ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករហ្វាំងឡង់ឡាតវ៉ា​ឡា​ ឈ្នះ​ជើង​ឯក​ប្រណាំងរថយន្ត​ WRC Rally of Sweden នៅស៊ុយអែត

11 ឆ្នាំ មុន

ក្តី​រំ​ពឹង​របស់​កីឡាករ​ហ្វាំង​ឡង់​យ៉ា​រី​ ម៉ាតទី​ ឡាត​វ៉ា​ឡា យក​ឈ្នះ​ពាន​ជើង​ឯក​ព្រឹត្តិ​ការ​ណ៍​​ប្រណាំង​រថយន្ត​ប្រភេទ​ Rally កម្ម​វិធី​ WRC Rally of Sweden ​បាន​ដូច​បំណង​ បន្ទាប់​​ពី​រូប​គេ​​យក​ឈ្នះ​​ការ​ប្រណាំង​នៅ​​ថ្ងៃ​បញ្ចប់​​​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៨​​ ខែកុម្ភៈ​​​​​ នៅក្រុង​ Karlstad ប្រទេស​ស៊ុយ​អែត​ ។

ក្តី​រំ​ពឹង​របស់​កីឡាករ​ហ្វាំង​ឡង់​យ៉ា​រី​ ម៉ាតទី​ ឡាត​វ៉ា​ឡា យក​ឈ្នះ​ពាន​ជើង​ឯក​ព្រឹត្តិ​ការ​ណ៍​​ប្រណាំង​រថយន្ត​ប្រភេទ​ Rally កម្ម​វិធី​ WRC Rally of Sweden ​បាន​ដូច​បំណង​ បន្ទាប់​​ពី​រូប​គេ​​យក​ឈ្នះ​​ការ​ប្រណាំង​នៅ​​ថ្ងៃ​បញ្ចប់​​​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៨​​ ខែកុម្ភៈ​​​​​ នៅក្រុង​ Karlstad ប្រទេស​ស៊ុយ​អែត​ ។

ឡាតវ៉ា​ឡា​ បាន​បើក​រថយន្ត​ Volkswagen​របស់​ខ្លួន​ចូល​ដល់​ទី​ព្រ័ត្រ​ក្នុង​ថិរវេលា​៣ម៉ោង​និង៣១.១​​វិនាទី​យក​ឈ្នះ​កីឡាករ​មិត្តរួម​ជាតិ​និង​មិត្ត​រួម​ក្រុម Andreas Mikkelsen ​ដែ​ល​បាន​ប្រើ​ពេល​ច្រើន​ជាង៥៣.៦​​វិនាទី ​។

ចំណែក​កីឡាករ​ន័រវែស ​​Mads Ostberg បើក​បរ​ឱ្យ​​ក្រុម​ Citroen ​បញ្ចប់​ការ​ប្រណាំង​ក្នុង​លំ​ដាប់​ទី​៣​ បន្ទាប់​ពីបាន​ប្រើ​ពេល​ច្រើន​ជាង​ឡាត​វ៉ា​ឡា​៥៩.៥វិនាទី​តាម​ពី​​ក្រោ​យ​ដោយ​កីឡាករហ្វាំង​ឡង់​ Mikko Hirvonen របស់​ក្រុម​ M-Sport Ford ដែល​បញ្ចប់​ការ​ប្រ​ណាំង​ក្នុង​លំ​ដាប់​ទី​៤ ​។​

សម្រាប់​ ឡាត​វ៉ា​ឡា​ នេះ​ជា​លើក​ទី​២​ ហើយ​​ដែល​រូប​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​កម្ម​វិធី Rally Sweden ឱ្យ​ក្រុម Volkswagen​ ។ សរុប​​ជ័យ​ជម្នះ​​ក្នុង​ប្រ​ទេស​ស៊ុយ​អែត​ ​គឺ​គេ​ឈ្នះ​៣លើក​ទាំង​លើក​នេះ​ ។

គេ​បាន​និយាយ​ថា​ ៖ «ខ្ញុំ​បើក​បរ​បាន​ល្អ​ក្នុង​ថ្ងៃ​នេះ​ ។ វា​ពិត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដ្បិត​កាល​ពី​៥​ឆ្នាំ​មុន​ ខ្ញុំ​បាន​ឈ្នះ​ជើង​ឯក​នៅ​ទី​នេះ​ហើយ​ក្នុង​ពេល​នេះ​ខ្ញុំ​ឈ្នះ​សា​ជា​ថ្មី​ម្តង​ទៀត ​។ លើក​ទី​១​ដែល​ខ្ញុំ​ឈ្នះ​ជើង​ឯក​នៅ​ទី​នេះ​ គឺ​ខ្ញុំ​មាន​វ័យ​ក្មេង​ជាង​គេ​បំ​ផុត​ក្នុង​ចំណោម​បណ្តា​​កីឡាករ​ប្រណាំង​ Rally ។ វា​ពិត​ជា​រឿង​អស្ចារ្យ​បំ​ផុត​ដែល​បាន​ឈ្នះ​វា​ម្តង​ទៀត​។ ខ្ញុំ​គិត​ថា​ក្រុម​ដែល​យើង​ត្រូវ​ប្រ​ណាំង​ប្រជែង​គឺ Citroen​»។

កីឡាករ​ Mads Ostberg របស់​ក្រុម​Citroen ​ដែល​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ៣​បាន​និយាយ​ថា​ ៖ «លទ្ធផល​លើក​នេះ​មិន​ជា​អាក្រក់​ណាស់​ណា​ទេ ​។​ ខ្ញុំ​គិត​ថា នៅ​ចុង​សប្តាហ៍​នេះ​ យើង​បាន​ទទួល​មេរៀន​និង​ចេះ​ដឹង​ច្រើន​ ។ ខ្ញុំ​ពិត​ជា​ចង់​ដណ្តើម​យក​ជ័យ​ជម្នះ​ជូន​ក្រុម​ តែ​កីឡាករ​ឡាត​វ៉ា​ឡា​ ពិត​ជា​ខ្លាំង​មែន​នៅ​ក្នុង​ការ​ប្រណាំង​លើក​នេះ​»។
សម្រាប់​កីឡាករបារាំង​សេបា​ស្ទៀន​ ​អូ​ហ្ស៊ី​យ៉េ​​​ ដែល​ជា​ជើង​ខ្លាំង​ស្ទើរ​គ្រប់​ការ​ប្រ​ណាំង​ និង​គ្រប់​រដូវ​កាល​ធ្វើ​មិន​បាន​ល្អ​ទេ​លើក​នេះ ។ គេ​បញ្ចប់​ការ​ប្រណាំង​ដោយ​ដណ្តើម​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ៦​ប៉ុណ្ណោះ ។​

សូម​បញ្ជាក់​ថា​ ការ​ប្រណាំង​រថយន្ត​ប្រភេទ​Rally សម្រាប់​ឆ្នាំ​២០១៤ នេះ​មាន​១៣ដំ​ណាក់។​ ដំ​ណាក់​ទី​១ បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​១៤​​​ ខែមក​រា​​ដើម​ឆ្នាំ​នៅ​ប្រទេសបា​រាំង​​ និង​ដំណាក់​ចុង​ក្រោយ​បំ​ផុតនឹង​​ធ្វើ​នៅ​ថ្ងៃទី១៤​​ ខែ​វិច្ឆិកា​ខាង​មុខ​នៅចក្រ​ភព​អង់​គ្លេស​​ ។ ដោយ​ឡែក​​ ការ​ប្រណាំង​នៅ​ប្រទេសស៊ុយ​អែត​​​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​ទី​២​ ។ ការ​ប្រ​ណាំង​នៅ​ដំណាក់​បន្ទាប់​នឹង​ធ្វើ​នៅ​ប្រ​ទេស​ម៉ិច​ស៊ិក​ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩​ ខែ​មី​នា ៕​