ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA NOVOSTI រាយការណ៍កាលពីថ្ងៃទី៩ កុម្ភៈថា ជនប្រដាប់អាវុធម្នាក់បានលុកចូលក្នុងព្រះវិហារគ្រិស្តមួយនៅលើកោះសាខាលឺនចុងបូព៌ារុស្ស៊ី ហើយបាញ់សម្លាប់មនុស្ស២នាក់ រួចមនុស្ស៦នាក់ទៀតត្រូវរបួសក្រោយពេលជននេះត្រូវចាប់ខ្លួន ។
បុរសដែលកាន់កាំភ្លើងមួយដើមកាលពីរសៀលថ្ងៃទី៩ កុម្ភៈ បានលុកចូលព្រះវិហារមួយនៃទីក្រុង YOUZHNO SAKHALINSK ដោយបាញ់សម្លាប់សង្ឃកាតូលិក១អង្គ និងមនុស្សម្នាក់ទៀត រួចមនុស្ស៦នាក់ត្រូវរបួស ។ អ្នករបួសភាគច្រើនត្រូវគ្រាប់កាំភ្លើងត្រង់ជើង ហើយពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។
ខ្មាន់កាំភ្លើងជាភ្នាក់ងាររបស់សហគ្រាសសន្តិសុខមូលដ្ឋានមួយត្រូវចាប់ខ្លួនបានក្នុងព្រះវិហារក្រោយការបាញ់ប្រហារ ។ អាជ្ញាធរមូលដ្ឋានបើកការសើុបអង្កេតមួយរកមូលហេតុនៃការបាញ់ប្រហារនេះ ៕
ចែករំលែកព័តមាននេះ