ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានា​ធិបតី​អាល្លឺម៉ង់​មក​កាន់​ភូមា​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​

11 ឆ្នាំ មុន

ប្រធានា​ធិបតី​អាល្លឺម៉ង់​លោក JOACHIM GAUCK បាន​មក​ដល់​ទីក្រុង​រ៉ង់​ហ្គូន កាល​ពី​ថ្ងៃ​ទី​៩​ កុម្ភៈ​ សម្រាប់​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ដំបូង​របស់​លោក​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ (ភូមា)​ សំដៅ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី ។​

លោក GAUCH ត្រូវ​ជួប​ពិភាក្សា​ជា​មួយ​ប្រធានា​ធិបតី​ភូមា​លោក​ថេន​សេន​ អំពី​ទំនាក់​ទំនង​ទ្វេភាគី​ និង​ពី​កិច្ច​សហ​

ប្រធានា​ធិបតី​អាល្លឺម៉ង់​លោក JOACHIM GAUCK បាន​មក​ដល់​ទីក្រុង​រ៉ង់​ហ្គូន កាល​ពី​ថ្ងៃ​ទី​៩​ កុម្ភៈ​ សម្រាប់​ទស្សន​កិច្ច​ផ្លូវ​ការ​លើក​ដំបូង​របស់​លោក​នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ (ភូមា)​ សំដៅ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី ។​

លោក GAUCH ត្រូវ​ជួប​ពិភាក្សា​ជា​មួយ​ប្រធានា​ធិបតី​ភូមា​លោក​ថេន​សេន​ អំពី​ទំនាក់​ទំនង​ទ្វេភាគី​ និង​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ ។​ ពេល​ស្នាក់​អាស្រ័យ​នៅ​ភូមា​ ប្រធានា​ធិបតី​អាល្លឺ​ម៉ង់​នឹង​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​វិទ្យាស្ថាន GOETHE ដំបូងគេ​នៅ​មីយ៉ាន់​ម៉ា​ ​ហើយ​នឹង​ថ្លែង​សុន្ទរក​ថា​មួយ​​នៅ​ឯ​សាកល​វិទ្យា​ល័យ​ក្រុង​រ៉ង់​ហ្គូន ។​ លោក​ក៏​នឹង​ចូល​រួម​ផងដែរ​ក្នុង​វេទិកា​ដំបូង​មួយស្តី​ពី​ពាណិជ្ជ​កម្ម​រវាង​ភូមា និង​អាល្លឺ​ម៉ង់ ។​

កិច្ច​សហ​ប្រត្តិបត្តិ​ការ​សេដ្ឋ​កិច្ច និង​វប្ប​ធម៌​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​កាលពី​ឆ្នាំ​២០១៣​ តាម​រយៈ​ទស្សនកិច្ច​នៅ​មីយ៉ាន់​ម៉ា​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាល្លឺម៉ង់​លោក​ GUIDO WESTERWELLES កាល​ពី​ឆ្នាំ​២០១២ ។​ កាល​ពី​ឆ្នាំ​២០១៣​ សភា​​ពាណិជ្ជ​កម្ម​ និង​ឧស្សាហ​កម្ម​​អាល្លឺម៉ង់​​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​សភា​ពាណិជ​្ជ​កម្ម​ និង​ឧស្សាហ​កម្ម​ភូមា​ ដើម្បីបើក​ការិយា​ល័យ​តំណាង​របស់​ខ្លួន​នៅ​ក្រុង​រ៉ង់​ហ្គូន ។​ កិច្ចព្រម​ព្រៀង​នោះ​អាច​ឱ្យ​បណ្តា​សហ​គ្រាស​អាល្លឺម៉ង់​ចូល​មក​រក​ស៊ី​នៅ​ភូមាចាប់​ដៃគូ​ជា​មួយ​បណ្តា​សហ​គ្រាស​ក្នុង​ស្រុក ។​

យោង​តាម​តួលេខ​ផ្លូវការ​ថា​ ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​ដល់​១៨៧,៥៣​លាន​ដុល្លារ​ក្នុង​ឆ្នាំ​សារ​ពើ​ពន្ធ​២០១២-​២០១៣ ។ ការ​នាំ​ចូល​ពី​ភូមា​​របស់​អាល្លឺ​ម៉ង់​ឡើង​ដល់​៤២,៩៨​លាន​ដុល្លារ​ ហើយ​ទំហំ​នៃ​ការ​នាំ​ចេញ​របស់​អាល្លឺ​ម៉ង់​មក​កាន់​ភូមា​វិញ​ឡើង​ដល់​១៤៤,​៥៥​លាន​ដុល្លារ​ ៕​