ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ ១ក្រុម​ ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​ រង​របួស​ធ្ងន់​ស្រាល​ ២នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​បែក​ក្បាល​ខាង​ក្រោយ​ ខណៈ​ដែល​រូប​គេ​ និង​មិត្ត​ភក្តិ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​អាយ​ខន​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ កំពង់​ស្ពឺ​ 1T-6318 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​ លុះ​មក​ដល់​ចំណុច​មុខ​ហាង​ហ្វូជី​ លក់​សម្ភារ​ជប៉ុន​ ​ក៏​មាន​ក្រុ​មជន​សង្ស័យ​ចំនួន​ ៦នាក់​ ជិះ​ម៉ូតូ​ ៣គ្រឿង​ ដេញ​វាយ​​ផ្តួល​ម៉ូតូ​តែ​ម្តង​។

ហេតុ​ការណ៍​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ១ និ​ង ១០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១១​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី២​ ខណ្ឌ​ទួល​គោក​។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ​លោ​កសង្ឃ​ ចំណែក​មិត្ត​ភក្តិ​ម្នាក់​ទៀត​ ត្រូវ​សមត្ថ​កិច្ច​នាំ​ទៅ​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរ​បាល​៕