ចាប់តាំងពីជិតកន្លះសតវត្សមកហើយ ក្រុងតូក្យូពុំធ្លាប់ជួបប្រទះនឹងព្យុះព្រិលយ៉ាងខ្លាំងដូចពេលនេះឡើយ ។ ព្យុះព្រិលមួយវាយប្រហារលើប្រទេសជប៉ុនទាំងមូល ដោយស្រទាប់ព្រិលនៅក្រុងតូក្យូមានកម្រាស់ដល់ទៅ២៧សង្ទីម៉ែត្រ ដែលបែបនោះ ពុំធ្លាប់មានទាល់តែសោះចាប់តាំងពីខែមីនា ឆ្នាំ១៩៦៩មក ។
ចាប់តាំងពីថ្ងៃទី៨ កុម្ភៈ មក ទីភ្នាក់ងារឧតុនិយមជាតិរបស់ជប៉ុន បានចេញការប្រកាសអាសន្នក្នុងរាជធានីពីព្រិលធ្លាក់ខ្លាំងបំផុត ជាលើកដំបូងចាប់តាំងពី១៣ឆ្នាំមកហើយ ។ ព្យុះព្រិលដែលវាយប្រហារលើកោះហុនស៊ូ ទាំងមូល បណ្តាលឱ្យមនុស្សស្លាប់៧នាក់ និងជាង១.០០០នាក់ត្រូវរបួស ដោយសារគ្រោះថ្នាក់នានាបណ្តាលមកពីព្រិល ។ ទូរទស្សន៍ជប៉ុន NHK រាយការណ៍ពីមនុស្សជាង២០.០០០គ្រួសារ ដែលគ្មានអគ្គិសនីប្រើប្រាស់ នាព្រឹកថ្ងៃទី៩ កុម្ភៈ ហើយជើងហោះហើររបស់យន្តហោះ២០០ជើងត្រូវលុបចោលនាថ្ងៃទី៩ កុម្ភៈ នោះ បន្ថែមលើការលុបចោល៧៤០ជើងកាលពីថ្ងៃទី៨ កុម្ភៈ ៕
ចែករំលែកព័តមាននេះ