ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផ្តើម​ការ​ចរចា​វគ្គ​ទី​2​ស្តីពី​សុីរី​ ខណៈ​ការ​​វាយ​ប្រហារ​មួយ​របស់​ពួក​ឧទ្ទាម​ស្លា.ប់​42​នាក់​

11 ឆ្នាំ មុន

ការ​ចរចា​វគ្គ​ទី​២​ស្តីពី​សុីរី​ក្នុង​ក្រប​ខណ្ឌ​នៃ​សន្និ​សីទ​ហៅ​ហ្សឺណែវ​-២​ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១០​ កុម្ភៈ​ នៅ​វិមាន​ អ.ស.ប​ ប្រចាំ​ក្រុង​ហ្សឺណែវ ។ តំណាង​រួម​របស់​ អ.ស.ប​ និង​សម្ព័ន្ធ​អារ៉ាប់​ទទួល​បន្ទុក​បញ្ហា​សុីរី​ លោក​ឡាខាដា​ ប្រាហុីមី​ បាន​ជួប​នា​ព្រឹក​ថ្ងៃ​ទី​១០​ កុម្ភៈ​ នោះ​ជាមួយ​គណៈ​ប្រតិភូ​របស់​ពួក​ប្រឆាំង​សុីរី​មុន​ពេល​ជួប​ជាមួយ​គណៈ​ប្រតិភូ​របស់​រដ្ឋា​ភិបាល​ ។​ គណៈ​ប្រតិភូ​ទាំង​២​ត្រូវ​ជួប​

ការ​ចរចា​វគ្គ​ទី​២​ស្តីពី​សុីរី​ក្នុង​ក្រប​ខណ្ឌ​នៃ​សន្និ​សីទ​ហៅ​ហ្សឺណែវ​-២​ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១០​ កុម្ភៈ​ នៅ​វិមាន​ អ.ស.ប​ ប្រចាំ​ក្រុង​ហ្សឺណែវ ។ តំណាង​រួម​របស់​ អ.ស.ប​ និង​សម្ព័ន្ធ​អារ៉ាប់​ទទួល​បន្ទុក​បញ្ហា​សុីរី​ លោក​ឡាខាដា​ ប្រាហុីមី​ បាន​ជួប​នា​ព្រឹក​ថ្ងៃ​ទី​១០​ កុម្ភៈ​ នោះ​ជាមួយ​គណៈ​ប្រតិភូ​របស់​ពួក​ប្រឆាំង​សុីរី​មុន​ពេល​ជួប​ជាមួយ​គណៈ​ប្រតិភូ​របស់​រដ្ឋា​ភិបាល​ ។​ គណៈ​ប្រតិភូ​ទាំង​២​ត្រូវ​ជួប​គ្នា​ជាលើក​ទី​២​ ចាប់​តាំង​ពី​ពាក់​កណ្តាល​ខែ​មករា​មក​ ដើម្បី​ប៉ុន​ប៉ង​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​នៃ​វិបត្តិ​អូស​បន្លាយ​ក្នុង​ប្រទេស​ពួក​គេ​។​

ការ​ចរចា​វគ្គ​ទីមួយ​ដែល​ធ្វើ​ពី​ថ្ងៃ​ទី​២២​ ទៅ​៣១​ មករា​ នៅ​ប្រទេស​ស្វ៊ីស​ ពុំ​អាច​ទទួល​បាន​ការ​រីក​ចម្រើន​នានា​ឡើយ​ ។​ ភាគី​ទាំង​២​បាន​ពិភាក្សា​គ្នា​ពី​សភាព​ការណ៍​នៅ​សុីរី​ ដែល​ហែក​ហួរ​ដោយ​សង្គ្រាម​ ពិសេស​សភាព​ការណ៍​នៅ​ទីក្រុង​ហូម​ ។​ក្រោយ​ការ​ចរចា​វគ្គ​ទី​មួយ​ លោក​ប្រាហុីមី​ ចាត់​ការ​ចរចា​នោះ​ថា​ ជា​ការ​ចាប់​ផ្តើម​ដ៏​លំបាក​លំបិន​មួយ​ ។​ ចំណែក​នៅ​លើ​ទីលាន​វិញ​ អគ្គ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​សុីរី​ ថ្លែង​កាល​ពី​ថ្ងៃ​ទី​១០​ កុម្ភៈ​ ថា​ ការ​វាយ​ប្រហារ​នា​ពេល​មុន​នេះ​របស់​ពួក​ឧទ្ទាម​ប្រឆាំង​ភូមិ​មួយ​ក្នុង​ខេត្ត​ហាម៉ា​ ភាគ​កណ្តាល​ប្រទេស​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤២​នាក់​ ។​

ក្នុង​សេចក្តី​ប្រកាស​មួយ​កង​ទ័ព​សុីរី​ថ្លែង​ថា​ ក្រុម​រណ​សិរ្ស​អាល់​ណូស្ត្រា​ មាន​ទំនាក់​ទំនង​ជាមួយ​អាល់​កៃដា​ បាន​សម្លាប់​មនុស្ស​៤២​នាក់​ ក្រោយ​ការ​វាយ​លុក​របស់​គេ​កាល​ពី​ថ្ងៃ​ទី​៩​ កុម្ភៈ​ ក្នុង​ទីក្រុង​ម៉ាអាន​ ។​ ពួក​ឧទ្ទាម​បាន​វាយ​ប្រហារ​លើ​ទីក្រុង​នោះ​ដោយ​ប្រើ​មនុស្ស​ច្រើន​ និង​អាវុធ​គ្រប់​ធុន​ ហើយ​ដោយ​ដើរ​ដុត​ និង​ធ្វើ​ការ​បំផ្លិច​បំផ្លាញ​ ។​ លើស​ពី​នេះ​ទៀត​ ពួក​វាយ​ប្រហារ​បាន​ចាប់​បង្ខំ​ប្រជា​ជន​ឱ្យ​ចេញ​ពី​ផ្ទះ​សម្បែង​ ៕​