ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុត្រី​ពៅ​របស់​ព្រះ​មហា​ក្សត្រ​អេស្ប៉ាញ​ បដិសេធ​ថា​មិន​ទាក់​ទិន​រឿង​ពុក​រលួយ​

11 ឆ្នាំ មុន

បុត្រី​ពៅ​របស់​ព្រះ​មហា​ក្សត្រ​អេស្ប៉ាញ​ ហ្សង់​កាឡូស​ ម្ចាស់​ក្សត្រី​ INFANTE CRISTINA DE BOURBON កាល​ពី​ថ្ងៃ​ទី​៨​ កុម្ភៈ​ បាន​បដិសេធ​ពី​ការ​ជាប់​ទាក់​ទិន​របស់​ព្រះ​នាង​ក្នុង​រឿង​អាស្រូវ​ពុក​រលួយ​ ហៅ​រឿង​ NOOS ក្នុង​ឱកាស​ដែល​ចៅក្រម​ហៅ​សួរ​នៅ​ឯ​តុលា​ការ​ PALMA DE MAJORQUE ទី​ប្រជុំ​ជន​នៃ​ប្រជុំ​កោះ​ BALEARES ។

ម្ចាស់​ក្សត្រី​ INFANTE CRISTINA ត្រូវ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧​ មករា​ កន្លង​មក​នេះ​ ជា​លើក​ទី​២​ ដោយ​សារ​ជាប់​សង្ស័យ​ពី​បទ​ក្លែង​បន្លំ​ពន្ធ​ និង​លាង​លុយ​កខ្វក់​ក្នុង​ការ​គ្រប់​គ្រង​មូល​និធិ​បាន​មក​ពី​កិច្ច​ការ​ជំនួញ​របស់​ស្វាមី​ព្រះ​នាង​ លោក​ INAKI URDANGARIN ដែល​ក៏​ត្រូវ​ឃាត់​ខ្លួន​ដែរ​ ដោយ​ចៅ​ក្រម​លោក​ JOSE CASTRO ។​

យោង​តាម​សារ​ព័ត៌​មាន​ក្នុង​ស្រុក​ថា​ ម្ចាស់​ក្សត្រី​ INFANTE CRISTINA បាន​មក​កាន់​តុលា​ការ​នា​វេលា​ម៉ោង​៩​ និង​៤៥​នាទី​ ម៉ោង​ក្នុង​ស្រុក​ ដើម្បី​ឆ្លើយ​ការ​ចោទ​សួរ​រយៈ​ពេល​ដល់​ទៅ​ជាង​៦​ម៉ោង​ របស់​លោក​ CASTRO តែ​ព្រះ​នាង​បាន​បដិសេធ​ថា​ ពុំ​ដឹង​ពី​កិច្ច​ការ​ជំនួញ​របស់​លោក​ URDANGARIS ឡើយ​ តែ​ព្រះ​នាង​ថា​ មាន​ការ​ជឿ​ទុក​ចិត្ត​លើ​ស្វាមី​ រួច​ព្រះ​នាង​ចុះ​ហត្ថ​លេខា​លើ​រាល់​អ្វី​ដែល​ស្វាមី​ស្នើ​ឱ្យ​ចុះ​ ។​

វិទ្យា​ស្ថាន​ NOOS ដំបូង​បង្កើត​ឡើង​ដោយ​លោក​ URDANGARIN និង​ដៃគូ​ លោក​ DIEGO TORRES ជា​អង្គ​ការ​ពុំ​រក​កម្រៃ​មួយ​រួម​ជាមួយ​ម្ចាស់​ក្សត្រី​ INFANTE CRISTINA ដែល​ជា​សមា​ជិក​គណៈ​នាយក​ ។​ វិទ្យា​ស្ថាន​ NOOS ទទួល​ការ​ចោទ​ប្រកាន់​ថា​ ពង្វាង​យក​ប្រាក់​ជាង​៦លាន​អឺរ៉ូ​ នៃ​ប្រាក់​សាធារណៈ​ ៕​