ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​លេង​ផ្ទះ​មិត្ត​ស្រី​ជា​មួយ​គ្នា ​ចុះមក​វិញ​លួច​ម៉ូតូបាត់​ ១ថ្ងៃ​ ត្រូវ​​សមត្ថ​កិច្ចចាប់​ខ្លួន​​បាន​វិញ ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ យុវជន​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​ ខណ្ឌ ៧​មករា​ ចាប់​ឃាត់​ខ្លួន ​កាល​ពី​វេលា​ម៉ោង​ ២ ​និង ​៣០​នាទី​ រសៀល​ថ្ងៃទី​០៨ ​កុម្ភៈ​ ២០១៤ ​នៅ​ចំណុច​មុខ​ផ្ទះ​សំណាក់ ​ហង្ស​នាគ​២ ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១​ សង្កាត់​ទឹ​កថ្លា ​ខណ្ឌ​សែន​សុខ ​រាជ​ធានី​ភ្នំ​ពេញ។ ​ជន​សង្ស័យ​មាន​ឈ្មោះ ​ចាន់ ​រ៉ា ​ភេទ​ប្រុស ​អាយុ ​២​៨ឆ្នាំ ​ជា​អតីត​សន្តិសុ​ខឯ​កជ​ន ​ស្នាក់នៅ​ផ្ទះ​ជួល​បុរី ​១០០​ខ្នង ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ។​

ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាងលើ​នេះ​ ត្រូវ​សមត្ថ​កិច្ច​ឲ្យ​ដឹង​ថា ​នៅ​វេលា​ម៉ោង​ ១០​ព្រឹក​ ថ្ងៃទី​០៧​ កុម្ភៈ ​ជន​រង​គ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ ​គៀត ស៊ុ​នហួរ ​ភេទ​ប្រុស ​អាយុ ១​៨​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​លេខ​១៣៥ ​មហា​វិថី​សហ​ព័ន្ធ​រុស្សី ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ​បាន​ចេញ​ពី​សាលា​រៀនឯ​ក​ជន ​ជ័យ ​ថាវី ​នៅស​ង្កាត់​វាល​វង់​ ខណ្ឌ ​៧​មករា​ ដោយ​ជិះ​ម៉ូតូ ​១គ្រឿង ​ម៉ាក​ហុង​ដាឌ្រីម​១២៥ ​សេរី​២០១២ ​ទៅ​លេង​មិត្ត​ស្រី​ឈ្មោះ ខួ​ច ​អាយុ ១​៨​ឆ្នាំ ​នៅ​ផ្ទះ​លេខ​៥Eo​ ផ្លូ​វ១៩៦ ​សង្កាត់​វាល​វង់ ​ជិត​វិទ្យា​ល័យ​បាក់​ទូក។​

ពេល​ទៅ​ដល់ ​ជន​រង​គ្រោះ​ក៏ចាក់​សោ​ម៉ូតូ​ទុក​ខាង​ក្រោម ​ហើយ​បាន​ឡើង​ទៅ​ជួប​មិត្ត​ស្រី​ផ្ទះ​នៅ​ខាង​លើ ​និង​បាន​ទុក​សោ​ម៉ូតូនៅ​លើ​ឡាបូ​លាង​ដៃ។​ នគរ​បាល​បាន​បន្ត​ថា ​បន្តិច​ក្រោយ​មក​ឈ្មោះ ​ចាន់ ​រ៉ា ​ដែល​ជា​ជន​សង្ស័យ​បាន​ទៅ​ដល់​ដែរ​ ប៉ុន្តែ ​គេបា​នឡើ​ង​ទៅ​លេង​មួយ​ភ្លែត ​ក៏​ចុះម​ក​វិញ ​និង​បាន​យក​សោ​ម៉ូតូ​របស់​ជន​រង​គ្រោះ​លួច​ជិះ​ចេញ​ទៅ។​ លុះ​ពេល​ជន​រង​គ្រោះ​ចុះតា​ម​ក្រោយ​បាត់​ទាំង​សោ ​បាត់​ទាំង​ម៉ូតូ ទើ​ប​សង្ស័យ​ថា ​គ្មាន​ចោរ​ណា​មក​លួច​ក្រៅ​តែ​ពី​ឈ្មោះ ចា​ន់ ​រ៉ា ​នោះឡើ​យ។ ​

ក្រោយ​ពីបា​ត់​ ១ថ្ងៃ ​នៅ​វេលា​ម៉ោង​ ២ ​និង ​៣០​នាទី​ រសៀល​ថ្ងៃទី​០៨​ កុម្ភៈ ​ជន​រង​គ្រោះ​បាន​ឃើញ​ជន​សង្ស័យ​ឈប់​ម៉ូតូនៅ​មុខ​ផ្ទះសំ​ណាក់​ហង្ស​នាគ​២ ​តាម​បណ្តោយ​ផ្លូវ​២៧១ ​ក៏​បាន​ទាក់​ទង​ទៅ​សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ ខ​ណ្ឌ ​៧មករា​ ឲ្យ​ឃាត់​ខ្លួន។​ ពេល​ឃាត់​សមត្ថ​កិច្ច​ដក​ហូត​ម៉ូតូ ​១គ្រឿង ​សេ១២៥ ​ផលិត​នៅ​ប្រទេស​ចិន ​ដែល​មិន​មែន​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទេ​ ហើយ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ​ជន​សង្ស័យ​សារ​ភាព​ថា ​ខ្លួនមិ​ន​បាន​លួច​ម៉ូតូរ​បស់​ឈ្មោះ ​គៀត ​ស៊ុន​ហួរ​ ឡើយ។ ​

ទោះ​ជា​យ៉ាង​ណា ​សមត្ថ​កិច្ច​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ ​ខណ្ឌ ​៧មករា​ បាន​កសាង​សំណុំ​រឿង​បញ្ជួន​ជន​សង្ស័យ​ទៅ​កាន់​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​តាម​នីតិ​វិធី៕​