ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​នៅ​តែ​បរិសុទ្ធ​ស្អាតស្អំ​ជា​និច្ច

4 ឆ្នាំ មុន

ត្រូវ​ចែក​ព្រះពុទ្ធ​សា​សា​នា​និង​អ្នក​កាន់​ពុទ្ធសាសនា​ឱ្យ​ដាច់​ស្រឡះ​ពី​គ្នា​ចៀសវាង​ការ​ភ័ន្ត​ច្រឡំ ដោយ​ប្រការ​ផ្សេង​ៗ ការ​ប្រព្រឹត្ត​ឆ្គាំឆ្គង ប្រព្រឹត្ត​ខុស​ទៅ​នឹង​ធម៌​វិន័យ វា​ជា​ទោស​កំហុស​របស់​អ្នក​កាន់សាសនា មិនមែន​ជា​វិបត្តិ​របស់​ពុទ្ធសាសនា​ទេ សូមកុំ​វាយប្រហារ​ព្រះពុទ្ធ​សាសនា​ទាំងមូល គឺ​ព្រះពុទ្ធ​សាសនា​នៅ​តែ​មាន​តម្លៃ​ប្រពៃ​ថ្លៃថ្លា​ឧត្តុង្គឧត្តម​ជា​និច្ច ។ តាំងពី​ដើម​រហូត​ដល់​បច្ចុប្បន្ន…

ត្រូវ​ចែក​ព្រះពុទ្ធ​សា​សា​នា​និង​អ្នក​កាន់​ពុទ្ធសាសនា​ឱ្យ​ដាច់​ស្រឡះ​ពី​គ្នា​ចៀសវាង​ការ​ភ័ន្ត​ច្រឡំ ដោយ​ប្រការ​ផ្សេង​ៗ ការ​ប្រព្រឹត្ត​ឆ្គាំឆ្គង ប្រព្រឹត្ត​ខុស​ទៅ​នឹង​ធម៌​វិន័យ វា​ជា​ទោស​កំហុស​របស់​អ្នក​កាន់សាសនា មិនមែន​ជា​វិបត្តិ​របស់​ពុទ្ធសាសនា​ទេ សូមកុំ​វាយប្រហារ​ព្រះពុទ្ធ​សាសនា​ទាំងមូល គឺ​ព្រះពុទ្ធ​សាសនា​នៅ​តែ​មាន​តម្លៃ​ប្រពៃ​ថ្លៃថ្លា​ឧត្តុង្គឧត្តម​ជា​និច្ច ។

តាំងពី​ដើម​រហូត​ដល់​បច្ចុប្បន្ន ព្រះពុទ្ធ​សាសនា​តែង​មាន​លម្អ​បី​ជា​និច្ច​គឺ៖

១- លម្អ​បទ​ដើម ដោយ​ការ​មិន​ធ្វើ​នូវ​អំពើ​បាប អំពើអាក្រក់​ទាំងពួង

២- លម្អ​បទ​កណ្តាល​ដោយ​ការ​ចម្រើន​កុសល​សុចរិត អំពើ​ល្អ​ឲ្យ​ដល់​ព្រម

៣- ​មា​ន​​​លម្អ​បទ​ចុង​ដោយ​ការ​ដុសខាត់​សម្អាតចិត្ត​របស់​ខ្លួន​ឲ្យ​បាន​ស្អាត​ជា​និច្ច ឱ្យ​បាន​ជ្រះស្រឡះ​នូវ​ការ​លោភលន់ ការ​ខឹង​ក្រោធ និង​ការ​វង្វេងវង្វាន់ ។

នេះ​ជា​លំ​អាន ជា​គន្លង​នៃ​ព្រះពុទ្ធ​សាសនា​មាន​ក្នុង​ពេល​បច្ចុប្បន្ន និង​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជាប់​ជា​និច្ច ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ