ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីរ៉ង់​​ប្រកាស​ថា ​សាក​ល្បង​ប្រកប​​ដោយ​ជោគ​ជ័យ​នូវ​​មីស៊ីល​ថ្មី​2 ផលិត​​ក្នុង​ស្រុក​

11 ឆ្នាំ មុន

ទូរទស្សន៍​រដ្ឋ​អុីរ៉ង់​បាន​ដក​ស្រង់​សម្តី​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​អុីរ៉ង់​ ដែល​ថ្លែង​កាល​ពីថ្ងៃ​ទី​១០ កុម្ភៈ​ថា​ ប្រទេស​អីុរ៉ង់​បាន​បា.ញ់​សាក​ល្បង​ប្រកប​ដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​ផលិត​ក្នុង​ស្រុក​ថ្មី​២ ។​ រដ្ឋ​មន្ត្រី​រូប​នេះ​ ឧត្តម​សេនីយ៍​ HOSSEIN DEHQAN និយាយ​ថា ក្នុង​ចំណោម​មីស៊ីល​ដែល​បា.ញ់​សាក​ល្បង​ទាំងពីរ​នោះ​មាន​មីស៊ីល​បាលី​ស្ទិក​បំបាំង​ខ្លួន​បា.ញ់​បាន​ឆ្ងាយ​មួយ ។​

ទូរទស្សន៍​រដ្ឋ​អុីរ៉ង់​បាន​ដក​ស្រង់​សម្តី​រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​អុីរ៉ង់​ ដែល​ថ្លែង​កាល​ពីថ្ងៃ​ទី​១០ កុម្ភៈ​ថា​ ប្រទេស​អីុរ៉ង់​បាន​បាញ់​សាក​ល្បង​ប្រកប​ដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​ផលិត​ក្នុង​ស្រុក​ថ្មី​២ ។​ រដ្ឋ​មន្ត្រី​រូប​នេះ​ ឧត្តម​សេនីយ៍​ HOSSEIN DEHQAN និយាយ​ថា ក្នុង​ចំណោម​មីស៊ីល​ដែល​បាញ់​សាក​ល្បង​ទាំងពីរ​នោះ​មាន​មីស៊ីល​បាលី​ស្ទិក​បំបាំង​ខ្លួន​បាញ់​បាន​ឆ្ងាយ​មួយ ។​

លោក​បន្ត​ថា​ ជំនាន់​ថ្មី​នៃ​មីស៊ីល​បាលី​ស្ទិក​បាញ់​ពី​ដី​ទៅ​ដី​រយៈ​ឆ្ងាយ​ជា​មួយ​ក្បាល​គ្រាប់​អំបែក និង​មីស៊ីល​បាញ់​ពី​អាកាស​មកដី​ និង​បាញ់​ពី​ដី​ទៅ​ដី​ដែល​មាន​ឧប​ករណ៍​បញ្ជា​ឡា​ស៊ែរ​ហៅ​ BINA ត្រូវ​បាញ់​សាក​ល្បង​ប្រកប​ដោយ​ជោគ​ជ័យ ។​ មីស៊ីល​ធុន​ BINA អាច​វាយ​ប្រហារ​ត្រង់​ចំ​គោល​ដៅ​សំខាន់​នានា​ដូច​ជា​ បណ្តា​ស្ពាន រថ​ក្រោះ​ និង​បណ្តា​ទីតាំង​បញ្ជា​​ការ​របស់​ពួក​​សត្រូវ។​

ប្រទេស​អុីរ៉ង់​មាន​រួច​ហើយ​នូវ​បណ្តា​មីស៊ីល​បាញ់​ពី​ដី​ទៅ​ដី​រយៈ​ឆ្ងាយ​ (ប្រមាណ​ជា​២.០០០​គីឡូ​ម៉ែត្រ​) ធុន SHAHAB ដែល​អាច​បាញ់​ដល់​ប្រទេស​អុីស្រាអែល​ និង​មូលដ្ឋាន​យោធា​អាមេរិក​ទាំង​ឡាយ​នៅ​មជ្ឈឹម​បូព៌​ា​ ។ បុ៉ន្តែ​ពួក​អ្នក​ជំនាញ​ការ​ខាង​គ្រឿង​សព្វាវុធ​សង្ស័​យថា​ អុីរ៉ង់​អាច​បំផ្លើស​ពី​សមត្ថភាព​យោធា​របស់​ខ្លួន ។​ ប្រធានា​ធិបតី​អុីរ៉ង់​ លោក​ហាសាន់​ រ៉ូហានី បាន​បញ្ជូន​សារ​អបអរ​សាទរ​មួយ​ ។ លោក​មាន​ប្រសាសន៍​ថា​ កុល​បុត្រ​អុីរ៉ង់​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការបាញ់​សាក​ល្បង​​មីស៊ីល​ជំនាន់​ថ្មី​មួយ។​
ប្រទេស​អុីរ៉ង់​បាន​ចុះ​ហត្ថ​លេខា​កាល​ពី​ខែ​វិច្ឆិកា​ កន្លង​មក​នេះ​លើ​កិច្ច​ព្រម​ព្រៀង​បណ្តោះ​អាសន្ន​មួយ​ជា​មួយ​ប្រទេស​មហា​អំណាច​៦ ហៅ​ក្រុម​ P5+1 ដែល​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​អុីរ៉ង់​សន្យា​ផ្អាក​សកម្ម​ភាព​នុយ​ក្លេអ៊ែរ​មួយ​ចំនួន​ជា​ថ្នូរ​នឹង​ការ​សម្រាល​ទណ្ឌ​កម្ម​អន្តរ​ជាតិ​ប្រឆាំង​ខ្លួន ។​

អុីរ៉ង់​ និង​ក្រុម​ P5+1 (សហ​រដ្ឋ​អាមេរិក​ រុស្ស៊ី ចិន បារាំង​ អង់​គ្លេស និង​អាល្លឺ​ម៉ង់​) ត្រូវ​ចាប់​ផ្តើម​នា​ថ្ងៃ​ទី​១៨ កុម្ភៈ​ ក្នុង​ទីក្រុង​វីយែន​ នូវការ​ចរចា​ស្តី​ពី​កិច្ចព្រម​ព្រៀង​ស្ថាពរ​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​​កម្មវិធី​នុយ​ក្លេអ៊ែរ​ដ៏ចម្រូង​ចម្រាស់​របស់​អុីរ៉ង់​ ។ ដំណើរ​ការ​នៃ​ការ​កែ​លម្អ​ទំនាក់​ទំនង​ជា​មួយ​ពួក​លោក​ខាង​លិច​នេះ​ដែល​ចាប់​ផ្តើម​តាំងពី​លោក​ហាសាន់​ រូ៉ហានី​ ជាប់​ឆ្នោត​ប្រធានា​ធិបតី​ពី​ខែ​មិថុនា​ មក​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ពួកអភិរក្ស​និយម​អីុរ៉ង់ ។​

ប្រមុខ​អ្នក​ចរចា​អាមេរិក​ជាមួយ​អីុរ៉ង់​ លោក WENDY SHERMAN ជា​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​១​រូប​​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ពេល​ធ្វើ​សវនកម្ម​មួយ​ក្នុង​ព្រឹទ្ធ​សភា​អាមេរិក​ថា​ បញ្ហា​កម្មវិធី​មីស៊ីល​បាលីស្ទិក​របស់​អុីរ៉ង់​នឹង​ត្រូវ​ពិភាក្សា​គ្នា​ក្នុង​ក្រប​ខណ្ឌ​​នៃ​កិច្ចព្រម​ព្រៀង​ជា​សាកល​មួយ​ស្តី​ពី​នុយ​ក្លេ​អ៊ែរ​អុីរ៉ង់ ។​ ចំណែក​ប្រមុខ​អ្នកចរចា​អុីរ៉ង់​លោក ABBAS ARAQCHI វិញ​បាន​បដិសេធ​លទ្ធ​ភាព​នេះ​ ។

អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អុីរ៉ង់​រូប​នេះថ្លែង​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ​ តាម​ទូរ​ទស្សន៍​រដ្ឋ​ថា​ បណ្តា​បញ្ហា​ដែល​ទាក់​ទិន​ដល់​កិច្ច​ការពារ​របស់​សាធារណ​រដ្ឋ​អ៊ិស្លាម​ អុីរ៉ង់​នឹង​ពុំ​អាច​ចរចា ឬ​អាច​ធ្វើ​ការ​សម្រប​សម្រួល​នោះ​ទេ ។​ បែប​នោះ​ជា​ការ​ដើរ​ហួស​ពី​ខ្សែ​បន្ទាត់​ក្រហម​របស់​យើង​ក្នុង​រាល់​ការ​ចរចា ។​ យើង​នឹង​មិន​លើក​ពី​ប្រធាន​បទ​ណា​មួយ​ក្រៅ​ពី​សំណុំ​រឿង​នុយ​ក្លេ​អ៊ែរ​ក្នុង​ការ​ចរចា​ឡើយ៕​