ​ធំ​ជាង​មុន​បន្តិច​បុ៉ណ្ណោះ ។​ មជ្ឈ​មណ្ឌល​នោះបាន​ស្នើ​ដល់​គ្រប់​ផ្នែក​ដែល​ទាក់​ទិន​ឱ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ រួច​ចាត់​វិធាន​ការ​ប្រុង​ប្រយ័ត្ន​នានា​ដើម្បី​ចៀស​វាង​កុំ​ឱ្យ​បណ្តា​នាវា​ ឬ​ទីតាំង​ទាំង​ឡាយ​រង​ការ​ខូច​ខាត​ ៕​