ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​ភ្លើង​ទេសចរណ៍​ធ្លាក់​ផ្លូវ​ដែក​ស្លា.ប់​2​នាក់​របួស​​9​នាក់​នៅបារាំង​

11 ឆ្នាំ មុន

យោ​ង​តាម​សារ​ព័ត៌​មាន​​បារាំង​ថា ​មនុស្ស​២​នាក់​បាន​ត្រូវ​ស្លា.ប់​ក្នុង​នោះ​មាន​នារី​ម្នាក់ ​សញ្ជាតិ​​រុស្ស៊ី ហើយ​មនុស្ស​​៩​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​​ថ្ងៃទី​៨ កុម្ភៈ ​ពេល​រថ​ភ្លើង​​ទេសចរណ៍​មួយ​​រត់​ធ្លាក់​​ពី​ផ្លូវ​ដែក​នៅ​តំបន់​ជួរ​ភ្នំ​ALPES-DE-HAUTE-PROVENCE ​ភាគ​ខាង​ត្បូង​​បារាំង។

យោ​ង​តាម​សារ​ព័ត៌​មាន​​បារាំង​ថា ​មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​នោះ​មាន​នារី​ម្នាក់ ​សញ្ជាតិ​​រុស្ស៊ី ហើយ​មនុស្ស​​៩​នាក់​ទៀត​ត្រូវ​របួស​កាល​ពី​​ថ្ងៃទី​៨ កុម្ភៈ ​ពេល​រថ​ភ្លើង​​ទេសចរណ៍​មួយ​​រត់​ធ្លាក់​​ពី​ផ្លូវ​ដែក​នៅ​តំបន់​ជួរ​ភ្នំ​ALPES-DE-HAUTE-PROVENCE ​ភាគ​ខាង​ត្បូង​​បារាំង។

រថ​ភ្លើង​នោះ​ដែល​​​រត់​ពី​ក្រុង​នីស​ទៅ​កាន់​​តំបន់​DINGE-LES -BAINS បាន​បុក​ប៉ះ​ដុំ​ថ្ម​​ធំ​មួយ​នៅ​លើ​ផ្លូវ​ដែក ​។ ​ក្នុង​ចំណោម​​អ្នក​របួស​២​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ ​ហើយ​៧​នាក​់​ទៀត​របួស​ស្រាល ក្នុងនោះ​មាន​អ្នក​បើក​ដែរ ។ ​ពេល​មាន​គ្រោះ​ថ្នាក់​ ក្នុងរថភ្លើង​​នេះមាន​មនុស្ស​​ជិះ​​​៣៤​នាក់ ។ ​ក្នុងគ្រោះ​ថ្នាក់​​នេះ​ទូរថ​ភ្លើង​មួ​យ​ពុំ​បាន​​ធ្លាក់ចេញ​ពី​ផ្លូវ​​ទេ ហើយ​​ទូ​រថ​ភ្លើង​​១​​ទៀត​បាន​ក្រឡាប់​តែវាហាក់​ដូច​ជា​បាន​ដើម​ឈើ​ជួយ​ទ្រ ។ ​ដុំថ្ម​ដែល​ធ្លាក់​លើ​ផ្លូវ​​ដែក​អាច​ជា​ប្រភព​​នៃ​​គ្រោះ​​ថ្នាក់​នេះហើយ​មាន​ដុំ​ថ្ម​ធំ​មួយ​​ទម្ងន់​ប្រមាណ​​ជា​​​១០​តោន​​បាន​ធ្លាក់​​បុក​ប៉ះ​​ទូរ​​ថភ្លើង៕