ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុងយ៉ាង​បញ្ចប់​ការ​រៀប​ចំ​​សម្រាប់​ការ​សាក​ល្បង​នុយក្លេអ៊ែរ​ថ្មី​

11 ឆ្នាំ មុន

រដ្ឋ​មន្ដ្រី​ការ​ពារ​ប្រទេស​កូរ៉េខាងត្បូង​លោក​ KIM KWAN-JIN អះអាង​កាល​ពី​ថ្ងៃ​ទី​១០​ កុម្ភៈ​ ក្នុង​ឱកាស​នៃ​សម័យ​ប្រជុំ​សភា​សួរ​ដេញ​ដោល​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ថា​ ទីតាំង​សាក​ល្បង​នុយក្លេអ៊ែរ​ PUNGGYE-RI នៅ​ភាគ​ឦសាន​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ត្រៀម​សម្រាប់​ការ​សាក​ល្បង​នុយក្លេអ៊ែរ​ថ្មី​មួយ​ ទោះ​បី​ពុំ​ទាន់​មាន​សញ្ញា​ណា​មួយ​នៃ​ការ​សាក​ល្បង​ក្នុងពេល​ឆាប់ៗ​ត្រូវ​បាន​កត់ស​ម្គាល់

រដ្ឋ​មន្ដ្រី​ការ​ពារ​ប្រទេស​កូរ៉េខាងត្បូង​លោក​ KIM KWAN-JIN អះអាង​កាល​ពី​ថ្ងៃ​ទី​១០​ កុម្ភៈ​ ក្នុង​ឱកាស​នៃ​សម័យ​ប្រជុំ​សភា​សួរ​ដេញ​ដោល​ពី​សកម្មភាព​របស់​រដ្ឋាភិបាល​ថា​ ទីតាំង​សាក​ល្បង​នុយក្លេអ៊ែរ​ PUNGGYE-RI នៅ​ភាគ​ឦសាន​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ត្រៀម​សម្រាប់​ការ​សាក​ល្បង​នុយក្លេអ៊ែរ​ថ្មី​មួយ​ ទោះ​បី​ពុំ​ទាន់​មាន​សញ្ញា​ណា​មួយ​នៃ​ការ​សាក​ល្បង​ក្នុងពេល​ឆាប់ៗ​ត្រូវ​បាន​កត់ស​ម្គាល់​ឃើញ​ក្ដី​ ។​

ឆ្លើយ​តប​សំណួរ​របស់​លោក​ WON YOO-CHUL សមាជិកស​ភា​មួយ​រូប​លោក​ KIM KWAN-JIN បាន​រៀប​រាប់​ដូច​ខាង​លើ​រួច​លោក​ក៏​ផ្ដល់​ភាព​លម្អិត​ផង​ដែរ​លើ​ការ​រៀប​ចំ​សម្រាប់​ការ​បាញ់​បង្ហោះ​មីស៊ីល​បាញ់​បាន​ឆ្ងាយ​របស់​កូរ៉េ​ខាង​​ជើង​ដោយ​ពន្យល់​ថា​ យើង​បាន​កំណត់​ឃើញ​ដំណើរ​ការ​ជា​មូល​ដ្ឋាន​នៃ​ការ​រៀប​ចំ​នៅទីតាំង​បាញ់​បង្ហោះ​មីស៊ីល​ TONGC​H-​AN​G-RI ។​

រដ្ឋ​មន្ដ្រី​រូប​នេះ​បន្ដ​ថា​ អ្វ​ីៗ​អាច​ដំណើរ​ការ​តាម​ការ​សម្រេច​របស់ក្រុម​មេដឹក​នាំ​កូរ៉េ​ខាង​ជើង​។​ ការ​បាញ់​សាក​ល្បង​មីស៊ីល​បាញ់​បាន​ឆ្ងាយ​ និង​ការ​សាក​ល្បង​នុយក្លេអ៊ែរ​មាន​ការ​ជាប់ទាក់​ទិន​ជា​មួយ​គ្នា​ ដូច​ដែល​គេ​កត់សម្គាល់​ឃើញ​កាល​ពី​ពេល​កន្លង​មក​ ។​ យើង​ខិត​ខំ​តាម​ដាន​យ៉ាង​ប្រកិត​​ហើយ​ចាត់វិធាន​ការ​នានា​ទុក​ជា​មុន​ ៕​