ម្ចាស់​យំ​លេង​ចេញ បើ​មក​ដល់​ផ្ទះ​វិញ​លេង​ខ្ទេច​អស់​(​មាន​វី​ដេ​អូ​)


បន្ទាយ​មាន​ជ័យ ៖ សេចក្តី​រយ​ការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ត្រូវ​បាន​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​អស់ទាំង​ស្រុង និង​ទ្រព្យសម្បត្តិ​នៅ​ពេល​ដែល​ម្ចាស់​ចាក់សោ​ទុក​ចោល​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី ថ្ងៃ​ទី​០២ ខែសីហា​នេះ ស្ថិត​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​មានឈ្មោះ គឹ​ម លាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊ុន សុ​ភី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា នៅ​ពេល​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង គឺ​ម្ចាស់ផ្ទះ​បាន​ចាក់សោ​ចោល ហើយ​រវល់​ដើរ​រាប់​លុយ ហើយ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អ្នក​ជិតខាង​បាន​ជួយ​ពន្លត់ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ពី​កងកម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​យ៉ាងណា​ក៏​ដោយ​ក៏​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ។

លោក​បាន​បញ្ជាក់​ថា ៖ អគ្គិភ័យ​ដែល​ឆាបឆេះ​ផ្ទះ​បណ្តាល​មក​ពី​ផ្ទុះ​សេ​ខ្សែភ្លើង​ឆ្លង​ចរន្ត​ឆាបឆេះ​អស់ទាំង​ស្រុង​មានផ្ទះ​១​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ដែល​មាន​បណ្តោយ​៩​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ និង​ខូចខាត​សម្ភារ​មាន​ទឹកប្រាក់​ចំនួន​១០.០០០​ដុល្លារ ទូរទស្សន៍​៣​គ្រឿង ទូរ​ទឹកកក​១​គ្រឿង ម៉ាស៊ីនបោកខោអាវ​១​គ្រឿង ។

ប្រជាពលរដ្ឋ​បាន​កោត​ស​សើរ​ចំពោះ​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ និង​កម្លាំង​កងរាជអាវុធហត្ថ​និង​កម្លាំង​នគរបាល​ដែល​បាន​ជួយ​អន្តរាគមន៍ តែ​មិន​អាច​ជួយ​បាន​ទាំងស្រុង ប៉ុន្តែ​ជួយ​ពន្លត់​ទប់ស្កាត់​មិន​អោយ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ