ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករហូឡង់​ Terpstra ឈ្នះដំណាក់បើក​ឆាក​ប្រណាំងកង់ Tour of Qatar

11 ឆ្នាំ មុន

Niki Terpstra បាន​បើក​រ​ដូវ​កាល​ប្រ​ណាំង​ឆ្នាំ​ថ្មី​របស់​ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​បើក​ឆាក​​កម្ម​វិធី​ Tour of Qatar ឆ្នាំ​២០១៤ ដែល​បាន​រៀប​ចំ​ធ្វើ​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​​​ ទី៩ ​​​​​​ខែ​កុម្ភៈ​ ។ ការ​ប្រណាំង​ក្នុង​ដំ​ណាក​​់នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នេរខ្សាច់​ទី​ក្រុង​​ ​Dukhan Beach ​ប្រទេស​កាតា​ ។

Niki Terpstra បាន​បើក​រ​ដូវ​កាល​ប្រ​ណាំង​ឆ្នាំ​ថ្មី​របស់​ខ្លួន​ជា​មួយ​នឹង​ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​បើក​ឆាក​​កម្ម​វិធី​ Tour of Qatar ឆ្នាំ​២០១៤ ដែល​បាន​រៀប​ចំ​ធ្វើ​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​​​ ទី៩ ​​​​​​ខែ​កុម្ភៈ​ ។ ការ​ប្រណាំង​ក្នុង​ដំ​ណាក​​់នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នេរខ្សាច់​ទី​ក្រុង​​ ​Dukhan Beach  ​ប្រទេស​កាតា​ ។

Terpstra​ ដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​ Omega Pharma -Quick-Step Cycling Team​​​​ បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ១៣៥,៥​​​​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ Al Wakra​ ឆ្ពោះ​ទៅ​កាន់​ឆ្នេរខ្សាច់​​ ​Dukhan Beach​ប្រ​​ទេស​កាតា​ ដោយ​ប្រើ​អស់​ថិរវេ​លា​​៣ម៉ោង​១៣​នាទី​និង៤២​​វិនាទី​​ យក​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​របស់​បែល​ហ្ស៊ិក​ Jurgen Roelandts​​​ ជិះ​ឱ្យ​​ក្រុម Lotto Belisol​​​ ដែល​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​ ១វិ​នា​ទី​ស្មើ​ជា​មួយ​កីឡាករ​ស្វ៊ីស​​ ​​Michael Schär​​​ ជិះ​ឱ្យ​​ក្រុម BMC Racing Team​​​​​​​​ ​។​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​កីឡាករ​Niki Terpstra បាន​បញ្ជាក់​ដោយ​ក្តី​រីក​រាយ​ថា៖ «ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​ ខ្លួន​ឯ​ង​នៅ​តែ​អាច​ចូល​រួម​ប្រកួត​ប្រជែង​ជា​មួយ​បណ្តា​កីឡាករ​ខ្លាំង​ៗ​បាន​ ។ ឆ្នាំ​ទៅ​មិញ​នៅ​ពេល​នេះ​ ខ្ញុំ​កំ​ព​ុង​តែ​សម្រាក​ព្យា​បាល​របួស​ជើង​ឆ្វេង ​។​ របួស​នោះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ខាត​ពេល​អស់​ជា​ច្រើន​ខែ​ ។ បន្ទាប់​ពី​នោះ​មក​ ខ្ញុំ​ក៏​បាន​រង​គ្រោះ​ម្តង​ទៀត​ដោ​យ​បាក់​ឆ្អឹង​ដៃ​។ ប៉ុន្តែ​ក្នុង​ពេល​នេះ​ អ្វី​ទាំង​អស់​នោះ​មិន​កើត​មាន​លើ​ខ្លួន​ខ្ញុំ​ទៀត​ទេ ។​ ទី​បំ​ផុត​ខ្ញុំ​បាន​រួច​ចាក​ផុត​ពី​របួស​អស់​ហើយ»។​

កីឡាករ​វ័យ​២៩​ឆ្នាំ​​រូបនេះ​បានថ្លែង​ទៀត​ថា ខ្លួន​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ដែល​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ថ្ងៃ​អា​ទិត្យ ហើយ​ថា ជ័យ​ជម្នះ​លើក​នេះ​ពិត​ជា​មាន​ន័យចំពោះ​រូប​គេ​​​ ។​

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​​ Tour of Qatar ឆ្នាំ​២០១៤ នេះ​ចែក​ចេញ​ជា​៦​ដំណាក់​ និង​មាន​ចម្ងាយ​ផ្លូវ​សរុប៧១៤,៤​​គីឡូ​ម៉ែត្រ​ ។ ដោយ​ឡែក​ដំ​ណាក់​ទី​២ ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១៦០,៥​​​​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​​ Camel Race Track ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​Al Khor Corniche ប្រ​ទេស​កាតា ៕