ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​បង់​ប្រាក់​ពិន័យ​ឱ្យ​នាវា​ខ្លួន​រួច​ពី​ប៉ាណាម៉ា​

11 ឆ្នាំ មុន

រដ្ឋបាល​ព្រែក​ជីក​ប៉ាណាម៉ា​រាយ​ការណ៍​កាល​ពីថ្ងៃ​ទី​៨​ កុម្ភៈ​ថា នាវា​កូរ៉េខាង​ជើង​១​គ្រឿង​ដែល​ប៉ាណាម៉ា​ឃាត់​ទុក​ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣​ មក​ ក្រោយ​ចាប់​ជា​មួយ​អាវុធ​ទាំង​ឡាយ​ដឹក​មក​ពី​គុយបា​​ ដែល​ពុំ​ចុះ​ក្នុង​សេចក្តី​ប្រកាសត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​ ក្រោយ​ពី​បង់​ប្រាក់​ពិន័យប្រមាណ​ជា​៧០០.០០០​ដុល្លារ​មក ។​

លោក JORGE QUIJANO អភិបាល​ព្រែក​ជីក​ប៉ាណាម៉ា​ថ្លែង​ថា​ កូរ៉េខាង​ជើង​ទើប​បង់​នា​ពេល​ថ្មីៗ​នេះ​នូវប្រាក់​ពិន័យ​សរុប​ចំនួន​៦៩៣.៣៣៣​ដុល្លារ​ ហើយ​ក្រោយ​ពី​បំពេញ​កាតព្វ​កិច្ច​នោះ​រួច​ហើយ​នាវា​នេះ​មាន​សេរី​ភាព​ចាក​ចេញ​ទៅ​បាន ។​

កាលពីថ្ងៃ​ទី​១០​ កក្កដា ឆ្នាំ​២០១៣​ នាវា​ឈ្មោះ CHONG CHON GANG មក​ពី​គុយ​បា​ ត្រូវ​ឃាត់​ឆែក​ពេល​ចូល​ដល់​ក្នុង​ព្រែក​ជីក​ប៉ា​ណា​ម៉ា​ ហើយ​រក​ឃើញ​កុងតឺន័រ​២៥ ដឹក​លើ​នាវា​​នោះ​មាន​ផ្ទុក​សម្ភារ​យោធា​លាក់​ក្រោម​បាវ​ស្ករ​ស​ជាច្រើន​តោន ។​ សមាជិក​ក្រុម​នាវិក​៣៥​នាក់​នៃ​នាវា​ត្រូវ​ឃុំ​ខ្លួន ។​ ពេល​នោះ​ក្រុង​ឡា​ហា​វ៉ាន និង​ក្រុង​ព្យុង​យ៉ាង​អះ​អាង​ថា​វា​ជា​អាវុធ​ការ​ពារដែល​លែង​ប្រើ​ ផលិត​តាំង​ពី​ពាក់​កណ្តាល​សតវត្ស​មុន ហើយ​ដែល​ត្រូវ​យក​ទៅ​ជួស​ជុល​នៅ​កូរ៉េខាង​ជើង​ បន្ទាប់​មក​បញ្ជូន​មក​គុយ​បា​វិញ​ប៉ុណ្ណោះ ។​ ក៏​ប៉ុន្តែ​យោង​តាម​អាជ្ញាធរ​ប៉ា​ណាម៉ា​ថា នោះជា​គ្រឿង​អាវុធ​សម្រាប់​បណ្តា​យន្ត​ហោះ​​ប្រយុទ្ធ​ធុន MIG-21 ជើង​ទម្រ​បាញ់​មីស៊ីល និង​បណ្តា​រថយន្ត​យោធា។​

នាវា​នេះ​វិល​ត្រឡប់​ឆ្ពោះ​ទៅ​កាន់​ប្រទេស​គុយ​បា​វិញ​ ។​ តុលាការ​ប៉ាណា​ម៉ា​គូស​បញ្ជាក់​ថា​ បាវ​ស្ករ​ស​ចំនួន​២០០.០០០​បាវ​ស្ថិត​នៅ​លើ​​នាវា​នោះ​នឹង​ត្រូវ​ដាក់​លក់​ដោយ​ដេញ​ថ្លៃ តែ​ពុំ​ទាន់​មាន​ព័ត៌​មាន​លម្អិត​ពី​បញ្ហា​អាវុធ​ដែល​ដឹក​រួម​ជា​មួយ​ស្ករ​ស​ទាំង​នេះ​ឡើយ ៕​