ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ែប ប្លា​ធ័រ ចង់​បន្ត​តំណែង​ប្រធាន​ FIFA អាណត្តិ​ទី​5

11 ឆ្នាំ មុន

យោង​តាម​ប្រភព​ព័ត៌​មាន​ ស៊ី អិន អិន ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​​អាទិត្យ​ ទី​៩ កុម្ភៈ ឆ្នាំ​២០១៤​ បាន​ឱ្យ​ដឹង​ថា លោក​ស៊ែប បា្ល​ធ័រ​ ប្រធាន​សហ​ព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ​ FIFA ចង់​បន្ត​តំណែង​ធ្វើ​ជា​ប្រធាន​អាណត្តិ​ទី​៥​ជា​ថ្មី​ទៀត​ បើ​ទោះ​ជា​លោក​ធ្លាប់​សន្យា​លា​ឈប់​ពី​តំណែង​ត្រឹម​ឆ្នាំ​២០១៥​​​ក៏​ដោយ​ ។

នៅ​ក្នុង​កិច្ច​សំភាសន៍​ជាមួយ​វិទ្យុ​ស្វ៊ីស​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​៧​ កុម្ភៈ​ លោក​ស៊ែប​ ប្លា​ធ័រ​ បាន​និយាយ​ថា៖ «ប្រសិន​បើ​សុខ​ភាព​របស់​ខ្ញុំ​នៅ​​ល្អ​ដូច​បច្ចុ​ប្បន្ន​នេះ​ ខ្ញុំ​គួរ​តែ​បន្ត​ធ្វើ​ការ​ងារ​ត​ទៅ​ទៀត​» ។ លោក​បាន​បន្ត​ទៀត​ថា ប្រសិន​បើ​មនុស្ស​ភាគ​ច្រើន​​នៅ​តែ​ពេញ​ចិត្ត​យើង​ យើង​មិន​ត្រូវ​និយាយ​ថា​ «ទេ» នោះ​ទេ ហើយ​ម្យ៉ាង​វិញ​ទៀត​សហ​ព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ​ FIFA កំពុង​ត្រូវ​ការ​កម្លាំង​រួប​រួម​គ្នា​ ដើម្បី​លើក​ស្ទួយ​វិស័យ​​បាល់​ទាត់​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ ។

គួរ​រំលឹក​ថា​ លោក​ ស៊ែប​ ប្លា​ធ័រ​ បាន​ចូល​បម្រើ​ការ​ជាមួយ​ស្ថាប័ន​ FIFA អស់​រយៈ​ពេល​៣៩​ ឆ្នាំ​កន្លង​មក​ហើយ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥​ ក្នុង​ឋា​នៈ​ជា​នាយក​បច្ចេក​ទេស ។ សម្រាប់​តំណែង​ប្រធាន​ FIFA វិញ​គឺ​មាន​រយៈ​ពេល​៤​អាណត្តិ​ គិត​ចាប់​ពី​ឆ្នាំ​១៩៩៨​ ហើយ​សម្រាប់​អាណត្តិ​ទី​៥​នេះ​ លោក​នៅ​តែ​បង្ហាញ​សុឆន្ទៈ​​ចង់​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធាន​បន្ត​ទៀត​ ៕