ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់ប្តី-ប្រពន្ឋ​ផ្តើមពីការប្រចណ្ឌ​ ប្តីដុតផ្ទះ​ចោលហ្មត់ហើយក្លាយជាអ្នកទោស

11 ឆ្នាំ មុន

ខេត្តកំពត​៖ ផ្ទះមួយខ្នងបានត្រូ​វអគ្គិភ័យឆាបឆេះ​បំផ្លាញទំាងស្រុង ​កាលពីម៉ោង៦​និង៣០នាទី​ល្ងាចថ្ងៃទី០៨​ កុម្ភៈ ​២០១៤​ នៅចំណុចភូមិតាអង់​ សង្កាត់ត្រើយស្លា​ ក្រុងកំពត​ ដោយសារទំនាស់​​ក្នុងគ្រួសារ​ប្តី​ប្រចណ្ឌប្រពន្ឋ​ដុតចោល ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា ​បុរសជាប្តីឈ្មោះ កែវ រ័ត្ន​ អាយុ២៩ឆ្នាំ ​ជាកម្មករចុះទូកនេសាទ ​មានទីលំនៅក្នុងភូមិ-សង្កាត់ខាងលើ ​។ ចំណែក​ប្រពន្ឋឈ្មោះ ណុប

ខេត្តកំពត​៖ ផ្ទះមួយខ្នងបានត្រូ​វអគ្គិភ័យឆាបឆេះ​បំផ្លាញទំាងស្រុង ​កាលពីម៉ោង៦​និង៣០នាទី​ល្ងាចថ្ងៃទី០៨​ កុម្ភៈ ​២០១៤​ នៅចំណុចភូមិតាអង់​ សង្កាត់ត្រើយស្លា​ ក្រុងកំពត​ ដោយសារទំនាស់​​ក្នុងគ្រួសារ​ប្តី​ប្រចណ្ឌប្រពន្ឋ​ដុតចោល ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងថា ​បុរសជាប្តីឈ្មោះ កែវ រ័ត្ន​ អាយុ២៩ឆ្នាំ ​ជាកម្មករចុះទូកនេសាទ ​មានទីលំនៅក្នុងភូមិ-សង្កាត់ខាងលើ ​។ ចំណែក​ប្រពន្ឋឈ្មោះ ណុប សុខរីណា​ អាយុ២៥ឆ្នាំ ​ធ្វើការផ្នែកចាក់ឌីស ​នៅហាងខាងខារ៉ាអូខេយីហោ ​ណាយស្តា ​អ្នកទំាងពីរមានកូន២នាក់ ​។ សេចក្តីរាយការណ៏​បានស្រង់សម្តី​​ម្តាយក្មេកជនបង្កឲ្យដឹងថា ​ដើមចមទំនាស់ប្តី ប្រពន្ឋនេះ​ គឺកើតចេញពីការ​ប្រចណ្ឌរបស់ប្តី ។

ផ្ទះដែលឆេះទំាងស្រុង​នេះមានទំហំ​ ៥ម៉ែត្រ គុណ ៤ម៉ែត្រ​ ជញ្ជាំងស្លឹក ​ដំបូលប្រក់ស័ង្កសី ​មានកម្ពស់ពីដីជាង១ម៉ែត្រ ​ជាផ្ទះនៅដាច់ពីគេ​ប្រមាណ១០០ម៉ែត្រ ។ ​សេចក្តីរាយការណ៏​បានបន្តថា ហេតុការណ៏​នេះដែរ ​បណ្តាលឲ្យឆេះម៉ូតូប្រើ​អាគុយផលិតនៅប្រទេសចិន​ឆ្នាំ២០១៣​ ចំនួន១គ្រឿង​ និងកង់២គ្រឿង​ ព្រមទំាងសម្ភារ ​សម្លៀកបំពាក់​ ហើយថាពីរនាក់ប្តីប្រពន្ឋ ​ព្រមទំាងម្តាយក្មេក​នៅសល់តែខោអាវ​ជាប់នឹងខ្លួនម្នាក់ៗ​មួយសម្រាប់តែប៉ុណ្ណោះ។

ប្រភពបន្ថែមថា ​ក្នុងហេតុការណ៏​អគ្គិភ័យនេះផងដែរ ​រថយន្តពន្លត់អគ្គិភ័យនៃ​ស្នងការដ្ឋាននគរបាល​ខេត្តកំពត ​បានចេញអន្តរាគមន៏ ​ប៉ុន្តែយឺតពេលដោយសារ​អំណាចភ្លើងបានលេប​ត្របាក់​ផ្ទះនេះបាន​ត់ទៅហើយ ​។ ពេលនេះសមត្ថកិច្ចកំពុង​ឃុំខ្លួនបុរសជាប្តី​ នៅស្នងការដ្ឋាន​នគរបាលខេត្ត ៕