ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ស៊ី​ឈ្នួលកា​ប់​ និង​អូស​ឈើ​គ្រញូងលើ​ដី​ថៃ ​បាន​វិល​ត្រលប់​ដោយ​សុវត្ថិ​ភាព​ ប៉ុន្តែ ​មេ​ការ​បោក​ប្រាក់​អស់​ជាង​ពាក់​កណ្ដាល​ម្នាក់ៗ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ពល​ករ​ស៊ី​ឈ្នួល​កា.ប់​ និង​អូស​ឈើ​គ្រញូង​ជាង ​៣០​នាក់ ​បាន​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ ដោយ​សុវត្ថិ​ភាព​ ​នៅវេលា​ម៉ោង​ជិត ​៦​ល្ងាច​ ថ្ងៃទី​០៨​ កុម្ភៈ ​២០១៤​ ​នៅក្រុង​ប៉ោយ​ប៉ែត ​ប៉ុន្តែ ​អះ​អាង​ថា ​ត្រូវ​មេ​ការ​បោក​ប្រាក់អ​ស់​ជាង​ពាក់​កណ្ដាល​ម្នាក់ៗ ​រួច​គេច​ទៅបាត់។​ ក្រុម​ពល​ករ​ខាង​លើ​មិន​ព្រម​ប្រាប់​ពី​អត្ត​សញ្ញាណ​ឡើយ ​ប៉ុន្តែ ​ភាគ​ច្រើន​នៃ​ពួក​គេនិ​យាយ​ថា ​មក​ពីស៊ី​ឈ្នួលកា​ប់ ​និង​អូស​ឈើ​គ្រញូង​លើ​ដី​ថៃ ​ហើយ​វិល​ត្រលប់​វិញតា​ម​ច្រក​របៀងនៅ​ក្នុង​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ ​ខេត្ត​បន្ទាយ​មាន​ជ័យ។

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ពល​ករ​ស៊ី​ឈ្នួល​កាប់​ និង​អូស​ឈើ​គ្រញូង​ជាង ​៣០​នាក់ ​បាន​វិល​ត្រលប់​ពី​ប្រទេស​ថៃ​ ដោយ​សុវត្ថិ​ភាព​ ​នៅវេលា​ម៉ោង​ជិត ​៦​ល្ងាច​ ថ្ងៃទី​០៨​ កុម្ភៈ ​២០១៤​ ​នៅក្រុង​ប៉ោយ​ប៉ែត ​ប៉ុន្តែ ​អះ​អាង​ថា ​ត្រូវ​មេ​ការ​បោក​ប្រាក់អ​ស់​ជាង​ពាក់​កណ្ដាល​ម្នាក់ៗ ​រួច​គេច​ទៅបាត់។​ ក្រុម​ពល​ករ​ខាង​លើ​មិន​ព្រម​ប្រាប់​ពី​អត្ត​សញ្ញាណ​ឡើយ ​ប៉ុន្តែ ​ភាគ​ច្រើន​នៃ​ពួក​គេនិ​យាយ​ថា ​មក​ពីស៊ី​ឈ្នួលកា​ប់ ​និង​អូស​ឈើ​គ្រញូង​លើ​ដី​ថៃ ​ហើយ​វិល​ត្រលប់​វិញតា​ម​ច្រក​របៀងនៅ​ក្នុង​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ ​ខេត្ត​បន្ទាយ​មាន​ជ័យ។​

ពួក​គេ​រអ៊ូរ​ទាំថា​ ប្រាក់​កម្រៃ​ធ្វើ​ការងា​រ​ជិត​ ១ខែ ​សរុប​ម្នាក់ៗ ​បាន ​២៨០០០​បាត ​ប្រាក់​ថៃ ​(២ម៉ឺន ​៨​ពាន់​បាត) ​តែ​ត្រូវ​មេ​ការ​បើក​ឲ្យ​តែ​ម្នាក់​ ១០០០០​បាត​ តែ​ប៉ុណ្ណោះ ​រួច​គេច​ទៅ​បាត់​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​រញ៉េ​រញ៉ៃ​ក្នុង​ការ​ចែក​ប្រាក់​គ្នា​មុន​រក​រថ​យន្ត​ជិះ​ត្រលប់​ទៅ​ស្រុក​កំណើត​រៀង​ខ្លួនៗ។​ អ្នក​ខ្លះ​ថា ​នៅ​ខេត្ត​កំពត​ និង​មួយ​ចំនួន​ធំ​​នៅ​ស្រុក​សំឡូត ខេ​ត្ត​បាត់​ដំបង​។

ពួក​គេ​ប្រាប់ថា​ ទី​តាំង​ស៊ី​ឈ្នួល​កាប់ ​និង​អូស​ឈើ​គ្រញូង​នៅ​ដី​ថៃ​នោះ ​គឺ​នៅ​លើ​ភ្នំ ​ហើយ​មាន​ចម្ងាយ​ជាង​ ១០០​គីឡូម៉ែ​ត្រ​ ពី​ព្រំដែន។ ​ការ​វិល​ត្រលប់​របស់​ក្រុម​ពល​ករ​ស៊ី​ឈ្នួល​កាប់ ​និង​អូស​ឈើ​គ្រញូង​នេះ ​ថ្វី​ត្បិត​តែ​ទទួល​បាន​សុវត្ថិភាព​ឆ្លង​ផុត​ពីកា​រ​បាញ់​ប្រហារ​ពីសំ​ណាក់​សមត្ថ​កិច្ច​ថៃ ​ប៉ុន្តែ ​វា​គួរ​ឲ្យ​សោក​ស្ដាយ​បំផុត​ ដែល​សមត្ថ​កិច្ច​គួរ​តែទ​ទួលបា​នព័​ត៌មាន​ពី​ពួក​គេថា​ តើ​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​ជួល​ឲ្យ​ទៅ​កាប់​ និង​អូស​ឈើ​គ្រញូងលើ​ដីថៃ​ ផ្សង​នឹង​គ្រោះ​ថ្នាក់​ជាទី​បំផុត​នេះ ​ខណៈ​ដែល​កន្លង​មក​ ខ្មែរ​ជា​ច្រើន​នាក់​ត្រូវ​បាន​គេ​បាញ់​សម្លាប់ ​និង​របួស​ជា​បន្ត​បន្ទាប់​លើ​ដី​ថៃ។ ​

ម្យ៉ាង​ទៀត ​ក្រុម​ពល​ករ​ទាំង​នេះ ​គួរ​តែ​ទទួល​បាន​នូវ​ការ​អប់រំ​កុំ​ឲ្យ​ប្រថុយ​ប្រថាន​ផ្សង​គ្រោះ​ថ្នាក់​លើ​ដី​ថៃ​ទៀត​ក្នុង​ការ​ទៅ​ស៊ី​ឈ្នួលកា​ប់ ​និង​អូស​ឈើ​គ្រញូង។​ សមត្ថកិ​ច្ច​ស្ថាប័ន​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ខណៈ​ដែល​អ្នក​យក​ព័ត៌​មាន​រាយ​ការណ៍​ជូន​ពី​បញ្ហា​ខាង​លើ ​ហាក់​មិន​មាន​វិធាន​ការ​មក​ហៅ​សួរ​នាំ​ក្រុម​ពល​ករ​ទាំង​នេះ​ឡើយ​ ​បណ្ដោយ​​​ឲ្យ​​ក្រុមព​ល​ករ​ទាំង​នោះ ​ឡើង​រ​ថយន្ត​ចេញ​ទៅ​បាត់៕​