ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពើ​ហិ.ង្សា​ថ្មីៗ​នៅ​អាហ្វ្រិក​កណ្ដាល​ស្លា.ប់​11នាក់​

11 ឆ្នាំ មុន

មនុស្ស​យ៉ាង​តិច​១១​នាក់​ ក្នុងនោះ​មាន​សមាជិក​សភា​ម្នាក់​ផង​បាន​ត្រូវ​ស្លា.ប់​ក្នុង​អំពើ​ហិ.ង្សា​ថ្មីៗ​នៅ​អាហ្វ្រិក​កណ្ដាល​ ចំណែក​ការ​ប្លន់​នៅ​តែ​មាន​ទ្រង់ទ្រាយ​ធំ​ក្នុង​រដ្ឋធានី​បានហ្គី​ ។​

នា​រសៀល​ថ្ងៃ​ទី​៩​ កុម្ភៈ​ សមាជិក​សភា​បណ្ដោះ​អាសន្ន​អាហ្វ្រិក​កណ្ដាល​ម្នាក់​លោក​ស្រី​JEAN-EMMANULE NDJAROUA បាន​ត្រូវ​

មនុស្ស​យ៉ាង​តិច​១១​នាក់​ ក្នុងនោះ​មាន​សមាជិក​សភា​ម្នាក់​ផង​បាន​ត្រូវ​ស្លាប់​ក្នុង​អំពើ​ហិង្សា​ថ្មីៗ​នៅ​អាហ្វ្រិក​កណ្ដាល​ ចំណែក​ការ​ប្លន់​នៅ​តែ​មាន​ទ្រង់ទ្រាយ​ធំ​ក្នុង​រដ្ឋធានី​បានហ្គី​ ។​

នា​រសៀល​ថ្ងៃ​ទី​៩​ កុម្ភៈ​ សមាជិក​សភា​បណ្ដោះ​អាសន្ន​អាហ្វ្រិក​កណ្ដាល​ម្នាក់​លោក​ស្រី​JEAN-EMMANULE NDJAROUA បាន​ត្រូវ​គេ​សម្លាប់​ក្នុង​ខណ្ឌ​ទី​៤​នៃ​រដ្ឋធានី​ ។​ មុន​នេះ​សមាជិក​សភា​រូប​នោះ​ឡើង​ថ្លែង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាតិ​បណ្ដោះ​អាសន្ន​ CNT ជា​សភា​បណ្ដោះ​អាសន្ន​ដោយ​ក្នុង​ពេល​ថ្លែង​នោះ​ លោកស្រី​បាន​ប្រកាស​ពី​ការ​ប្រឆាំង​ចំពោះ​អំពើ​ហិង្សា​ដែល​អ្នក​រង​គ្រោះ​ជា​ច្រើន​នាក់​ជា​មនុស្ស​រស់នៅ​ក្នុង​តំបន់​​លោក​ស្រី​ដែល​កាលពីមុន​គេ​ហៅ​តំបន់​ពួក​អ៊ិស្លាម​ ។

កាលពី​យប់​ថ្ងៃ​ទី​៨​ កុម្ភៈ នៅច្រក​ចូល​សាលា​ខណ្ឌ​លេខ​៥​ កណ្ដាលក្រុង​បានហ្គី​ មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លាប់​ដែល​គេ​ពុំ​ដឹង​ពីមូលហេតុ​ច្បាស់​លាស់​ បន្ទាប់​មក​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវ​ាង​ពួក​គ្រឹស្ដ​ និង​ពួក​អ៊ិស្លាម​រួច​មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាញ់​ស្លាប់​ដោយ​កង​ទាហាន​នៃ​កង​កម្លាំង​សហភាព​អាហ្រ្វិក​ MISCA ។​ យោង​តាម​ប្រជាជន​ថា​ ក្រោយ​ការ​ស្លាប់​មនុស្ស​៥​នាក់​ កាលពី​យប់​ថ្ងៃ​ទី​៨​ កុម្ភៈ​ នារី​គ្រឹស្ដ​ម្នាក់​ត្រូវ​សម្លាប់​ដោយ​បុរស​អ៊ិស្លាម​ម្នាក់​ ។​ ឃាតករ​ត្រូវ​ចាប់ខ្លួន​ហើយ​សម្លាប់ចោល​ រួច​សព​របស់គេ​ត្រូវ​គេ​ដុត​នៅមុខ​សាលា​ខណ្ឌ​ ៕​