ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ខ្លួន​ជាកូន​ឧត្តម​សេនីយ៍បើក​រថ​យន្ត​បុកគេហើយរត់ ពេលនគរបាល​ឃាត់ ដៀល និង​ក្របួចក.អាវនគរបាល

11 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​អាង​ខ្លួន​ជាកូន​ឧត្តម​សេនីយ៍​បាន​បើក​រថ​យន្ត​មួយ​គ្រឿង​ម៉ាក​ហាយ​ឡិនឌ័រ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២Y៥៥៤៥ បុក​ម៉ូតូ​និស្សិត​ស្រី២នាក់​បណ្តាលឱ្យ​ដួល​រង​របួស​ស្រាល ហើយ​បើក​គេច​ ពេល​នគរបាល​ឃាត់ឱ្យ​ឈប់បាន​​ជេរ​ប្រមាថ និង​ក្របួច​ក.អាវ​​នគរបាល​ទៀត។

​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៨ កុម្ភៈ នៅ​លើ​ផ្លូវ​ជាតិ​លេខ​២១B  ​ចំណុច​មុខ​វត្ត​កណ្តាល​ ស្ថិត​ក្នុង​ឃុំ​ទឹក​វិល ស្រុក​ស្អាង ។ មន្ត្រី​នគរបាល​បាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​ឈ្លោះ​ប្រកែក​គ្នា​​មួយ​ប្រាវ​ហើយ នគរបា​ល​បាន​​​ព្យាយាម​ហៅ​​បុរស​រូប​នោះ​មក​ដោះ​ស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​ ពេល​មក​ដល់​គេ​បាន​​បញ្ចេញ​ចរិត​មើល​ងាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ជេរ​ប្រមាថនគរបាលដោយ​អាង​ខ្លួន​ជាកូន​ឧត្តម​សេនីយ៍​។ ដោយ​សារ​តែនិយាយ​ស្តាប់​គ្នា​មិន​បាន​នគរបាល​ប៉ុស្តិ៍​ក៏​បញ្ជូនបន្ត​​ទៅ​ដោះ​ស្រាយ​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្អាង​។​​

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បាន​ឱ្យ​ដឹង​ថា អ្នក​បើក​រថ​យន្ត​រូប​នេះ​មិន​បាន​ប្រាប់​ឈ្មោះ​របស់គេ​ទេ ។ នគរបាល​បាន​វាស់​ជាតិ​អាល់​កុល​លើ​បុរសទំនើង​រូប​នេះ​ឃើញ​ថាមាន​ជាតិ​អាល់​កុលកម្រិត​​៤០​ បើ​តាម​ច្បាប់​គឺ​អាច​ឃុំ​ខ្លួន​បាន​ ប៉ុន្តែ​ដោយ​សារ​មាន​ការ​អន្តរាគមន៍​ពី​ឪពុកចូល​មក​ដោះ​ស្រាយ​សម្រប​សម្រួល​ជាមួយ​ជន​រង​គ្រោះ និង​សុំ​ទោស​មន្ត្រី​នគរបាល​ដែល​ត្រូវ​កូន​ទំនើង​ជេរ​ប្រមាថ ​ទើប​នគរបាល​ដោះ​លែង​វិញ​ដើម្បី​បញ្ចប់​រឿង​។