ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ ធ្វើ​សន្និសីទ​កា​សែត​បង្ហាញ​មុខ​ជន​សង្ស័យ​ប្លន់​ប្រដាប់​អាវុធ ​ចំនួន ​៨​នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ​៖ នៅ​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ ​នា​រសៀល​ថ្ងៃទី​១០​ កុម្ភៈ ​២០១៤ ​មាន​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​បង្ហាញ​មុខ​ក្រុម​ជន​សង្ស័យ​ប្លន់​ប្រដាប់​អាវុធ​ ១​ក្រុម​ ចំនួន ​៨​នាក់​ ដែល​សមត្ថ​កិច្ច​អាវុធ​ហត្ថ​សហ​ការ​ជា​មួយ​នគរ​បាល​ ទើប​នឹង​បង្រ្កាប​បាន។​

រាជ​ធានី​ភ្នំ​ពេញ ​៖ នៅ​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ ​នា​រសៀល​ថ្ងៃទី​១០​ កុម្ភៈ ​២០១៤ ​មាន​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​បង្ហាញ​មុខ​ក្រុម​ជន​សង្ស័យ​ប្លន់​ប្រដាប់​អាវុធ​ ១​ក្រុម​ ចំនួន ​៨​នាក់​ ដែល​សមត្ថ​កិច្ច​អាវុធ​ហត្ថ​សហ​ការ​ជា​មួយ​នគរ​បាល​ ទើប​នឹង​បង្រ្កាប​បាន។​

ពិធី​សន្និសីទ​​នេះ ​រៀបចំ​ឡើងដោ​យ ​លោក​វរ​សេនីយ៍​ឯក​ ពូ ​ដាវី មេ​​បញ្ជាកា​រ​រង​ និង​ជា​ប្រធាន​មន្ទីរ​ព័ត៌​មាន​ និង​សន្តិ​សុខក​ង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ ​លោក​វរ​សេនីយ៍​ឯក​ ខេន ​សុវណ្ណ ​មេ​បញ្ជាកា​រ​រង​ លោក​វរ​សេនីយ៍​ទោ ​ផាន់​ ដារាវុធ​ អនុ​ប្រធាន​មន្ទីរ​ កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំ​ពេញ ​ព្រម​ទាំង​ លោក​វរ​សេនីយ៍​ត្រី​ ជឹម​ ឬទ្ធី​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជន​សង្ស័យ​ ១.​ ឈ្មោះ ​មូល ​និត​ ភេទ​ប្រុស​ អាយុ ​២៦​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​ម្តុំ​រោង​ចក្រ​កាណា​ឌីយា​ សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែនជ័​យ ​២.​ ឈ្មោះ ​ទុយ ​ម៉េងទី ​ភេទ​ប្រុស​ អាយុ ​២៧​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​គ្មាន​លេខ ​ផ្លូវ​បេ​តុង ​ភូមិ​ដំបូក​ខ្ពស់​ សង្កាត់​បឹង​ទំពុន ​ខណ្ឌមា​ន​ជ័យ ​៣. ​ឈ្មោះ ​ឡោ សៀ​កហៃ ​ភេទ​ស្រី ​អាយុ ​២៦​ឆ្នាំ​ នៅ​ភូមិ​ចំការ​ចេក​ ឃុំ​ត្រែង​ត្រយឹង​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ ​៤.​ ឈ្មោះ ​ហេង​ យុរី ​ភេទ​ស្រី ​អាយុ ​១៩​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

​៥.​ ឈ្មោះ ​អឿន ​ម៉ាប់ ​ភេទ​ប្រុស​ អាយុ ​១៧​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​ក្រោយ​ផ្សារ​ឯក​រាជ្យ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៦. ​ឈ្មោះ ​បាន ​សំណាង ​ភេទ​ប្រុស ​អាយុ ១​៧​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​ផ្លូវ​វ៉េង​ស្រេង ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៧.​ ឈ្មោះ ​ឈឹម ​បូរ៉ា​ ហៅ ​រ័ត្ន​ ភេ​ទប្រុស ​អាយុ ​២៦​ឆ្នាំ​ ស្នាក់​នៅផ្ទះជួលផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជយ័ និង ៨.​ ឈ្មោះ ​ចាន់​ ប្រុស ​ភេទ​ប្រុស ​អាយុ ២៨ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រពាំង​វែង​ ឃុំ​ឆក់​ឈើ​នាង​ ស្រុក​អង្គ​ស្នួល ​ខេត្ត​កណ្តាល។​

វត្ថុ​តាង​ដក​ហូត​ រួម​មាន​ ១.​ ម៉ូតូ ​៣គ្រឿង ​រថ​យន្ត​ ១២​កៅ​អី ​១​គ្រឿង ​ពាក់​ស្លាក​លេខ​កែ​ច្នៃ ​អាវុធ​ខ្លី​ម៉ាក​កា​៥៤.​ ២​ដើម​ ឧប​ករណ៍​ ១​ចំនួន​ទៀត ​ដែល​ជា​មធ្យោ​បាយ​ធ្វើ​សកម្ម​ភាព​ និង​ឯក​សារ​ផ្សេង​ៗ របស់​ជន​រង​គ្រោះ។ ​

លោក​វរ​សេនីយ៍​ឯក​ ពូ ​ដាវី ​បាន​ថ្លែង​ថា ​តាម​ចម្លើយ​ជ​នសង្ស័យ ​ពួក​គេ​ធ្លាប់​ធ្វើ​សកម្ម​ភាព​ចំនួន​ ១៩​លើក ​មាន​បាញ់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់​ និង​រង​របួស​ ប្លន់​ម៉ូតូបា​ន​សម្រេច​ជា​ច្រើន​លើក។​ ជាក់​ស្តែង ​កាល​ពី​វេលា​ម៉ោង ​២យប់​ រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី០​៨ ​កុម្ភៈ ​ក្រុម​នេះ ​បាន​ធ្វើ​សកម្ម​ភាព​ប្លន់​បាញ់​ត្រូវ​កំប៉េះ​គូទ​ជន​រង​គ្រោះ​ឈ្មោះ ​ខា ​សុឃីម ​ភេទ​ប្រុស​ អាយុ ​២៥​ឆ្នាំ ​មុខរ​បរ​ជា​មេការ​សំណង់​ នៅ​ចំណុច​ផ្លូវ​វ៉េង​ស្រេង ​សង្កាត់​ចោម​ចៅ ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ។​

លោក ​ពូ ​ដាវី ​បន្ត​ថា ​ក្រោយ​ពីច​ប់​ពិធីស​ន្និសី​ទកា​សែត​ ជន​សង្ស័យ​ទាំង​ ៨​នាក់​ ត្រូវ​កសាង​សំណុំ​រឿង​បញ្ជួន​ទៅ​កាន់​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​តាម​នីតិ​វិធី៕​