ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អនាមឹក​បង្កើត​កូន​ដោយ​ខ្លួន​ឯង​រួច​ទុក​ចោល​កន្លៀត​របង​ខ្លោងទ្វារ​ពហុ​កីឡដ្ឋាន​ខេត្ត​ពោធិ៍សាត់​

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់​​ ៖ មានការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក បន្ទាប់​ពី​ប្រទះ​ឃើញ​ទារក​ទើបនឹង​កើត​ដេក​ស្រែក​យំ​ក្នុង​ថ្លុក​ឈាមនៅ​កន្លៀត​របង​ខ្លោង​ទ្វារ​ពហុ​កីឡដ្ឋាន​ខេត្ត​ពោធិ៍សាត់​ កាល​ពី​វេលាម៉ោង​៨ និង​១៥នាទី​ព្រឹក ថ្ងៃ​ទី​៩ កុ​ម្ភៈ​ ២០១៤ ។

ខេត្ត​ពោធិ៍សាត់​​ ៖ មានការ​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក បន្ទាប់​ពី​ប្រទះ​ឃើញ​ទារក​ទើបនឹង​កើត​ដេក​ស្រែក​យំ​ក្នុង​ថ្លុក​ឈាមនៅ​កន្លៀត​របង​ខ្លោង​ទ្វារ​ពហុ​កីឡដ្ឋាន​ខេត្ត​ពោធិ៍សាត់​ កាល​ពី​វេលាម៉ោង​៨ និង​១៥នាទី​ព្រឹក ថ្ងៃ​ទី​៩ កុ​ម្ភៈ​ ២០១៤ ។

តាម​ការ​សាក​សួរ​ពី​ប្រជា​ពលរដ្ឋ​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​នោះ​អ្នក​រុញ​ធុង​ការ៉េម​លក់​ទឹក​អំពៅឃើញ​ឆ្កែ​ចេះ​តែ​ព្រូស​មិន​ឈប់​សោះ​នៅ​កន្លៀត​របង​ខ្លោង​​ទ្វារ​ពហុ​កីឡដ្ឋាន​ខេត្ត​ពោធិ៍សាត់​មាន​ការ​ងឿង​ឆ្ងល់​ក៏​ដើរ​ទៅមើល​ស្រាប់តែ​ឃើញ​ទារក​ទើប​នឹង​កើត​កំពុង​ដេក​ស្រែក​យំ​ក្នុង​ថ្លុក​ឈាម​គួរ​ឱ្យ​អាណិត​ខ្លាំង​ណាស់​។ ពេល​នោះ​គាត់​ក៏​ស្រែក​ប្រាប់​អ្នក​ដំណើរ​ឱ្យមក​ជួយ​គ្នា​ទើប​ផ្អើល​មនុស្ស​ម្នាមក​ចោម​រោម​មើល​តែម្តង។

លោក​​វរ​សេនីយ៍​ត្រី ម៉ម ឆៃ​លី ប្រធានការិយា​ល័យ​វិទ្យុ​ទាក់​ទង​នៃ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ពោធិ៍សាត់​​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា ខណៈ​ពេល​លោក​បើក​រថ​យន្ត​មក​ដល់​មុខ​ខ្លោង​ទ្វារ​ពហុ​កីឡដ្ឋាន​ខេត្ត​នោះ​ឃើញ​មនុស្ស​ជុំៗក៏​ឈប់​សួរ​គេ​បាន​ប្រាប់​ថា មាន​​គេ​ប្លុង​ទារក​ចោល។ ពេល​នោះ​លោក​ក៏​ចុះ​ទៅ​មើល​ផ្ទាល់​ឃើញ​ទារក​នោះ​ទើប​​ដឹង​ថា​ មិន​មែន​ប្លុង​ចោល​ទេ គឺ​ស្ត្រី​ជាម្តាយ​បាន​បង្កើត​កូន​ដោយ​ខ្លួន​ឯង​រួចហើយ​ទុក​កូន​ចោល​នៅ​ទី​នោះ​​​។ ដោយ​ឃើញ​គួរ​ឱ្យ​អាណិត​អាសូរ​ពេក​លោក​ក៏​យក​ក្រមា​ពោះ​គោ​រុំ​លើក​ដាក់​លើ​រថ​យន្ត​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ​​។

ពេល​យក​ទៅ​ដល់​មន្ទីរ​ពេទ្យ​​ ​ក្រុម​គ្រូពេទ្យ​បាន​យក​ចិត្ត​ទុក​ដាក់​កាត់​ទង​ផ្ចិត​ងូត​ទឹក​សម្អាត​ខ្លួន និង​ចាក់​ថ្នាំ​ការ​ពារ​ទៅ​តាម​ជំនាញ​បច្ចេក​ទេស​​បាន​យ៉ាង​ល្អ។ ​តាម​ការ​អះ​អាង​របស់​គ្រូ​ពេទ្យ​បញ្ជាក់​ថា ទារក​នេះ​មាន​ទម្ងន់​៣,៤គីឡូក្រាម​​ មាន​សុខ​ភាព​ល្អ​ ទើប​តែ​កើត​ក្នុងចន្លោះ​ពី​ម៉ោង​៤​ទៅ​ម៉ោង​៥​ទៀប​ភ្លឺ​នេះ​ប៉ុណ្ណោះ​។ ក្រោយ​ពី​សម្អាត​ និង​ចាក់​ថ្នាំ​បង្ការ​រួច​ទារក​នេះ​​បាន​ប្រគល់​ទៅ​ឱ្យ​ស្ត្រី​ម្នាក់​រស់​នៅ​ក្នុង​ភូមិ​ចំការ​ចេក​ខាង​ជើង​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់​យក​ទៅ​ចិញ្ចឹម​ ៕