ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស្រា​ស្រវឹង​ប្រើ​អំពើ​ហិ.ង្សា​ដាក់​គ្នា​ ម្នាក់​ដេក​ពេទ្យ ​៣នាក់​ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ យុវជ​ន​ម្នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបា​ល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​ចំណែក​បុរស​ ៣​នាក់​ទៀត​ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ ដើម្បី​សួរនាំ​រួច​បញ្ជូន​ទៅអ​ធិការ​ក្រុង ​បន្ទាប់​ពី​ពួក​គេ​ផឹក​ស្រា​ស្រវឹង​ប្រើ​អំពើ​ហិ.ង្សា​វាយ​​តប់​គ្នា​ ដែលហេ​តុ​ការ​ណ៍នេះ ​បាន​កើត​ឡើងកា​ល​ពីវេ​លាម៉ោ​ង ​១២ ​និង ​២០​នាទី ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៧ ​កុម្ភៈ ​២០១៤​ ស្ថិត​ក្នុង​ភូមិ​ប៉ាង​រលឹម​ សង្កាត់​អូរតា​វ៉ៅ ​ក្រុង​ប៉ៃ​លិន។​

ខេត្ត​ប៉ៃ​លិន ​៖ យុវជ​ន​ម្នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបា​ល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​ចំណែក​បុរស​ ៣​នាក់​ទៀត​ ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ ដើម្បី​សួរនាំ​រួច​បញ្ជូន​ទៅអ​ធិការ​ក្រុង ​បន្ទាប់​ពី​ពួក​គេ​ផឹក​ស្រា​ស្រវឹង​ប្រើ​អំពើ​ហិង្សា​វាយ​​តប់​គ្នា​ ដែលហេ​តុ​ការ​ណ៍នេះ ​បាន​កើត​ឡើងកា​ល​ពីវេ​លាម៉ោ​ង ​១២ ​និង ​២០​នាទី ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៧ ​កុម្ភៈ ​២០១៤​ ស្ថិត​ក្នុង​ភូមិ​ប៉ាង​រលឹម​ សង្កាត់​អូរតា​វ៉ៅ ​ក្រុង​ប៉ៃ​លិន។​

យុវជន​បង្ក​ហេតុ ​ទី១.​ ឈ្មោះ ​សឿន ផ​ល្លា ​អាយុ ១​៦​ឆ្នាំ ​រង​របួសរ​លាត់​ថ្ពាល់ ​និងរ​លាត់​ក្រោម​ចង្ការ ​រយះ​ក្បែរ​ភ្នែក​ខាង​ស្តាំ ​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ទី២. ​ឈ្មោះ សឿ​ន ​សុរិទ្ធិ ​ភេទ​ប្រុស ​អាយុ ​២២​ឆ្នាំ គ្មាន​របួស។ ចំណែក​ជនរ​ង​គ្រោះ ​ទី១.​ ឈ្មោះ ​ជា ​ប្រុស ​អាយុ ​៤៣​ឆ្នាំ ​ជាក​សិក​រ ​ជាំ​ភ្នែក​ឆ្វេង ​ទី២. ​ឈ្មោះ ​ជា ​ពៅ ​ភេទ​ប្រុស ​អាយុ ​៣៧​ឆ្នាំ ​ជាក​សិក​រ ​ជាំ​ភ្នែក​ឆ្វេង ​ហើម​បបូរ​មាត់​ផ្នែក​ខាង​លើ​សន្លប់​នៅ​នឹង​កន្លែង ​ទី៣.​ ឈ្មោះ ​ហឿន ​ហឿប ​ភេទ​ប្រុស ​អាយុ ​៣៧​ឆ្នាំ ​កសិ​ករ​ របួស​ស្រាល ​បច្ចុប្បន្ន​ទាំង​អស់​គ្នា​រស់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ។ ​

មន្រ្តីស​មត្ថ​កិច្ច​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​សង្កាត់​អូរតា​វ៉ៅ​ បា​ន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ មាន​កម្ម​វិធី​បង្កក់​កូន​នៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ ​ហាន ​ហៅម៉ា​ប់ ​ដោយ​បុរស​ ៣នាក់ ​ខាង​លើ​បាន​នាំ​គ្នា​ទៅ​ចូល​រួម​កម្ម​ពិធី​តាំង​ពី​វេលាម៉ោ​ង ​៦ ​និង ​៣០នា​ទី​ល្ងាច​ រហូតដ​ល់ម៉ោ​ង ​១១ ​និង ​៣០​នាទី​យប់​ ស្រាប់​តែ​មាន​យុវជន​បង្ក​ហេតុ​ម្នាក់​ឈ្មោះ ​ផល្លា ​បាន​ស្រវឹង​ស្រា​ជោក​ជាំ​នៅ​កន្លែង​ផឹក​ស៊ីខា​ង​ក្រៅ​ដើរ​ចូល​ទៅ​រាំ​នៅ​ក្នុងពិ​ធីប​ង្កក់​កូន​នោះ។

​លុះ​រាំ​បាន​មួយ​សន្ទុះ​បុរស​ទាំង ​៣នា​ក់ ​បាន​បមុ្រង​ជិះម៉ូ​តូ​ចេញ​ត្រលប់​ទៅ​ផ្ទះ​វិញ ​ក៏​ឃើញ​យុវជន​រូប​នោះ ​នាំ​បង​ថ្លៃ​របស់​ខ្លួន​ម្នាក់​ឈ្មោះ វុ​ធ ​រិទ្ធិ​ ហៅ​តឹន ​អាយុ ​២២​ឆ្នាំ ​មក​ឈរ​កាក់​នៅមុ​ខ​ម៉ូតូបុ​រស​ទាំង​ ៣​នាក់​ រួច​ក៏​ចាប់​ផ្តើម​ដាល់​អ្នក​ទាំង ​៣​នាក់​ បណ្តាល​ឲ្យ​រង​របួស​ ​ចំណែក​យុវជន​បង្ក​របួស​រយះ​មុខ ​របួស.​ក ​រត់​គេច​ខ្លួន​បាត់។​ លុះ​ព្រឹក​ឡើង​គេ​ឃើញ​យុវជន​បង្ក​រត់​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅប៉ុ​ស្តិ៍​សង្កាត់​អូរ​តាវ៉ៅ ​ឯ​បុរសទាំ​ង ​៣​នាក់ ​ក៏​បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ដែរ។​

យុវជនប​ង្ក​ហេតុបន្ទា​​ប់ពី​ដាក់​ពាក្យ​រួច​ ក៏​ចូល​ទៅ​សម្រាក​ព្យា​បាល​របួស​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ លុះ​ដល់​វេលា​ម៉ោង ​៥ ​និង ​៣០នាទី ​រសៀល​ថ្ងៃ​ដដែល​ ស្រាប់​តែ​ឮ​ថា ​មាន​អាការៈ​ក្អួត​ចង្អោរ​របួស​ធ្ងន់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​បាត់ដំ​បង​ ចំណែក​បុរស​ទាំង ​៣នាក់ ​ត្រូវ​សមត្ថ​កិច្ច​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​អូរតា​វ៉ៅ ​ចាប់​ឃាត់​ខ្លួន​នៅវេ​លា​ម៉ោង ​៩​ និង ​៣០​នាទី ​ព្រឹក​ថ្ងៃទី​០៨​ កុម្ភៈ ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ភូមិ​ខាង​លើយក​មក​សួរ​នាំ ​រួច​រៀប​ចំ​សំណុំ​រឿង​បញ្ជូន​ទៅអ​ធិការ​ក្រុងប៉ៃ​លិ​ន ​ដើម្បី​ចាត់​ការ​តាម​នីតិវិ​ធី​ច្បាប់៕​