ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សភា​អុីរ៉ាក់​ គេច​ផុត​ពី​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​មួយ​

11 ឆ្នាំ មុន

ប្រធាន​សភា​អុី​រ៉ាក់​ លោក អ៊ូស​សាម៉ា អាល់​នូដា​ហ្សៃ អុីហ្វី​ កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ បាន​គេច​ផុត​ពី​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​ ពេល​ក្បួន​រថយន្ត​របស់​លោក​​​កំពុង​ធ្វើ​ដំណើរ​នៅ​ជិត​ក្រុង​ម៉ូស​ស៊ូល ភាគ​ខាង​ជើង​អុីរ៉ាក់​ ។ ​​នេះ​ជា​ការ​អះ​អាង​របស់​ខុទ្ទ​កាល័យ​លោក​ ។
​លោក​ អាល់ នូដា​ហ្សៃ​អុី​ហ្វី ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​ស៊ុន​នី​​ សំខាន់​ម្នាក់​របស់​ប្រទេស​នោះ បាន​ទៅ​បំពេញ​​ទស្សន​កិច្ច​មួយ​

​ប្រធាន​សភា​អុី​រ៉ាក់​ លោក អ៊ូស​សាម៉ា អាល់​នូដា​ហ្សៃ អុីហ្វី​ កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ បាន​គេច​ផុត​ពី​ការ​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​ ពេល​ក្បួន​រថយន្ត​របស់​លោក​​​កំពុង​ធ្វើ​ដំណើរ​នៅ​ជិត​ក្រុង​ម៉ូស​ស៊ូល ភាគ​ខាង​ជើង​អុីរ៉ាក់​ ។ ​​នេះ​ជា​ការ​អះ​អាង​របស់​ខុទ្ទ​កាល័យ​លោក​ ។
​លោក​ អាល់ នូដា​ហ្សៃ​អុី​ហ្វី ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​ស៊ុន​នី​​ សំខាន់​ម្នាក់​របស់​ប្រទេស​នោះ បាន​ទៅ​បំពេញ​​ទស្សន​កិច្ច​មួយ​នៅ​សង្កាត់​​សាឡាម ភាគ​ខាង​ត្បូង​ក្រុង​ម៉ូស​ស៊ូល ពេល​មាន​គ្រាប់​បែក​ផ្ទុះ​ ។ ការ​ផ្ទុះ​​ធ្វើ​ឱ្យ​រថយន្ត​ដឹក​អង្គ​រក្ស​​លោក រង​ការ​ខូច​ខាត​​ខ្លាំង​ ហើយ​អង្គ​រក្ស​ជា​ច្រើន​នាក់​រង​របួស​ ។

​ក្នុង​សេច​ក្តី​ប្រកាស​មួយ​ ខុទ្ទ​កាល័យ​ប្រធាន​សភា​​រូប​នេះ​ថ្លែង​ថា ក្បួន​រថយន្ត​​ប្រធាន​សភា​ ជា​គោល​ដៅ​​នៃ​ការ​វាយ​ប្រហារ​ដោយ​​គ្រាប់​បែក​នោះ​ នៅ​តំបន់​មួយ​​ដែល​មាន​កង​ទាហាន​ច្រើន​ ។​ប្រទេស​អុីរ៉ាក់​កើត​មាន​ការ​បះ​បោរ​ និង​អំពើ​ហិង្សា​អន្តរ​សហ​គមន៍​សាសនា រួច​ពួក​ឧទ្ទាម​​ស៊ុននីត ប៉ុន​ប៉ង​ពង្រីក​ឥទ្ធិ​ពល​របស់​ខ្លួន​ក្នុង​ខេត្ត​អានបា ភាគ​ខាង​​លិច​ប្រទេស ។ មនុស្ស​ជាង​១.០០០​នាក់ បាន​ត្រូវ​ស្លាប់​​ក្នុង​អំពើ​ហិង្សា​ទាំង​ឡាយ​នៅ​អុី​រ៉ាក់​ ចាប់​តាំង​ពី​ថ្ងៃ​​ទី​១ មករា មក ៕