ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​លះ​គ្នា​ជាង​ ១ឆ្នាំ​ ​​អតីត​ប្តី​នៅ​តែ​តាម​រក​រឿង​ឈ្លោះ​បង្ក​ហិ.ង្សា​​វាយ​ប្រពន្ធ​កូន​ ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ បុរស​ជា​អតីត​ប្តី​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ បន្ទាប់​ពី​បាន​មក​រឿង​ឈ្លោះ​វាយ​តប់​ជាមួយ​ប្រពន្ធ​ ដែល​បាន​លែង​លះ​គ្នា​ជាង​ ១ឆ្នាំ ទៅ​ហើយ​ និង​បាន​ធ្វើ​ឲ្យ​មាន​របួស​ដល់​កូន​ប្រុស​អាយុ​ ១៨​ឆ្នាំ​ ម្នាក់​ទៀត​ផង​ដែរ​ ដែល​ហេតុ​ការណ៍​ហិ.ង្សា​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​​ កា​លពី​វេលា​ម៉ោង​ ៦ និង​ ១៥​នាទី ល្ងាច​ថ្ងៃទី​១០​ កុម្ភៈ​ ២០១៤​ នៅចំណុច​ហាង​កាហ្វេ​ ១កន្លែង​ យីហោ​ បូរ៉ា​ឈី​ ស្ថិត​ក្នុង​ភូមិ​ព្រៃទា​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​​ជ័យ​។

រាជ​ធានីភ្នំពេញ​ ៖ បុរស​ជា​អតីត​ប្តី​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​ បន្ទាប់​ពី​បាន​មក​រឿង​ឈ្លោះ​វាយ​តប់​ជាមួយ​ប្រពន្ធ​ ដែល​បាន​លែង​លះ​គ្នា​ជាង​ ១ឆ្នាំ ទៅ​ហើយ​ និង​បាន​ធ្វើ​ឲ្យ​មាន​របួស​ដល់​កូន​ប្រុស​អាយុ​ ១៨​ឆ្នាំ​ ម្នាក់​ទៀត​ផង​ដែរ​ ដែល​ហេតុ​ការណ៍​ហិង្សា​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​​ កា​លពី​វេលា​ម៉ោង​ ៦ និង​ ១៥​នាទី ល្ងាច​ថ្ងៃទី​១០​ កុម្ភៈ​ ២០១៤​ នៅចំណុច​ហាង​កាហ្វេ​ ១កន្លែង​ យីហោ​ បូរ៉ា​ឈី​ ស្ថិត​ក្នុង​ភូមិ​ព្រៃទា​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​​ជ័យ​។

អតី​ត​បប្តី​បង្ក​ហិង្សា​មាន​ឈ្មោះ ញ៉ា​ សុខ​ អាយុ​ ៤៤​ឆ្នាំ មុខ​របរ​ជា​មន្រ្តី​ពេទ្យ​យោធា​ក្រសួង​ការ​ពារ​ជាតិ​ ចំណែក​ប្រពន្ធ​មិ​ន​ត្រូវ​បាន​ឲ្យ​ស្គាល់​អត្ត​សញ្ញាណ​ឡើយ​។ ក្រុម​គ្រួសារ​នេះ​ មាន​កូន​ចំនួន​ ៥នាក់​ ប្រុស​៤​ ស្រី​១​។ តាម​សម្ដី​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា​ ពួក​គាត់​បាន​លែង​លះ​គ្នា​ជាង​ ១ឆ្នាំ ទៅ​ហើយ​ ដោយ​ខាង​ប្រពន្ធ​បង់​លុយ​ឲ្យ​ប្តី​ ៥ពាន់​ដុល្លារ​ ចំណែក​កូន​ៗ រស់​នៅ​ជាមួយ​ម្តាយ​។ ប៉ុន្តែ តាំង​ពី​លែង​លះ​ជា​មក​ បុរស​ជា​ប្តី​តែង​តែ​មក​រក​រឿង​ឈ្លោះ​ជា​ញឹក​ញាប់​ និង​ប្រើ​ហិង្សា​លើ​ប្រពន្ធកូន​​ទៀត​ផង​។

ជាក់​ស្តែង​នៅ​ថ្ងៃ​កើត​​ហេតុ​នេះ បុរស​ជា​ប្តី​បាន​មក​រក​រឿង​ឈ្លោះ​ក្នុង​គ្រួសារ​ និង​បាន​យក​កាំ​ភ្លើង​ភ្ជង់​គំរាម​ ព្រម​ទាំង​ប្រើ​ដំបង​ឆក់​ទៀត​ផង​ ទើប​គាត់​ (ប្រពន្ធ) និង​កូន​ប្រុស​ ព្រួត​គ្នា​វាយ​តប​ត​ទៅ​វិញ​បង្ក​ការ​ភ្ញាក់​ផ្អើល​តែ​ម្តង​។ ខណៈ​នោះ សមត្ថ​កិច្ច​ក៏​បាន​ចុះ​មក​អន្តរា​គមន៍ ដោយ​ចាប់​ឃាត់​ខ្លួន​បុរស​ជា​ប្តី​​នាំ​ទៅ​ធ្វើ​ការ​សាក​សួរ​ និង​​ដក​​ហូត​បាន​កាំ​ភ្លើង​ខ្លី​ម៉ាក​លុក​ ១ដើម​ រួម​និង​​ដំបង​ឆក់​មួយ​​ផង​ដែរ​៕