ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​នាវា​​ឯក​ជន​​មួយ​នៅ​ភាគ​ខាង​កើត​ឥណ្ឌា​ស្លា.ប់​10​នាក់​

11 ឆ្នាំ មុន

ទូរ​ទស្សន៍​ឥណ្ឌា​ NDTV រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​១០​នាក់​ បាន​ត្រូវ​ស្លា.ប់​ក្នុង​​ការ​លិច​នាវា​ឯក​ជន​១​គ្រឿង​​​ កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ពលរដ្ឋ​​អូឌីសា ភាគ​ខាង​កើត​ឥណ្ឌា ។

​គ្រោះ​ថ្នាក់​នោះ​កើត​មាន​​នៅ​ដែន​ទឹក​ហ៊ី​រ៉ាគូដ​ ស្រុក​សាម​បាល់​ពួរ រដ្ឋ​អូឌីសា​​ ។ ប្រភព​ព័ត៌​មាន​ផ្លូវ​ការ​បញ្ជាក់​ថា​

​​ទូរ​ទស្សន៍​ឥណ្ឌា​ NDTV រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​១០​នាក់​ បាន​ត្រូវ​ស្លាប់​ក្នុង​​ការ​លិច​នាវា​ឯក​ជន​១​គ្រឿង​​​ កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ពលរដ្ឋ​​អូឌីសា ភាគ​ខាង​កើត​ឥណ្ឌា ។

​គ្រោះ​ថ្នាក់​នោះ​កើត​មាន​​នៅ​ដែន​ទឹក​ហ៊ី​រ៉ាគូដ​ ស្រុក​សាម​បាល់​ពួរ រដ្ឋ​អូឌីសា​​ ។ ប្រភព​ព័ត៌​មាន​ផ្លូវ​ការ​បញ្ជាក់​ថា​ មនុស្ស​យ៉ាង​តិច​៧​នាក់​ទៀត​បាត់​ខ្លួន​ ។ សាក​សព​មនុស្ស​១០​នាក់​ ត្រូវ​បាន​ស្រង់​ចេញ​ពី​ទឹក​​រហូត​មក​ទល់​ពេល​នេះ​​ហើយ​ ចំនួន​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ​ទៀត​ ។ មនុស្ស​ប្រមាណ​ជា​៨០​នាក់​ ដែល​ធ្លាក់​ចូល​​ក្នុង​ទឹក​ត្រូវ​បាន​ជួយ​​សង្គ្រោះ​ ។ ពួក​អ្នក​នៅ​រួច​រស់​រាន​មាន​ជីវិត​ ​អះ​អាង​ថា​ មាន​មនុស្ស​ប្រមាណ​ជា​១០០​នាក់​ ឋិត​ក្នុង​នាវា​ដែល​លិច​នោះ​ ។ នាវា​​ឯក​ជន​ដែល​មាន​ចំណុះ​ត្រឹម​ដាក់​មនុស្ស​៧០​នាក់​​​ បាន​ដឹក​អ្នក​ទេស​ចរ​​​មួយ​ក្រុម​​ពេល​ជួប​គ្រោះ​ ​ថ្នាក់ ៕