ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនីអាមេរិក Cheyenne​ ឈ្នះ​ជុំ​ទី​3 ប្រកួត​វាយ​កូនគោល Women’s Australian Open

11 ឆ្នាំ មុន

នាង​​ Cheyenne Woods បាន​នាំ​​មុខ​ព្រឹត្តិ​ការណ៍​​​​ប្រកួត​វាយ​កូន​គោ​ល​ Women’s Australian Open នៅ​ក្រុង​ Melbourne ប្រទេស​អូ​ស្ត្រា​លី​ បន្ទាប់​ពី​ធ្វើ​បានពិន្ទុ​២អាន់​ឌ័រ​​ប៉ា ៧១​បន្ថែម​ទៀត​ក្នុង​​​ជុំ​ទី​៣​​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៨​ កុម្ភៈ​កន្លង​មក​នេះ​ ។​

នាង​​ Cheyenne Woods បាន​នាំ​​មុខ​ព្រឹត្តិ​ការណ៍​​​​ប្រកួត​វាយ​កូន​គោ​ល​ Women’s Australian Open នៅ​ក្រុង​ Melbourne ប្រទេស​អូ​ស្ត្រា​លី​ បន្ទាប់​ពី​ធ្វើ​បានពិន្ទុ​២អាន់​ឌ័រ​​ប៉ា ៧១​បន្ថែម​ទៀត​ក្នុង​​​ជុំ​ទី​៣​​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី​៨​ កុម្ភៈ​កន្លង​មក​នេះ​ ។​

Cheyenne ជាក្មួយ​ស្រី​​វ័យ​២៣​​ឆ្នាំ​របស់​កីឡាករ​ជើង​ខ្លាំង​ថៃ​ហ្គ័រ វូដ​​ ឆ្លង​កាត់​៣​ជុំ​ប្រ​កួត​ធ្វើ​បាន​លទ្ធផល​សរុប​១២​អាន់​ឌ័រ ២០៧ ​។

​ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​ កីឡា​ការិនី​រ​បស់​អា​មេរិក​រូបនេះ​បាន​បញ្ជាក់​ថា​៖«ជ័យ​ជម្នះ​លើក​នេះ​មានន័យ​ខ្លាំង​ណាស់​។ ខ្ញុំ​មាន​មោទ​នភាព​ជា​ខ្លាំង​ចំពោះ​លទ្ធផល​នេះ ។ ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក ខ្ញុំ​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ដូចជា​ថ្ងៃនេះ ។ វា​ជា​ស្នាដៃ​ធំ​ធេង​មួយ​ដែល​ដណ្តើម​បាន​ជ័យ​ជម្នះ​បែបនេះ ។ និយាយ​ជា​រួម​សប្តាហ៍​នេះ​ ការ​ប្រ​កួត​របស់​ខ្ញុំ​ពិត​ជា​បាន​ល្អ​ខ្លាំង​ណាស់»។ Cheyenne Woods ចូល​ប្រ​កួត​ក្នុ​ង​កម្ម​វិធី​របស់​សមាគម LPGA Tour ​ជា​លើក​ដំបូង​នៅ​ឆ្នាំ​២០០៩ ​ក្នុង​កម្ម​វិធី​ឈ្មោះ Wegmans LPGA ប៉ុន្តែ​នាង​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា នៅ​ខែ​មេសា​ឆ្នាំ ២០១១ ក្នុង​នាម​ជា​កីឡាការិនី​ដែល​ទទួល​បាន​ការ​អនុគ្រោះ​ពិ​សេស​ នាង​បាន​យក​ឈ្នះ​​ជើង​ឯក​កម្ម​វិធី Atlantic Coast Conference ។ នៅ​ឆ្នាំ​២០១២ នាង​ទទួល​បាន​ជោគជ័យ​ដ៏​ធំ​លើក​ទី​១​ ក្នុង​អា​ជីព​របស់​ខ្លួន​ក្រោយ​ពី​យក​ឈ្នះ​ពាន LPGA Championship ។

នាង Stacey Lee Bregman​ មក​ពី​អា​ហ្វ្រិក​ខាង​ត្បូង​ដែល​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ១​ស្ទួន​ជា​មួយ​នាង Cheyenne កាល​ពី​ជុំ​ទី​១​ ធ្វើ​បាន​ពិន្ទុ​៧២​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ២​ ​នាំ​​មុខ​១ស្ត្រូក​លើ​កីឡា​ការិនី​វ័យ​១៧​របស់​អូ​ស្ត្រា​លី Minjee Lee ដែល​ធ្វើ​បាន​ពិន្ទុ៦៩ ៕