រាជធានីភ្នំពេញ ៖ ស្ត្រីខ្មែរម្នាក់ ត្រូវបុរសជនជាតិជប៉ុនទះមួយកំផ្លៀងរួចដណ្តើមយកទូរស័ព្ទធ្វើឱ្យមានការភ្ញាក់ផ្អើលនៅតាមផ្លូវសាធារណៈ បន្ទាប់ពីស្ត្រីរូបនោះចេញពីផ្ទះសំណាក់ចាកចោលជនជាតិជប៉ុនទាំងកណ្តាលយប់ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ កុម្ភៈ នៅកែងផ្លូវលេខ១៧៨ និងវិថីព្រះស៊ីសុវត្ថិ មុខផ្ទះសំណាក់មួយនៅជាប់សណ្ឋាគារនិងភោជនីយដ្ឋាន River Crown ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីស្ត្រីខ្មែរម្នាក់នោះដែលសុំមិនបញ្ចេញឈ្មោះនិយាយថា បំណាច់នឹងខ្មាសគេហើយគាត់សុខចិត្តប្រាប់ទៅចុះ ។ មុនពេលកើតហេតុរូបនាងបាននិយាយគ្នាត្រូវរ៉ូវជាមួយជនជាតិជប៉ុននេះនៅក្នុងក្លិបកម្សាន្តក្នុងតម្លៃមួយយប់១០០ដុល្លារ ហើយនាងក៏បានព្រមព្រៀងទៅជាមួយនៅផ្ទះសំណាក់ខាងលើ ។ ប៉ុន្តែពេលទៅផ្ទះសំណាក់បុរសជនជាតិជប៉ុននេះមិនបានរួមភេទជាមួយតាមធម្មតាទេ បែរជាប្រើម្រាមដៃរួចបានសម្រេចតណ្ហារបស់ខ្លួន ធ្វើឱ្យនាងឈឺចាប់មិនអាចទ្រាំទ្របាន ក៏សម្រេចចិត្តសុំដកថយ ដោយទាមទារប្រាក់ចំនួនតែ៥០ដុល្លារប៉ុណ្ណោះ តែជនជាតិជប៉ុននេះមិនព្រមទើបសុំត្រឹមតែ១០ដុល្លារ សម្រាប់ជិះរថយន្តតាក់ស៊ីត្រឡប់ទៅវិញ ក៏មិនព្រមទៀត ។
ទោះបីជាមិនបានលុយមួយរៀលក៏នាងដាច់ចិត្តត្រឡប់ទៅផ្ទះវិញដែរ ព្រោះទ្រាំនឹងការឈឺចាប់មិនបាន ប៉ុន្តែខណៈពេលនាងដើរចុះពីផ្ទះសំណាក់ទៅឈរចាំរថយន្តតាក់ស៊ី ស្រាប់តែជនជាតិជប៉ុននេះចុះមកតាមក្នុងបំណងមិនព្រមឱ្យទៅណាទេ ព្រោះមិនទាន់បានពេញមួយយប់ផង ។ មិនតែប៉ុណ្ណោះបុរសជនជាតិជប៉ុននេះបានទះកំផ្លៀងនាងមួយដៃហើយប្រទាញប្រទង់ដណ្តើមយកទូរស័ព្ទដៃរបស់នាង ទើបអ្នកឃើញហេតុការណ៍ទូរស័ព្ទប្តឹងនគរបាលចុះទៅអន្តរាគមន៍ឃាត់សួរដឹងរឿង ហើយបញ្ជូនជនជាតិជប៉ុនរូបនេះទៅការិយាល័យជនបរទេស ដើម្បីធ្វើការដោះស្រាយ ៕
ចែករំលែកព័តមាននេះ