ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីជន​បរទេស​ម្នាក់​​​ត្រូវ​ចោរ​ឆក់​សម្ភារ​​បាន​សម្រេច​គេច​ខ្លួ​នដោយ​សុវត្ថិ​ភាព​​ សមត្ថ​កិច្ច​មិន​អន្តរា​គមន៍​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្រ្តី​ជន​បរទេស​ម្នាក់​ត្រូវ​ចោរ​ឆក់​សម្ភារ​បាន​សម្រេច​ និង​គេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព ប៉ុន្តែ ពុំ​មាន​សមត្ថ​កិច្ច​ណា​ចេញ​មក​អន្តរា​គមន៍​ឡើយ​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ៥៥​នាទី យប់​ថ្ងៃទី​១០​ កុម្ភៈ​ ២០១៤​ នៅ​ចំណុច​ផ្លូវ​លេខ​២៨៨​ កែង​ផ្លូវ​៥៧​ ស្ថិត​ក្នុងសង្កាត់​បឹង​កេង​កង​ទី១​ ខណ្ឌ​ចំការ​មន​។

គួរ​បញ្ជាក់​ថា​ តាម​សម្ដី​ប្រជា​ពលរ​ដ្ឋ​នៅ​ម្តុំ​នោះ បាន​និយាយ​ថា​ នៅ​​តំបន់​ដែល​គាត់​រស់​នៅ​ គឺ​តែង​តែ​មាន​អំពើ​ឆក់​ជារៀង​រាល់​ថ្ងៃ ប៉ុន្តែ ពុំ​ដែល​ឃើញ​មាន​សមត្ថ​កិច្ច​ណា​ម្នាក់​ចេញ​មក​អន្តរា​គមន៍​ឡើយ​ ប្រសើន​បើ​សមត្ថ​កចិ្ច​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ នៅ​តែ​បណ្តែត​បណ្តោយ​បន្ត​ទៀត​ នឹង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​​រស់​នៅ​មាន​ការ​ភ័យ​ខ្លាច​ ចំពោះ​សន្តិ​សុខ​របស់​ពួ​ក​គាត់​៕