ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​នៅ​ឥណ្ឌា​អ្នក​ស្លា.ប់​ឡើង​ដល់​22​នាក់​

11 ឆ្នាំ មុន

មេ​ប៉ូលិស​ឥណ្ឌា​ម្នាក់​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ​ថា​ តុល្យ​ការ​ជន​រង​គ្រោះ​ដោយសារ​ការ​លិច​នាវា​មួយ​កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ​ នៅ​រដ្ឋ​អូឌី​សា​ភាគ​ខាង​កើត​ឥណ្ឌា អ្នក​ស្លា.ប់​ឡើង​ដល់​២២​នាក់​ហើយ ។​មេ​ប៉ូលិស​រូប​នោះ​ដែល​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ខណៈ​ដែល​សាក​សព​មនុស្ស​២២​នាក់​ត្រូវ​បាន​រក​ឃើញ​ មនុស្ស​៩​នាក់​ទៀត​នៅតែ​បាត់​ខ្លួន ។​

មេ​ប៉ូលិស​ឥណ្ឌា​ម្នាក់​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ​ថា​ តុល្យ​ការ​ជន​រង​គ្រោះ​ដោយសារ​ការ​លិច​នាវា​មួយ​កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ​ នៅ​រដ្ឋ​អូឌី​សា​ភាគ​ខាង​កើត​ឥណ្ឌា អ្នក​ស្លាប់​ឡើង​ដល់​២២​នាក់​ហើយ ។​មេ​ប៉ូលិស​រូប​នោះ​ដែល​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ខណៈ​ដែល​សាក​សព​មនុស្ស​២២​នាក់​ត្រូវ​បាន​រក​ឃើញ​ មនុស្ស​៩​នាក់​ទៀត​នៅតែ​បាត់​ខ្លួន ។​

មនុស្ស​ជាង​១០០​នាក់​ស្ថិត​នៅ​លើ​នាវា​ដែល​លិច​ក្នុង​ព្រែក​មួយ​នៃ​ស្រុក​សាម​បាល់​ពួរ ។​ បណ្តា​ក្រុម​ជួយ​សង្គ្រោះ​បាន​ខិត​ខំ​តាម​រុក​រក​ពួក​អ្នក​បាត់​ខ្លួន ។​ តុល្យ​ការ​ជន​រង​គ្រោះ​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ។​

ការ​សើុបអង្កេត​​​ត្រូវ​បាន​បើក​ធ្វើ​ដើម្បី​រក​មូល​ហេតុ​នៃគ្រោះ​ថ្នាក់​នេះ ។​ ការ​លិច​នាវា​តែង​កើត​មាន​ជា​រឿយៗ​នៅ​ឥណ្ឌា​ ។ កាល​ពី​ខែ​មុន​មនុស្ស​សរុប​២១​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​លិច​នាវា​ពួក​គេ​នៅ​ឈូង​សមុទ្រ​បឹង​ហ្គាល់​ ៕​