ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មាន​បំណង​អ្វី​… យក​ប្លា​ស្ទិ​ក​បិទ​រុំ​ស្តុក​ជិត ផ្អើល​ភ្លើងស្តុប​មុខ​ព្រ​លាន​យន្ត​ហោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ស្តា​រិច​មួយ​គ្រឿង អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ជា​ជនជាតិ​ចិន កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ដោយ​យក​ប្លា​ស្ទិ​ច​បិទ​រុំ​ស្កុ​ត ស្លាក​លេខ​ជិត​ទាំង​មុខក្រោយ មិនដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ស្តា​រិច​មួយ​គ្រឿង អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ជា​ជនជាតិ​ចិន កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ដោយ​យក​ប្លា​ស្ទិ​ច​បិទ​រុំ​ស្កុ​ត ស្លាក​លេខ​ជិត​ទាំង​មុខក្រោយ មិនដឹង​ថា មាន​បំណង​អ្វី ឬ​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​នោះ​ទេ

តែ​ត្រូវ​កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រទះ​ជួប​តាម​ផ្លូវ​សង្ស័យ​ក៏​ឃាត់​នាំ​ទាំង​រថយន្ត ទាំង​ជនជាតិ​ចិន​២​នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវ​សហព័ន្ធ​រុ​ស្សី ភ្លើងស្តុប មុខ​ព្រ​លាន​យន្តហោះ ស្ថិត​ក្នុងភូមិ​ក្បាល​រំ​រី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​ខាងលើ​នោះ ម៉ាក​ស្តា​រិច HVX ពណ៌​ទឹកប្រាក់ បិទ​ស្លាក​លេខ ជិត​ទាំង​មុខ ទាំង​ក្រោយ មិនដឹង​ថា មាន​មូលហេតុ​អ្វី ឬ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ដែរ ដោយ​អ្នកបើកបរ និង​រួម​ដំណើរ​ជា​បុរស​ជនជាតិ​ចិន​មាន​វ័យ​ជាង​២០​ឆ្នាំ បើកបរ​លើ​ដងផ្លូវ​សហព័ន្ធ​រុ​ស្សី​ពី​លិចទៅ​កើត​។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​ដែល​កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ពោធិ៍​សែន​ជ័យ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក យឹ​ម សា​រ៉ា​ន់ អធិការ​ខណ្ឌ បាន​ប្រទះ​ឃើញ ហើយ​សង្ស័យ​ក៏​ឃាត់​នាំ​រថយន្ត​មាន​ស្លាក​លេខ​មិន​ប្រក្រតី រួច​នាំ​ទាំង​ជនជាតិ​ចិន​២​នាក់ ទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​ហើយ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ