ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​យោធា​២៧​គ្រឿង​​ និង​សម្ភារ​១៧០តោន ​ត្រូវ​បាន​ឯ​ក​អគ្គ​រដ្ឋ​ទូត​ចិន​​ប្រគល់​ដល់​ក្រសួង​ការពារ​ជាតិ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖​​​ រថយន្ដ​យោធា​ចំនួន​២៧​គ្រឿង​ និង​សម្ភារ​យោធា​ជាង​២០​កុងតឺន័រ​ ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ត្រូវ​បាន​ប្រគល់​ដល់​ក្រសួង​ការពារជាតិ​ កម្ពុជា​ ។​ ពិធី​ប្រគល់​ទទួល​សម្ភារ​យោធា​ទាំង​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧​ កុម្ភៈ​ នៅ​បញ្ជាការ​ដ្ឋាន​កង​ពល​ដឹក​ជញ្ជូន​លេខ​៩៩​ ក្រោម​អធិបតី​ភាព​រដ្ឋលេខាធិការ​ក្រសួង​ការពា​រជាតិ​ លោក​នាយ​ឧត្ដមសេនីយ៍​ ម៉ឹង​

រាជធានីភ្នំពេញ​ ៖​​​ រថយន្ដ​យោធា​ចំនួន​២៧​គ្រឿង​ និង​សម្ភារ​យោធា​ជាង​២០​កុងតឺន័រ​ ដែល​ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ត្រូវ​បាន​ប្រគល់​ដល់​ក្រសួង​ការពារជាតិ​ កម្ពុជា​ ។​ ពិធី​ប្រគល់​ទទួល​សម្ភារ​យោធា​ទាំង​នោះ​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧​ កុម្ភៈ​ នៅ​បញ្ជាការ​ដ្ឋាន​កង​ពល​ដឹក​ជញ្ជូន​លេខ​៩៩​ ក្រោម​អធិបតី​ភាព​រដ្ឋលេខាធិការ​ក្រសួង​ការពា​រជាតិ​ លោក​នាយ​ឧត្ដមសេនីយ៍​ ម៉ឹង​ សំផន​ និង​ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​នៅ​កម្ពុជា​ លោក​ជំទាវ​ Bu Janguo ដោយ​មាន​ការ​ចូល​រួម​ពី​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ជា​ច្រើន​រូប​ទៀត​ ។​

សម្ភារ​ទាំង​នោះ​មាន​ រថយន្ដ​ទំនើប​ រថយន្ដ​ដឹក​ជញ្ជូន​កង​ទ័ព​ រថយន្ដ​ដឹក​ដី​ រថយន្ដពេទ្យ​ រថយន្ដ​ផលិត​ទឹក​បរិសុទ្ធ​ចល័ត​ និង​សម្ភារ​ដូច​ជា​ ម៉ាស៊ីន​ភ្លើង​​ មួកការ​ពារ​គ្រាប់​ អាវក្រោះ​ ស្បែក​ជើង​ ខ្សែ​ក្រវ​ាត់​ ប៊ីដុង​ទឹក​ កាមែលដាក់​​បាយ​ កាំបិត​ និង​សម្ភារ​មួយ​ចំនួន​ទៀត​សរុប​ជាង​១៧០​តោន​ ។ ឯក​អគ្គរដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា​ លោកជំទាវ​ Bu Janguo បាន​ថ្លែង​ថា​ អំណោយ​ទាំង​នេះ​ជា​ជំនួយ​ឥត​សំណង​របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដល់កង​យោធពល​ខេមរភូមិន្ទ​ ដើម្បី​ជា​ការ​រឹត​ចំណង​មិត្ដ​ភាព​រវាង​កង​ទ័ព​ទាំង​២​ ។​ លោកជំទាវ​បានបន្ដ​ថា​ រថយន្ដ​និង​សម្ភារ​ទាំង​នេះ​គឺ​ថ្មី និងទំនើប​ ដែល​កង​ទ័ព​ចិន​កំពុង​ប្រើ​សព្វ​ថ្ងៃ​ និង​ខ្លះ​ទៀត​ទំនើប​ដែលប្រទេស​ចិន​មិន​ទាន់​បាន​ប្រើ​នៅ​ឡើយ​ ។​

លោក​នាយ​ឧត្ដម​សេនីយ៍​ ម៉ឹង​​ សំផន​ បាន​ថ្លែង​ថា​ ជំនួយ​ទាំង​នេះ​មិនមែន​ជា​លើកទី​១​ទេ​ ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្ដល់​ឱ្យ​កម្ពុជា​ ។​ លោក​រដ្ឋលេខាធិការ​បាន​ហៅ​ជំនួយ​ទាំង​នោះ​ថា​ មាន​ភាព​ចាំ​បាច់​សម្រាប់​កងយោធ​ពល​ខេម​រ​ភូមិន្ទ​ ដោយ​សារ​តែ​កម្ពុជា​នៅ​មាន​ភាព​ខ្វះ​ខាត​នៅ​ឡើយ​ ដើម្បី​បំពេញ​រាល់​សេចក្ដី​ត្រូវ​ការ​របស់​កងឯកភាព​នានា​ ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​តាម​អង្គ​ភាព​៕​