សារព័ត៌មាននិងបណ្តាអ្នកទទួលខុសត្រូវមូលដ្ឋានគូសបញ្ជាក់ថា មនុស្សយ៉ាងតិច៨នាក់ ក្នុងនោះមានកុមារម្នាក់បានត្រូវស្លាប់ ហើយមនុស្ស១៤នាក់ទៀតត្រូវរបួសកាលពីយប់ថ្ងៃទី៩ កុម្ភៈ ក្នុងការវាយប្រហារមួយរបស់ពួកជនមិនស្គាល់មុខប្រឆាំងទីតាំងសាសនាមួយកន្លែងនៅទីក្រុងកំពង់ផែការ៉ាជីភាគខាងត្បូងប៉ាគីស្ថាន ។
លោកអៀរហ្វាន បាឡូ អ្នកទទួលខុសត្រូវប៉ូលិសម្នាក់និយាយថាពួកជនប្រដាប់អាវុធមិនស្គាល់មុខដែលជិះម៉ូតូបានធ្វើការវាយលុកចូលទីតាំងសាសនាមួយក្នុងសង្កាត់បាល់ឌីយ៉ានៃទីក្រុង ការ៉ាជី ដោយសម្លាប់មនុស្ស៨នាក់ និងធ្វើឱ្យរបួស១៤នាក់ទៀត ។ ពួកជនប្រដាប់អាវុធយ៉ាងតិច៦នាក់ពាក់មួកកាស់បានគប់គ្រាប់បែកដៃលើពួកអ្នកធ្វើធម្មយាត្រាដែលមានវត្តមានក្នុងអគារមុនពេលបាញ់រះលើពួកគេទៀត ។ ប៉ូលិសនិងក្រុមជួយសង្គ្រោះត្រូវបានទៅដល់ទីនោះភ្លាមៗហើយនាំយកសាកសពអ្នកស្លាប់និងពួកអ្នករបួសទៅកាន់មន្ទីរពេទ្យក្រុង ។
សាក្សីទាំងឡាយអះអាងថា មនុស្ស៣នាក់ជិះម៉ូតូស្ថិតនៅក្រៅអគារ ពេលជន៣នាក់ចូលទៅខាងក្នុងហើយបាញ់ប្រហារ រួចបានគេចខ្លួនក្រោយធ្វើសកម្មភាព ៕
ចែករំលែកព័តមាននេះ