ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ ឃាត់ខ្លួន​ជនសង្ស័យ​​០៣នាក់ ពាក់​ព័ន្ធ​បា.ញ់​ប្លន់​ម៉ូតូធុន​ធំ​នៅខណ្ឌពោធិ៍សែនជ័យ​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ជនសង្ស័យ​​ប្រុស​ស្រី​០៣នាក់ ត្រូវ​បាន​កម្លាំង​អា​វុធ​ហត្ថ​រាជធានី​ សហការ​ជាមួយ​អាវុធហត្ថ​​ខណ្ឌពោធិ៍សែន​ជ័យ ​ចុះឃាត់ខ្លួន​​ ​កាលពី​វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹកថ្ងៃទី​០៨ កុម្ភៈ ២០១៤ នៅ​ជាប់​របង​វិទ្យាល័យ​ហ៊ុន សែន​ ជម្ពូ​វ័ន្ត ស្ថិតក្នុង​ភូមិ​ថ្នល់​បំបែក សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ បន្ទាប់​ពី​សង្ស័យ​ពួកគេ​មាន​ជាប់​ពាក់​ព័ន្ធករណីបា.ញ់​​ប្លន់​​យក​ម៉ូតូ​ម៉ាក​CBR កាលពី​យប់​មិញមិនបានសម្រេច​​​ និង​​ប្លន់​កន្លង​មកនៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ។

រាជធានី​ភ្នំ​ពេញ ៖ ជនសង្ស័យ​​ប្រុស​ស្រី​០៣នាក់ ត្រូវ​បាន​កម្លាំង​អា​វុធ​ហត្ថ​រាជធានី​ សហការ​ជាមួយ​អាវុធហត្ថ​​ខណ្ឌពោធិ៍សែន​ជ័យ ​ចុះឃាត់ខ្លួន​​ ​កាលពី​វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹកថ្ងៃទី​០៨ កុម្ភៈ ២០១៤ នៅ​ជាប់​របង​វិទ្យាល័យ​ហ៊ុន សែន​ ជម្ពូ​វ័ន្ត ស្ថិតក្នុង​ភូមិ​ថ្នល់​បំបែក សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែន​ជ័យ បន្ទាប់​ពី​សង្ស័យ​ពួកគេ​មាន​ជាប់​ពាក់​ព័ន្ធករណីបាញ់​​ប្លន់​​យក​ម៉ូតូ​ម៉ាក​CBR កាលពី​យប់​មិញមិនបានសម្រេច​​​ និង​​ប្លន់​កន្លង​មកនៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ។ ក្រោយ​ពី​ឃាត់​ខ្លួន សមត្ថកិច្ច​រក​ឃើញ​សម្ភារ​កាច់​.ក​ម៉ូតូ​ និង​ស្លាកលេ​ខម៉ូតូ​ជាច្រើន​ទៀត ។​

សូមបញ្ជាក់ថា បុរស​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ខណៈ​ដែល​ជន​រងគ្រោះ​ដឹក​សង្សារ​​មក​ពី​ដើរ​លេង​​ ហើយ​​ត្រឡប់​​ទៅ​ផ្ទះ​វិញ​​ ក៏​ត្រូវ​ជន​សង្ស័យ​មាន​គ្នា​ ០២នាក់​ ជិះ​ម៉ូតូ​​​០១គ្រឿង​ ប្រដាប់​ដោយ​កាំ​ភ្លើង​បាញ់​​០១​គ្រាប់​ ​ប្លន់​យក​ម៉ូតូ​ម៉ាក​​ CBR ០​១គ្រឿង​ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ​ តែ​មិន​បាន​សម្រេច​ រួច​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​អស់​ ។ ​ហេតុ​​ការណ៍​នេះ បង្ក​ឲ្យ​មាន​​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​ ២ និង​ ៥០​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៨​ កុម្ភៈ​ ២០១៤​ នៅ​តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​​ជ័យ​។

ជន​រង​គ្រោះ​មាន​ឈ្មោះ ខា​ សុខ​ឃឹម​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ មុខ​របរ​អ្នក​ម៉ៅ​ការ​សំណង់​ ស្នាក់​នៅ​ការ​ដ្ឋាន​សំណង់​ក្នុង​ភូមិ​ទឹក​​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុ​ខ​​ ត្រូវ​ជន​សង្ស័យ​បាញ់​ចំនួន​ ៣គ្រាប់​ តែ​ត្រូវ​ ១គ្រាប់​ ចំ​​​កំប៉េះ​គូទ​ខាង​ស្តាំ​បៀម​គ្រាប់​​រង​របួស​​ធ្ងន់​​​​ ត្រូវ​រ​ថ​យន្ត​សាមុយ​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​​ពេទ្យ​​។