ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ត្បូង​ប្រកាស​ថា​សម​យុទ្ធ​យោធា​រួម​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី​24 កុម្ភៈ ទៅ​ញ៉ាំង​ឱ្យ​មាន​ភាព​​តាន​តឹង​ថ្មី​​នៅ​ឧបទ្វីប​កូរ៉េ​

11 ឆ្នាំ មុន

ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង​ថ្លែង​កាល​ពី​ថ្ងៃទី​១០ កុម្ភៈ​ថា​ សម​យុទ្ធ​​យោធា​រួមប្រចាំ​ឆ្នាំ​រវាង​កូរ៉េ​ខាង​ត្បូង​ និង​សហ​រដ្ឋ​អាមេរិក​ នឹង​ប្រព្រឹត្ត​ទៅ​រវាង​ថ្ងៃទី​២៤ កុម្ភៈ​ ទៅថ្ងៃ​ទី​១៨ មេសា​ ទោះ​បី​មាន​ការ​តវ៉ា​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​ដោយ ។​

លោក KIM MIN-SEOK អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថា​ ទីបញ្ជា​ការ​កង​

ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង​ថ្លែង​កាល​ពី​ថ្ងៃទី​១០ កុម្ភៈ​ថា​ សម​យុទ្ធ​​យោធា​រួមប្រចាំ​ឆ្នាំ​រវាង​កូរ៉េ​ខាង​ត្បូង​ និង​សហ​រដ្ឋ​អាមេរិក​ នឹង​ប្រព្រឹត្ត​ទៅ​រវាង​ថ្ងៃទី​២៤ កុម្ភៈ​ ទៅថ្ងៃ​ទី​១៨ មេសា​ ទោះ​បី​មាន​ការ​តវ៉ា​ពី​សំណាក់​ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​ដោយ ។​

លោក KIM MIN-SEOK អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េខាង​ត្បូង​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​មួយ​ថា​ ទីបញ្ជា​ការ​កង​ទ័ព​កូរ៉េខាងត្បូង​និង​អាមេរិក​ នឹង​ចាប់​ធ្វើ​ពីថ្ងៃ​ទី​២៤ កុម្ភៈ​ ទៅ​ថ្ងៃទី​៦ មីនា នូវ​សម​យុទ្ធ​មាន​ឈ្មោះ​ថា KEY RESOLVE ។ លោក​ KIM បន្ត​ថា​ សម​យុទ្ធ​យោធា​នេះ​រៀបចំធ្វើ​​រៀងរាល់​ឆ្នាំ​ដោយ​សម្ព័ន្ធ​មិត្ត​ទាំងពីរ​ដែល​មាន​លក្ខណៈ​ការពារ ហើយ​សំដៅ​ត្រួត​ពិនិត្យ​មើល​សមត្ថភាព​ការពារ​រួម​រវាង​កងទ័ព​កូរ៉េខាង​ត្បូង និង​កង​ទ័ព​​អាមេរិក។​ ទាហាន​អាមេរិក​ប្រមាណ​ជា​៥.២០០​នាក់​នឹង​ចូលរួម​ក្នុង​សម​យុទ្ធ​នា​ឆ្នាំ​នេះ​ ជា​ចំនួន​ច្រើន​មួយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​សម​យុទ្ធ​ដូចគ្នា​នេះ​លើក​មុន​ ដែល​មាន​ទាហាន​អាមេរិក​ចូលរួម​​​ត្រឹម​តែ​៣.៥០០​នាក់​នោះ ។​

ម្យ៉ាង​វិញ​ទៀត​ សម​យុទ្ធ​យោធា​រួម​ប្រចាំ​ឆ្នាំ​ទី​២​ មាន​ឈ្មោះ​ថា​ FOAL EAGLE នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃ​ទី​២៤ កុម្ភៈ​ ទៅ​ថ្ងៃ​ទី​១៨​ មេសា។​ យោង​តាម​លោក KIM ថា​ ទាហាន​អាមេរិក​ប្រមាណ​ជា​​៧.៥០០​នាក់​នឹង​ចូលរួម​ក្នុង​សម​យុទ្ធ​នោះ​ ដែល​ចំនួន​នេះ​មាន​ទាប​ជាង​សម​យុទ្ធ​ឆ្នាំទៅ​មិញ​ ដែល​មាន​ទាហាន​អាមេរិក​ចូល​រួម​ដល់​ទៅ​១០.០០០​នាក់​ ។​លោក KIM បញ្ជាក់​ថា បាន​ប្រាប់​រឿង​នោះ​ដល់​កូរ៉េខាង​ជើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ។​

ភាព​តាន​តឹង​កើត​មាន​ជា​ថ្មី​នៅ​ឧប​ទ្វីប​កូរ៉េ​ដោ​យសារ​សម​យុទ្ធ​យោធា​រួម​នេះ​ ដោយ​កូរ៉េ​ខាង​ជើង​ប្រកាស​លុប​ចោល​ទស្សន​កិច្ច​របស់​បេសក​ជន​អាមេរិក​ម្នាក់​ដែល​មាន​ទិស​ដៅ​ឱ្យ​មាន​ការ​ដោះ​លែង​ជន​ជាតិ​អាមេរិក​ម្នាក់​ដែល​ជាប់​ឃុំ​ឃាំង ។​ ក្រុង​ព្យុង​យ៉ាង​បាន​បរិហារ​ចំពោះ​សម​យុទ្ធ​ទាំង​នេះ ។​

ក្នុង​សេច​ក្តី​ប្រកាស​មួយ​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី​៩ កុម្ភៈ​ ក្រសួង​ការ​បរទេស​អាមេរិក​និយាយ​ថា ខ្លួន​មាន​ការខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេចចិត្ត​របស់​កូរ៉េខាង​ជើង​លុប​ចោល​ការ​អញ្ជើញ​ឯក​អគ្គ​រដ្ឋ​ទូត​​លោក​ ROBERT KING ដែល​គ្រោង​ឱ្យ​មាន​ការ​ដោះ​លែង​លោក KENNETH BAE សញ្ជាតិ​អាមេរិក​ ដើម​កំណើត​កូរ៉េ​ ដែល​ក្រុង​ព្យុង​យ៉ាង​ឃុំ​ឃាំង​ចាប់​តាំងពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២ មក ។​

នេះ​ជា​លើកទី​២​ហើយ​ដែល​ការ​គ្រោង​ធ្វើ​ដំណើររបស់​លោក KING មក​កាន់​ក្រុង​ព្យុង​យ៉ាង​ដើម្បី​ចរចាពី​ការ​ដោះ​លែង​បុរស​អាមេរិក​នេះ​ត្រូវ​លុប​ចោល​វិញ​នៅ​នាទី​ចុង​ក្រោយ ។​

ពួក​អ្នក​វិភាគ​ជាច្រើន​គិត​ថា ការ​ប្រកាស​ពី​កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​ទាំង​​នេះ​ ក៏​អាច​ញ៉ាំង​ឱ្យ​កូរ៉េខាង​ជើង​លុប​ចោល​ការ​ជួប​ជុំ​សាច់​ញាតិ​គ្រួសារព្រាត់​គ្នា​ ដែល​បាន​កំណត់​ពេល​រួច​រាល់​នា​ពេល​មុន​នេះ​ដូច​ដែល​ក្រុង​ព្យុង​យ៉ាង​ធ្លាប់​ធ្វើ​រួច​ហើយ​កាលពី​ខែ​កញ្ញា​ ឆ្នាំទៅ​មិញ ។​

កូរ៉េខាង​ជើង​អំពាវ​នាវជា​ច្រើន​លើក​ដល់​ក្រុង​សេអ៊ូល​ និង​ក្រុងវ៉ាស៊ីន​តោន​ឱ្យ​បោះ​បង់​ចោល​សម​យុទ្ធ​ទាំង​នោះ​ ដោយ​ធ្វើ​ការ​គំរាម​កំហែង​នានា​ ប្រសិន​បើ​សម​យុទ្ធ​នោះ​ពិត​ជា​ធ្វើ ។​

សម​យុទ្ធ​យោធា​រួម​កូរ៉េ​ខាង​ត្បូង​ អាមេរិក​​ កាល​ពីឆ្នាំ​២០១៣​ នាំ​ឱ្យ​មានភាព​តាន​តឹង​យ៉ាង​ខ្លាំង​ ដោយ​កូរ៉េខាង​ជើង​គំរាម​ធ្វើ​ការ​បាញ់​អាវុធ​នុយ​ក្លេអ៊ែរ​បង្ការ​ ខណៈ​ដែល​បណ្តា​យន្ត​ហោះ​ទម្លាប់​គ្រាប់​បែក​យុទ្ធសាស្ត្រ​អាមេរិក​ដែល​អាច​ផ្ទុក​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ​ ធ្វើ​ការ​ហោះ​ហើរ​ហ្វឹក​ហ្វឺន​ពី​លើ​ឧបទ្វីប​កូរ៉េ ៕​